មេរៀនទី ១៣៦
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣
បុព្វកថា
នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំដើម្បីជួយពួកបរិសុទ្ធឲ្យដឹងពីរបៀបខុសប្លែកគ្នានៃលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។ សេចក្តីណែនាំទាំងនេះត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការបង្រៀនរបស់ព្យាការីយ៉ូសែប ស្ម៊ីធ អំពីគោលលទ្ធិផ្សេងៗខណៈដែលលោកកំពុងជួបពួកបរិសុទ្ធនៅ រ៉ាមួស រដ្ឋ អិលលីណោយ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩
ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំអំពីលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។
សូមសួរសិស្សថា តើពួកគេនឹងប្រាប់អ្វីខ្លះដល់នរណាម្នាក់ដែលចង់ដឹងថា តើពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើពួកទេវតាឬទេ ។ បន្ទាប់ពីសិស្សឆ្លើយហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចាប់តាំងពីការចាប់ផ្តើម រហូតមកដល់គ្រប់ការកាន់កាប់ត្រួតត្រាទាំងអស់ ព្រះបានប្រើពួកទេវតាជាអ្នកផ្សព្វផ្សាយរបស់ទ្រង់នៅក្នុងការបង្ហាញសេចក្តីស្រឡាញ់ និង ការខ្វល់ខ្វាយចំពោះកូនចៅរបស់ទ្រង់ ។…
« ជាទូទៅទេវតាទាំងនោះគឺមនុស្សមើល មិន ឃើញឡើយ ។ ពេលខ្លះមើលឃើញ ។ ប៉ុន្តែទោះបីឃើញ ឬ មិនឃើញក្តីពួកគេគឺ តែង នៅក្បែរជានិច្ច ។ ពេលខ្លះការចាត់តាំងរបស់ពួកគេគឺធំអស្ចារ្យ ហើយមានសារៈសំខាន់ចំពោះពិភពលោកទាំងមូល ។ ពេលខ្លះ សារលិខិតនោះគឺសម្ងាត់ណាស់ ។ យូរៗម្តងគោលបំណងនៃពួកទេវតាគឺដើម្បីព្រមាន » (The Ministry of Angels » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។
សូមពន្យល់ថានៅដើមឆ្នាំ ១៨៣៩ និង បន្តរហូតដល់ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ការណែនាំដល់មនុស្សជាច្រើនដើម្បីជួយឲ្យពួកគេដឹងពីភាពខុសប្លែកគ្នាអំពីលក្ខណៈនៃការបម្រើរបស់ពួកទេវតា និង វិញ្ញាណទាំងឡាយ ។ ការណែនាំមួយចំនួនត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលចំណុចសំខាន់ផ្សេងគ្នាមួយរវាងពួកទេវតា និង វិញ្ញាណទាំងឡាយ ។ ( អ្នកអាចពន្យល់ថាពាក្យ សុចរិត មានន័យថាពួកអ្នកសុចរិត ) ។
-
តើពួកទេវតាខុសពីវិញ្ញាណទាំងឡាយដូចម្តេច ? ( ពួកទេវតាមានរូបកាយរស់ឡើងវិញជាសាច់ និង ឆ្អឹង វិញ្ញាណទាំងឡាយពុំមានរូបកាយជាសាច់ និង ឆ្អឹងឡើយ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:៤-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបមួយដើម្បីដឹងពីភាពខុសគ្នារវាងពួកទេវតា និង វិញ្ញាណសុចរិតទាំងឡាយ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងរៀនអ្វីខ្លះពី ខ ៧ អំពីលក្ខណៈពិតនៃសារទូតដែលបានបញ្ចូនមកពីព្រះវរបិតាសួគ៌ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ អ្នកអាចស្នើឲ្យពួកគេសរសេរគោលលទ្ធិខាងក្រោមនេះនៅគែមព្រះគម្ពីររបស់ពួកគេ ៖ សារទូតពិតដែលបានបញ្ចូនមកពីព្រះវរបិតាសួគ៌នឹងមិនបោកប្រាស់យើងឡើយ) ។
សូមពន្យល់ថា ពេលខ្លះអារក្សព្យាយាមក្លែងខ្លួនជា « ទេវតានៃពន្លឺ » ដើម្បីបោកប្រាស់មនុស្ស ( សូមមើល គ. និង ស ១២៩:៨) ។ លើសពីនោះ« ព្រះគម្ពីរបាននិយាយផងដែរអំពីទេវតានៃអារក្ស ។ ទាំងនោះគឺជាពួកវិញ្ញាណដែលបានធ្វើតាមលូស៊ីហ្វើ ហើយត្រូវបានបណ្តេញចេញពីវត្តមានរបស់ព្រះនៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយដេញចុះមកលើផែនដីនេះ (វិវរណៈ ១២:១–៩; នីហ្វៃ ទី ២ ៩:៩, ១៦; គ. និង ស. ២៩:៣៦–៣៧) » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកទេវតា » scriptures.lds.org ) ។ សូមកុំនិយាយពី បទពិសោធន៍ទាក់ទងនឹងសាតាំង ឬ វិញ្ញាណអាក្រក់ ឬ ធ្វើឲ្យការពិភាក្សាដែលបង្កើតឲ្យមានការទាក់ទងនឹង រឿងដែលបំផ្លើស និង អ្វីដែលកុហកឡើយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩:៨-៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរបៀបដើម្បីទទួលស្គាល់វិញ្ញាណអាក្រក់ដែលស្វែងរកបោកប្រាស់ដោយការក្លែងខ្លួនជាទេវតានៃពន្លឺ ។ ( សូមពន្យល់ថា ពាក្យ ចាត់ចែង នៅក្នុង ខ ៩ សំដៅលើការបង្ហាញ ឬ ការមកជួបពីទេវតា ឬ វិញ្ញាណ ) ។ សូមអញ្ជើញសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
-
បន្ថែមពីលើសេចក្តីណែនាំនៅក្នុងខគម្ពីរទាំងនេះ តើព្រះវរបិតាសួគ៌បានប្រទានអ្វីទៀតដល់អ្នកដើម្បីជួយអ្នកឲ្យដឹងពីការបោកប្រាស់របស់សាតាំង ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១-១១, ២២-២៣
ព្យាការី យ៉ូសែប ស៊្មីធ បានបញ្ជាក់ពីគោលលទ្ធិផ្សេងៗ
សូមពន្យល់ថានៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បានប្រារព្ធធ្វើសន្និសីទស្តេកជាមួយពួកបរិសុទ្ធនៅ រ៉ាមូស រដ្ឋ អិលលីណោយ ដែលមានចម្ងាយ២០ ម៉ែលភាគអាគ្នេយ៍នៃទីក្រុងណៅវូ ។ អំឡុងការប្រជុំពេលព្រឹក អែលឌើរ អួរសុន ហៃឌ បានផ្សព្វផ្សាយទេសកថាមួយ ហើយបានបង្រៀនការបកស្រាយព្រះគម្ពីរដែលលោកបានរៀនកាលពីមុនជាមួយព្រះវិហារផ្សេង ។
-
តើ ទំនួលខុសត្រូវអ្វីខ្លះដែលព្យាការីបានមាននៅក្នុងស្ថានភាពនេះ ? ( កែប្រែគោលលទ្ធិក្លែងក្លាយដែលបានបង្រៀននៅក្នុងការប្រជុំ ) ។
សូមពន្យល់ថាថ្នាក់ដឹកនាំជាអធិបតីនៅក្នុងសាសនាចក្រដូចជាព្យាការី ប្រធានស្តេក និង ប៊ីស្សពមានទំនួលខុសត្រូវដើម្បីប្រាកដថាគោលលទ្ធិត្រឹមត្រូវត្រូវបានបង្រៀននៅក្នុងការប្រជុំសាសនាចក្រ ។ បន្ទាប់ការប្រជុំនៅពេលព្រឹក យ៉ូសែប ស៊្មីធ អួរសុន ហៃឌ នឹងមនុស្សពីរបីនាក់ផ្សេងទៀត បានទទួលទានអាហារថ្ងៃត្រង់នៅផ្ទះរបស់ប្អូនស្រីយ៉ូសែប ស្ម៊ីធ សូព្រូនៀ ។ អំឡុងពេលអាហារថ្ងៃត្រង់នោះព្យាការីបាននិយាយថាលោក « នឹងផ្តល់ការកែតម្រូវមួយចំនួនចំពោះការបង្រៀនរបស់ [ បងប្រុស ហៃឌ ] » ។ បងប្រុស ហៃឌ បានឆ្លើយថា « ពួកគេនឹងទទួលដោយអំណរគុណ » ( នៅក្នុង History of the Church, ៥:៣២៣ ) ។
-
តើយើងអាចរៀនអ្វីខ្លះពីរបៀបដែលយ៉ូសែប ស្ម៊ីធ បានដោះស្រាយក្នុងស្ថានភាពនោះ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីការឆ្លើយតបរបស់អួរសុន ហៃឌចំពោះព្យាការី ?
សូមពន្យល់ថានៅក្នុងការនិយាយនាព្រឹកនោះ អួរសុន ហៃឌ បានបកស្រាយខុសនូវខគម្ពីរ យ៉ូហាន ១៤:២៣ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរនោះឲ្យឮៗ ។
សូមប្រាប់សិស្សក្នុងថ្នាក់ថា បន្ទាប់ពីអួរសុន ហៃឌបាននិយាយពីខគម្ពីរនេះហើយ លោកបានប្រាប់មនុស្សថា វាគឺជា « ឯកសិទ្ធិរបស់យើងដើម្បីមានព្រះវរបិតា និង ព្រះរាជាបុត្រាគង់នៅក្នុងដួងចិត្តរបស់យើង » ( នៅក្នុង History of the Church, ៥:៣២៣ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មានការកែប្រែរបស់យ៉ូសែប ស្ម៊ីធអំពីគំនិតនេះ ។ វាក៏មានការបង្រៀនបន្ថែមមួយចំនួនទៀតផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលអ្វីដែលជាសេចក្តីថ្លែងការណ៍របស់អួរសុន ហៃឌទាក់ទងនឹងអត្ថន័យនៃគម្ពីរ យ៉ូហាន ១៤:២៣ គឺខុសឆ្គង ។ សូមឲ្យពួកគេរាយការណ៍អ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថាមនុស្សជាច្រើនសព្វថ្ងៃនេះទោះបីជាពុំគិតអំពីព្រះ ឬ ប្រហែលជាដូចជា អួរសុន ហៃឌ ដែលធ្លាប់ជាគ្រូបង្រៀនពួកខេមប៊ែលីតមានការយល់ដឹងខុសពីលក្ខណៈនៃអទិទេព ដោយសារតែទំនៀមទម្លាប់ក្លែងក្លាយនានា ។ យើងអាចជួយមនុស្សដទៃឲ្យយល់ពីលក្ខណៈពិតរបស់ព្រះវរបិតាសួគ៌ និង ទំនាក់ទំនងរបស់ពួកគេទៅកាន់ទ្រង់ ។
-
តើយើងអាចឆ្លើយតបដោយសេចក្តីសប្បុរស និង ការយល់ដឹង នៅពេលពិភាក្សាពីដំណឹងល្អជាមួយអស់អ្នកដែលមានគំនិតខុសឆ្គងដោយសារទំនៀមទម្លាប់ខុសឆ្គងដូម្តេចខ្លះ?
សូមអញ្ជើញសិស្សម្នាក់ឲ្យ អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២-២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលលទ្ធិដែលពួកគេអាចពន្យល់នៅពេលបង្រៀនមនុស្សដទៃអំពីក្រុមព្រះ ។
-
តើគោលលទ្ធិអ្វីខ្លះដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( សិស្សគួរតែរកឃើញពីគោលលទ្ធិខាងក្រោម ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាអង្គពីរផ្សេងគ្នាដោយមានរូបរាងកាយជាសាច់ និងឆ្អឹង ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាតួអង្គវិញ្ញាណ) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីយល់ថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជាតួអង្គពីរខុសគ្នាដោយមានរូបរាងកាយជាសាច់ និងឆ្អឹង ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមពីគោលលទ្ធិនៃក្រុមព្រះ សូមចាត់តាំងពួកគេឲ្យធ្វើការជាគូ ។ សូមឲ្យដៃគូនិមួយៗនូវ សេចក្តីថ្លែងការណ៍ខាងក្រោម ។ សូមអញ្ជើញពួកគេឲ្យសិក្សាសេចក្តីថ្លែងនោះជាមួយដៃគូខ្លួន ហើយគូសបន្ទាត់ពីក្រោមសេចក្តីពិតនានាអំពីព្រះបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលលេចធ្លោចំពោះពួកគេ ។
ព្រះជាព្រះវរបិតា ៖ជាទូទៅគឺជាព្រះវរបិតា ឬ អ៊ីឡូហិម ដែលត្រូវបានហៅថាដោយព្រះនាមព្រះ ។ ទ្រង់ត្រូវបានហៅថាជាព្រះវរបិតាដោយសារទ្រង់គឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។… ព្រះវរបិតាគឺជាអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតនៃសាកលលោកនេះ ។ ទ្រង់មានព្រះចេស្តាទាំងអស់…ជ្រាបដឹងអ្វីៗទាំងអស់…ហើយទ្រង់មានវត្តមានគ្រប់ទីន្លែងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។… មនុស្សមានទំនាក់ទំនងពិសេសជាមួយព្រះដែលបានញែកមនុស្សចេញពីការបង្កើតអ្វីៗផ្សេងទៀតទាំងអស់ ៖ បុរស និង ស្ត្រីគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ។…
«ព្រះដែលជាព្រះរាជាបុត្រា ៖ព្រះដែលបានស្គាល់ថាជាព្រះយេហូវ៉ា គឺជាព្រះរាជបុត្រា គឺព្រះយេស៊ូវគ្រីស្ទ ។… ព្រះយេស៊ូវធ្វើការក្រោមការដឹកនាំរបស់ព្រះវរបិតា ហើយចុះសម្រុងទាំងស្រុងជាមួយទ្រង់ ។ មនុស្សលោកទាំងអស់គឺជាបងប្អូនប្រុសស្រីរបស់ទ្រង់ ដ្បិតទ្រង់គឺជាកូនច្បងខាងវិញ្ញាណរបស់ អេឡូហិម ។ [ ទ្រង់គឺជាអង្គប្រោសលោះ ដែលរងទុក្ខនៃអំពើបាប និង ការឈឺចាប់របស់មនុស្សលោកទាំងអស់ ហើយបានយកឈ្នះលើសេចក្តីស្លាប់ខាងរូបកាយសម្រាប់មនុស្សទាំងអស់ ] ។…
«ព្រះដែលជាព្រះវិញ្ញាណបរិសុទ្ធ ៖ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះមួយអង្គផងដែរ ហើយត្រូវបានហៅថា ព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណ ព្រះវិញ្ញាណនៃព្រះ ក្នុងចំណោមឈ្មោះ និង ព្រះនាមស្រដៀងនេះ [ មានដូចជា អង្គលួងលោម ] ។ ដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ មនុស្សអាចដឹងពីព្រះឆន្ទៈរបស់ព្រះជាព្រះវរបិតា ហើយដឹងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះ ក្រុមព្រះ » scriptures.lds.org) ។ តួនាទីចម្បងរបស់ព្រះវិញ្ញណបរិសុទ្ធគឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិញ្ញាណបរិសុទ្ធបង្រៀន និង បញ្ជាក់ពីសេចក្តីពិត ។
បន្ទាប់ពីសិស្សបានបំពេញការចាត់តាំងនេះរួចមក សូមឲ្យពួកគេមួយចំនួនរាយការណ៍ពីអ្វីដែលពួកគេបានគូស ហើយពន្យល់ពីមូលហេតុដែលសេចក្តីពិតទាំងនោះលេចធ្លោចំពោះពួកគេ ។ អ្នកអាចបញ្ចប់សកម្មភាពនេះដោយអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីក្រុមព្រះជាមួយសិស្សក្នុងថ្នាក់ ។
ដើម្បីជួយសិស្សឲ្យរកឃើញគោលលទ្ធិមួយទៀតដែលយ៉ូសែប ស្ម៊ីធ បានបង្រៀនដល់ពួកបរិសុទ្ធនៅក្នុង រ៉ាមូស សូមអញ្ជើញពួកគេឲ្យមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២, រកមើលអ្វីដែលលោកបានមានប្រសាសន៍អំពីទំនាក់ទំនងរបស់យើង ។
-
តើពាក្យថា ទំនាក់ទំនង មានន័យយ៉ាងណា ? ( ទំនាក់ទំនងសំដៅលើលក្ខណៈនៃការប្រាស្រ័យគ្នា និង ការទាក់ទងផ្ទាល់ខ្លួន ) ។
-
តើព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនអ្វីទាក់ទងនឹងលក្ខណៈនៃទំនាក់ទំនងរបស់យើងនៅក្នុងឋានសួគ៌ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញសេចក្តីពិតខាងក្រោម ៖ ទំនាក់ទំនងដែលយើងអាចមាននៅក្នុងឋានសួគ៌គឺដូចគ្នាទៅនឹងទំនាក់ទំនងទាំងអស់ដែលយើងរីករាយនៅលើផែនដីនេះ ប៉ុន្តែវានឹងរួមបញ្ចូលជាមួយសិរីរុងរឿងនៃភាពអស់កល្បជានិច្ច) ។
-
តើសេចក្ដីពិតនេះអាចជម្រុញឲ្យអ្នកមានការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃទៀតយ៉ាងដូចម្តេច ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមអំពីទំនាក់ទំនងអស់កល្បជានិច្ចដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយឲ្យឮៗ ៖
« ដោយសារការស្តារឡើងវិញនៃចំណេះដឹងអំពីក្រុមគ្រួសារអស់កល្បជានិច្ច នោះយើងមានសង្ឃឹម និង មានចិត្តសប្បុរសកាន់តែច្រើននៅក្នុងទំនាក់ទំនងគ្រួសាររបស់យើងទាំងអស់ ។ សេចក្តីអំណរដ៏អស្ចារ្យបំផុតនៅក្នុងជីវិតនេះគឺនៅក្នុងក្រុមគ្រួសារ នៅពេលពួកគេនឹងនៅក្នុងពិភពខាងមុខទៀត ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះការអះអាងដែលខ្ញុំមាន បើសិនយើងស្មោះត្រង់ នោះទំនាក់ទំនងដដែរនោះដែលរីករាយនៅទីនេះនៅក្នុងជីវិតនេះ នឹងបន្តនៅអស់កល្បជាមួយយើងនៅក្នុងពិភពខាងមុខនៅក្នុងសិរីរុងរឿងដ៏អស់កល្ប » [ សូមមើល គ. និង ស ១៣០:២] (The True and Living Church »EnsignឬLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។
សូមអញ្ជើញសិស្សឲ្យគិតពីទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សដទៃ ជាពិសេសជាមួយសមាជិកគ្រួសារពួកគេ ។ សូមអញ្ជើញពួកគេឲ្យសរសេរគោលដៅមួយដើម្បីពង្រឹងទំនាក់ទំនងទាំងនោះ ។
ដើម្បីជួយសិស្សរកឃើញគោលលទ្ធិផ្សេងទៀតដែលព្យាការីបានបង្រៀននៅពេលប្រជុំនៅ រ៉ាមូស សូមអញ្ជើញសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:៤-១១ ឲ្យឮៗ ។
អ្នកអាចពន្យល់ថាយោងតាម ខ ១០–១១, អស់អ្នកដែលគ្រងមរតកនៃនគរសេឡេស្ទាលនឹងទទួល យូរីម និង ធូមីម មួយដើម្បីជួយពួកគេឲ្យរៀន និង យល់អំពីអ្វីៗនៃឋានសួគ៌ ។ ព្យាការីពុំបានបរិយាយល្អិតល្អន់អំពីការបង្រៀននេះឡើយ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៨-៩ ។ « អារក្សក្លែងជាទេវតានៃពន្លឺ »
« សាតាំងព្យាយាមបោកប្រាស់ដោយបន្លំខ្លួនជាពន្លឺដែលមាននៅជាមួយនឹងវិញ្ញាណនៃមនុស្សសុចរិតម្នាក់ដែលបានធ្វើឲ្យល្អឥតខ្ចោះ ។ មនុស្សសុចរិតម្នាក់បានធ្វើឲ្យល្អឥតខ្ចោះ ដែលបានមកក្នុងនាមជាសារទូតនឹងបង្ហាញខ្លួននៅក្នុងសិរីល្អរបស់ខ្លួន ‹ ដ្បិតតាមតែផ្លូវនេះម្យ៉ាងគត់ដែលគេអាចលេចមកបាន › (គ. និង ស. ១២៩:៦) ។ គ្រាមួយព្យាការីយ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ‹ វិញ្ញាណមនុស្សទុច្ចរិតមានចំណងមានកំណត់ និង ក្រឹត្យក្រមរបស់ខ្លួនដែលពួកវាត្រូវបានគ្រប់គ្រង…ហើយវាគឺជាភស្តុតាងមួយថាពួកវាមានអំណាចមួយដែលគ្មាននរណាក្រៅពីអំណាចបព្វជិតភាពប៉ុណ្ណោះដែលអាចគ្រប់គ្រងបាន › ( នៅក្នុង History of the Church, ៤:៥៧៦ ) ។
« ព្យាការីបានបង្រៀនថា នៅពេលសាតាំងហុចដៃវាឲ្យអ្នកចាប់នោះ ‹ វានឹងហុចដៃរបស់វាមក › (គ. និង ស. ១២៩:៨) ។ មនុស្សមានជីវិតនឹងមិនអាចប៉ះបានឡើយ ដោយសារសាតាំងគឺជាវិញ្ញាណដែលគ្មានរូបរាង ។ ហេតុដូច្នេះវាអាចត្រូវបានញែកឲ្យដឹងពីលក្ខណៈនៃវិញ្ញាណសុចរិត ឬ ទេវតាដែលបានបញ្ជូនមកពី ព្រះ ។ មនុស្សសុចរិតនឹងមិនព្យាយាមបោកប្រាស់ឡើយ ( សូមមើល គ. និង ស. ១២៩:៧); ទេវតានៃសាតាំងនឹងមិនអាចទ្រាំមិនព្យាយាមបោកប្រាស់ឡើយ » (Doctrine and Covenants Student Manual, ការបោះពុម្ពលើកទី២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣២១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:៩ ។ តើជោគវាសនានៃផែនដី និង អស់អ្នករស់នៅលើផែនដីនេះគឺជាអ្វី ?
ប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀន ៖
« នៅពេលវា [ ផែនដី ] ក្លាយសេឡេស្ទាល វានឹងក្លាយដូចជាព្រះអាទិត្យ ហើយត្រូវបានរៀបចំសម្រាប់រាស្រ្តបរិសុទ្ធ ហើយដែលនាំត្រឡប់ទៅក្នុងវត្តមានរបស់ព្រះវរបិតា និង ព្រះរាជបុត្រាវិញ ។ វានឹងមិនក្លាយជាដូចពេលឥឡូវនេះដែលមានតួស្រអាប់ទេ ប៉ុន្តែវានឹងក្លាយជាផ្កាយក្នុងផ្ទៃមេឃ ដែលពោរពេញដោយពន្លឺ និង សិរីល្អវានឹងក្លាយជាតួនៃពន្លឺ—យ៉ូហានបានប្រៀបធៀបស្ថានភាពនៃសេឡេស្ទាលរបស់ផែនដី ទៅនឹងសមុទ្រនៃកញ្ចក់ » ( « Sermon » Deseret News, ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៨៥៩ ទំព័រ ១១៤ ) ។
ប្រហែលពីរឆ្នាំក្រោមមកលោកបានមានប្រសាសន៍ ៖
« ផែនដីនេះនៅពេលវាប្រែជាបរិសុទ្ធ និង ពិសិដ្ឋ ឬ ជាសេឡាស្ទាលវានឹងក្លាយដូចជាសមុទ្រកញ្ចក់ ហើយមនុស្សម្នាក់ដែលមើលវាអាចដឹងពីរឿងរ៉ាងពីអតីតកាល បច្ចុប្បន្ន និង អនាគតកាល គ្មាននរណាក្រៅពីអ្នកដែលមានរូបរាងជាសេឡេស្ទាលអាចរីករាយនឹងឯកសិទ្ធនេះបាន ពួកគេនឹងមើលទៅក្នុងផែនដី ហើយអ្វីៗដែលពួកគេមានបំណងចង់ដឹងនឹងត្រូវបានបង្ហាញដល់ពួកគេ គឺដូចជាមុខដែលឃើញពេលឆ្លុះកញ្ចក់អញ្ចឹងដែរ » ( « Remarks » Deseret News, ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ ១៨៦១ ទំព័រ ១៣៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២២-២៣ ។ ក្រុមព្រះ
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រកាសយ៉ាងមុតមាំអំពីភាពពិតនៃក្រុមព្រះ ៖
« មាត្រានៃសេចក្តីជំនឿទីមួយ និង ដំបូងគេរបស់យើងនៅក្នុង សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺ ‹ យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និង ដល់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ › [មាត្រានៃសេចក្តីជំនឿ ១:១] ។ យើងជឿលើអង្គដ៏ទេវភាពទាំងបីនេះដែលរួបគ្នាជាក្រុមព្រះតែមួយ ដែលរួបរួមគ្នាក្នុងគោលបំណង ក្នុងគ្រប់សេចក្ដី ក្នុងទីបន្ទាល់ ក្នុងបេសកកម្ម ។ យើងជឿដល់ទ្រង់ដើម្បីត្រូវបានបំពេញដោយអារម្មណ៍នៃព្រះដូចគ្នានៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និងព្រះគុណ ការអត់ធ្មត់ ការអភ័យទោស និង ការប្រោសលោះ ។ ខ្ញុំគិតថាវាត្រឹមត្រូវដើម្បីនិយាយថាយើងជឿថា ពួកទ្រង់មានព្រះទ័យតែមួយក្នុងគ្រប់កិច្ចការដ៏សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូមកុំជឿថាពួកទ្រង់គឺជាតួអង្គបី ដែលរួមចូលគ្នាតែមួយឡើយ ជំនឿដែលថាពួកទ្រង់គឺជាត្រៃទេពជាតួអង្គតែមួយពុំមានឡើយនៅក្នុងព្រះគម្ពីរដោយសារវាមិនពិតទេ ។
« តាមពិតមានធនធានមួយបានផ្តល់ជំនួយច្រើនដែលហៅថា Harper’s Bible Dictionary កត់ត្រាថា ‹ គោលលទ្ធិជាផ្លូវការនៃត្រៃទេពដែលវាត្រូវបានឲ្យនិយមន័យដោយក្រុមប្រឹក្សាព្រះវិហារធំៗនៅសតវស្សរ៍ទីបួន និង ទីប្រាំគឺ គ្មាន នៅក្នុង [ ព្រះគម្ពីរសញ្ញាថ្មី ] ឡើយ › [ Paul F. Achtemeier, បានបោះពុម្ព ( ឆ្នាំ ១៩៨៥ ), ទំព័រ ១០៩៩ ការគូសបញ្ជាក់បានបន្ថែម ] ។
« ដូច្នេះការរិះគន់ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពុំជឿលើទស្សនៈពួកគ្រីស្ទាននៃសហសម័យអំពីព្រះ ព្រះយេស៊ូវ និង ព្រះវិញ្ញាណបរិសុទ្ធគឺ មិនមែនជាយោបល់អំពីការតាំងចិត្តរបស់យើងចំពោះព្រះគ្រីស្ទឡើយ ផ្ទុយទៅវិញគឺជាការទទួលស្គាល់ ( ខ្ញុំអាចនិយាយថាវាត្រឹមត្រូវ ) ថាទស្សនៈរបស់យើងអំពី ក្រុមព្រះពុំស្របតាមប្រវត្តិពួកគ្រីស្ទាននៃសម័យក្រោយព្រះគម្ពីរសញ្ញាថ្មីឡើយ ហើយត្រឡប់ទៅទទួលស្គាល់គោលលទ្ធិដែលបានបង្រៀនដោយព្រះយេស៊ូវទ្រង់ផ្ទាល់ ។…
« យើងប្រកាសថាវាគឺជាភស្តុតាងផ្ទាល់ខ្លួនមកពីព្រះគម្ពីរដែលថាព្រះវរបិតា ព្រះរាជាបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺមានតួអង្គផ្សេងគ្នាជាតួអង្គដ៏ទេវភាពបីផ្សេងគ្នា » (The Only True God and Jesus Christ Whom He Hath Sent » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០, ៤១ ) ។