មេរៀនទី ១១១
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦:១-១០៧:២០
បុព្វកថា
នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានហៅ វ៉ារិន អេ ខៅឌើរី និងបងប្រុសរបស់ អូលីវើ ខៅឌើរី ឲ្យធ្វើជាអធិបតីលើសាសនាចក្រនៅទីក្រុង ហ្វ្រីដុម រដ្ឋ នូវ យ៉ោក និងសហគមនៅជុំវិញនោះ ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧ ប្រហែលក្នុងខែ មេសា ឆ្នាំ ១៨៣៥ ថាសមាជិកទាំងអស់ក្នុងកូរ៉ុមនៃសាវកដប់ពីរនាក់ ត្រូវរៀបចំខ្លួនដើម្បីបម្រើបេសកកម្មនៅភាគខាងកើតនៃសហរដ្ឋ ។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រុមសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖ « ពេលដែលយើងត្រូវបែកគ្នាជិតមកដល់ហើយ មានតែព្រះដែលជ្រាបថា យើងនឹងជួបគ្នាម្ដងទៀត ដូច្នេះយើងសូមអ្នកដែលយើងទទួលស្គាល់ថាជាព្យាការី និងអ្នកមើលឆុតឲ្យអធិស្ឋាន និងទទួលវិវរណៈសម្រាប់ពួកយើង … ដែរយើងនឹងពឹងផ្អែកលើវានៅពេលដែលយើងបែកគ្នា ហើយដួងចិត្តរបស់យើងអាចត្រូវបានលួងលោម »( នៅក្នុង History of the Church, ២:២០៩–១០ ) ។ វិវរណៈនេះត្រូវបានកត់ត្រានៅក្នុងឆ្នាំ ១៨៣៥, ប៉ុន្តែ « កំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ថាវិវរណៈភាគច្រើននៃ ខ ៦០ ដល់ខ ១០០ បញ្ចូលវិវរណៈដែលបានប្រទានឲ្យតាមរយៈ យ៉ូសែប ស៊្មីធ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ » ( បុព្វកថាក្នុង គ. និង ស. ១០៧ ) ។ នេះគឺជាមេរៀនទីមួយនៃមេរៀនទាំងបីនៅក្នុងសៀវភៅសិក្សានេះលើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦
ព្រះអម្ចាស់បានហៅ វ៉ារិន ខៅឌើរី ជាសង្ឃជាន់ខ្ពស់ជាអធិបតី នៅទីក្រុង ហ្វ្រីដុម រដ្ឋ នូវ យ៉ោក
សូមឲ្យសិស្សគិតពីពេលដែលពួកគេបានគាំទ្រប៊ីស្សព ឬប្រធានសាខាថ្មីម្នាក់ ។
-
តើអ្នកគិតថា បុគ្គលម្នាក់មានអារម្មណ៍យ៉ាងដូចម្តេច នៅពេលដែលលោកត្រូវបានគាំទ្រ ?
សូមពន្យល់ថា ក្នុងឆ្នាំ ១៨៣៤ សាសនាចក្របានជួបប្រទះការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ នៅទីក្រុង ហ្វ្រីដុម រដ្ឋ ញូវយ៉ក ចម្ងាយប្រមាណជា ៣២០គីឡូម៉ែត្រពីទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ ព្រះអម្ចាស់បានហៅអ្នកដឹកនាំបព្វជិតភាពម្នាក់ ឲ្យធ្វើជាអធិបតីលើសមាជិកនៅទីនោះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦:១-៣ ដោយស្ងាត់ស្ងៀម ។
-
តើព្រះអម្ចាស់ណែនាំ វ៉ារិន ខៅឌើរី ឲ្យធ្វើអ្វីខ្លះ ?
សូមពន្យល់ថា អារម្មណ៍របស់បងប្រុស ខៅឌើរី ប្រហែលជាដូចអ្នកដែលជាប៊ីស្សព ឬប្រធានសាខាសព្វថ្ងៃនេះដែរ ។ ព្រះអម្ចាស់បានចែកចាយពាក្យលួងលោម នៅពេលដែលបងប្រុស ខៅឌើរី បានទទួលយកការហៅបម្រើថ្មីរបស់លោក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលព្រះអម្ចាស់មានសេចក្ដីអំណរជាមួយបងប្រុស ខៅឌើរី ។
-
តើអ្នកគិតថាឃ្លា « ក្រាបចំពោះដំបងពេជ្ររបស់យើង » មានន័យយ៉ាងណា ? ( ដើម្បីជួយសិស្សឲ្យឆ្លើយនឹងសំណួរនេះ អ្នកអាចពន្យល់ថា ដំបងពេជ្រគឺជារបស់ដែលកាន់ដោយស្ដេច និងម្ចាស់ក្សត្រី ។ វាគឺជានិមិត្តសញ្ញានៃអំណាច ) ។
-
តើអ្នកគិតថាឃ្លា « បំបែកខ្លួនចេញពីកលល្បិចនៃមនុស្ស » មានអត្ថន័យដូចម្ដេច ?
សូមសេរសេរពាក្យ បើនៅលើក្ដារខៀននោះ .សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦:៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទូន្មាន និងការសន្យារបស់ព្រះអម្ចាស់ចំពោះបងប្រុស ខៅឌើរី ។ សូមអញ្ជើញសិស្សឲ្យសរសេរអ្វីដែលពួកគេរកឃើញ ដោយសរសេរគោលការណ៍ « បើ-នោះ » នៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគោលការណ៍ដែលពួកគេបានរកឃើញនោះ ។ (សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ បើយើងបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រ់ងនឹងមានក្ដីមេត្តាករុណាមកលើយើង តម្កើងយើង ហើយប្រទានឲ្យយើងនូវព្រះគុណ និងការលួងលោម ) ។
-
តើព្រះអម្ចាស់តម្កើងអ្នកដែលបន្ទាបខ្លួនចំពោះទ្រង់តាមវិធីណា ?
សូមថ្លែងទីបន្ទាល់ថាយើងអាចទទួលបានពរជ័យ ដែលបានសន្យាដល់ វ៉ារិន ខៅឌើរី ដែលថា បើយើងបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១-២០
ព្រះអម្ចាស់បង្រៀនអំពី បព្វជិតភាព អើរ៉ុន និង បព្វជិតភាព មិលគីស្សាដែក
សូមពន្យល់ថា វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ បានជួយបញ្ជាក់ពីការរៀបចំ និងទំនួលខុសត្រូវរបស់គណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងកូរ៉ុមនៃពួកចិតសិបនាក់ ។
សូមអានការពិពណ៌នាពីព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យទាយថាអ្នកកំពុងពិពណ៌នាពីនរណា ។
ព្យាការីនេះ « គឺជាបុរសនៃសេចក្ដីជំនឿ ដែលសម្ដែងនូវភាពសុចរិត ហើយកាលលោកនៅជាកុមារ លោកខ្លាចព្រះ ហើយបានបិតមាត់របស់ហ្វូងតោ ហើយបានពន្លត់ភ្លើងដ៏សន្ធោសន្ធៅ » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ, លោកុប្បត្តិ ១៤:២៦ [ នៅក្នុង the Bible appendix ] ) ។ ក្នុងនាមជាស្តេចក្រុងសាឡិម ទ្រង់ « បានបង្កើតសេចក្ដីសុខសាន្តនៅក្នុងស្រុកនៅសម័យទ្រង់ ហេតុដូច្នេះហើយ ទ្រង់ត្រូវបានហៅថាជាម្ចាស់នៃសេចក្ដីសុខសាន្ត » ( អាលម៉ា ១៣:១៨ ) ។ ព្យាការី អ័ប្រាហាំបានថ្វាយដង្វាយមួយភាគដប់ដល់ទ្រង់ ( សូមមើល អាលម៉ា ១៣:១៥ ) ។
បន្ទាប់ពីសិស្សបីបួននាក់បានសាកល្បងទាយឈ្មោះរបស់ព្យាការីនេះហើយ សូមសរសេរ មិលគីស្សាដែក នៅលើក្ដារខៀន ។ សូមឲ្យសិស្សស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១-៤ ដោយស្ងាត់ស្ងៀម រកមើលខទាំងនេះដែលបង្រៀនអំពីមិលគីស្សាដែក ។
-
តើបព្វជិតភាព មិលគីស្សាដែក ត្រូវបានហៅថាជាអ្វីមុនជំនាន់របស់មិលគីស្សាដែក ? តើហេតុអ្វីបានជាវាត្រូវបានហៅថា បព្វជិតភាពមិលគីស្សាដែក ?
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ បព្វជិតភាពមិលគីស្សាដែក គឺត្រូវបានហៅតាមបញ្ជារបស់ព្រះរាជបុត្រានៃព្រះ ។ អ្នកអាចស្នើសិស្សឲ្យគូសចំណាំឃ្លានេះនៅក្នុង ខ ៣ ។
-
តើគោលការណ៍នេះបង្ហាញអំពីរបៀបដែលពួកអ្នកកាន់បព្វជិតភាពគួរតែបំពេញទំនួលខុសត្រូវរបស់ពួកគេអ្វីខ្លះ?
ជាចំណែកនៃការពិភាក្សានេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អំណាចបព្វជិតភាពត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ គឺនៅពេលអ្នកកាន់បព្វជិតភាពធ្វើអ្វីដែលទ្រង់ [ព្រះយេស៊ូវគ្រីស្ទ]នឹងធ្វើ បើទ្រង់គង់នៅ » ( The Power of the Priesthood » Ensign ខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៧ ) ។
សូមសរសេរអង្គការរបស់សាសនាចក្រនៅលើក្ដារខៀន ៖ សមាគមសង្គ្រោះ ថ្នាក់សាលាថ្ងៃអាទិត្យ យុវជន យុវនារី និង ថ្នាក់អង្គការបឋមសិក្សា ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥, ៨-៩ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវឃ្លាមួយដែលបង្រៀនពីរបៀបដែលអង្គការទាំងនេះទាក់ទងនឹងបព្វជិតភាពមិលគីស្សាដែក ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើផ្នែកបន្ថែមជាអ្វី ? ( ជាផ្នែកនៃរាងកាយ ដូចជាដៃ ឬជើង ) ។
-
យោងតាម ខ ៨, តើសិទ្ធិ និងអំណាចអ្វីដែលបព្វជិតភាពមិលគីស្សាដែកកាន់ ? ( នៅពេលដែលសិស្សឆ្លើយ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ បព្វជិតភាពមិលគីស្សាដែកមានសិទ្ធិខាងគណៈប្រធាន និងសិទ្ធិអំណាចលើអស់ទាំងតំណែងនៅក្នុងសាសនាចក្រ និងមានអំណាចដើម្បីចាត់ចែងការណ៍ទាំងឡាយខាងវិញ្ញាណ ។ សូមពន្យល់ថា « [ការ]ចាត់ចែងការណ៍ទាំងឡាយខាងវិញ្ញាណ » រួមបញ្ចូលការចាត់ចែងការប្រសិទ្ធិពរ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា ) ។
សូមពន្យល់ថា គណៈប្រធានដែលបានលើកឡើងនៅក្នុង ខ ៩ គឺជាគណៈប្រធានទីមួយ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១០ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលថា តើនរណាផ្សេងទៀតដែលមានសិទ្ធិធ្វើការក្នុងដំណែងរបស់ខ្លួនក្រោមការដឹកនាំនៃគណៈប្រធានទីមួយ ។ នៅពេលសិស្សរាយការណ៍លើអ្វីដែលពួកគេបានរៀន សូមជួយពួកគេឲ្យយល់ថា គណៈប្រធានស្តេក និងគណៈប៊ីស្សព គឺជាឧទាហរណ៍នៃសង្ឃជាន់ខ្ពស់ធ្វើការក្នុងដំណែងរបស់ខ្លួននៅក្រោមការដឹកនាំនៃគណៈប្រធានទីមួយ ។
សូមមើលឈ្មោះអង្គការដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ ដើម្បីជួយសិស្សឲ្យយល់ពីទំនាក់ទំនងរវាងអង្គការ និងស្តេក និងអ្នកដឹកនាំបព្វជិតភាពក្នុងវួដទាំងនេះ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ឲ្យឮៗ ៖
« គ្មានរដ្ឋាភិបាលនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដាច់ដោយឡែក ឬជាផ្នែកនៅខាងលើ ឬនៅក្រៅពីបព្វជិតភាពដ៏បរិសុទ្ធ ឬអំណាចរបស់វាឡើយ ។… [ អង្គការជំនួយ ] មិននៅក្រៅ ឬនៅលើ ហើយក៏មិនហួសពីវាឡើយ ។ ពួកគេទទួលស្គាល់គោលការណ៍នៃបព្វជិតភាព ។ គ្រប់ទីកន្លែងដែលពួកគេទៅ ពួកគេតែងតែនាំទិដ្ឋភាពនៃការសម្រេចបាននូវកិច្ចការល្អមួយចំនួន ការសង្គ្រោះព្រលឹងខាងសាច់ឈាម និងខាងវិញ្ញាណ » ( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប អេហ្វ ស៊្មីធ [ ឆ្នាំ ១៩៩៨ ], ទំព័រ ៣៤១-៤២ ) ។
សូមអញ្ជើញសិស្សឲ្យស្វែងរក គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:១៨-១៩ ដោយស្ងាត់ស្ងៀម ដើម្បីរកមើលអំណាចបន្ថែមដែលបព្វជិតភាពមិលគីស្សាដែកកាន់ ។
-
ស្របតាម ខ ១៨តើអំណាចអ្វីទៅ ដែលបព្វជិតភាពមិលគីស្សាដែកកាន់ ? ( សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន នៅពេលសិស្សបា្រប់ថា ៖ បព្វជិតភាពមិលគីស្សាដែកកាន់កូនសោនៃពរជ័យខាងវិញ្ញាណនៅក្នុងសាសនាចក្រទាំងអស់) ។
ដើម្បីជួយសិស្សឲ្យយល់សេចក្ដីពិតនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ ដោយព្យាការី យ៉ូសែប ស៊្មីធ ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលពរជ័យខាងវិញ្ញាណ ដែលមកតាមរយៈបព្វជិតភាពមិលគីស្សាដែក ។
«[ បព្វជិតភាពមិលគីស្សាដែក ] គឺជាផ្លូវដែលចំណេះដឹង គោលលទ្ធិ ផែនការនៃសេចក្ដីសង្គ្រោះ និងរឿងសំខាន់ៗទាំងអស់ ត្រូវបានបើកសម្ដែងពីស្ថានសួគ៌មក » ( នៅក្នុង History of the Church,៤:២០៧ ) ។
-
តើពរជ័យខាងវិញ្ញាណមួយណាដែលបានពិពណ៌នានៅក្នុង ខ ១៩ ដែលលេចធ្លោចំពោះអ្នក ? ហេតុអ្វី ?
សូមជួយសិស្សឲ្យយល់ថាអ្នកដែលកាន់បព្វជិតភាពមិលគីស្សាដែក ប្រើវាដើម្បីជួយមនុស្សដទៃឲ្យទទួលបានពរជ័យ ដូចជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ។
-
តើពរជ័យណាខ្លះ ដែលអ្នកបានទទួលតាមរយៈបព្វជិតភាពមិលគីស្សាដែក ?
សូមពន្យល់ថា ព្រះអម្ចាស់ក៏បានពិពណ៌នាពីសេចក្ដីពិតដែលបានបើកសម្ដែង អំពីសិទ្ធិអំណាចបព្វជិតភាពអើរ៉ុនផងដែរ ។ សូមអញ្ជើញសិស្សបីនាក់ឲ្យឆ្លាស់វេណគ្នាអានឲ្យឮៗមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៣-១៤, ២០ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីសិទ្ធិអំណាចដែលបព្វជិតភាពអើរ៉ុនកាន់ ។
-
តើសិទ្ធិអំណាចអ្វី ដែលបព្វជិតភាពអើរ៉ុនកាន់ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ បព្វជិតភាពអើរ៉ុនកាន់កូនសោនៃការចាត់ចែងពួកទេវតា និងការចាត់ចែងពិធីបរិសុទ្ធខាងក្រៅ ) ។
-
តើពិធីបរិសុទ្ធអ្វីទៅដែលលើកឡើងនៅក្នុង ខ ២០ ? តើពិធីបរិសុទ្ធអ្វីខ្លះទៀតដែលបានចាត់ចែងដោយសិទ្ធិអំណាច នៃបព្វជិតភាពអើរ៉ុន ? ( ពិធីសាក្រាម៉ង់ ) ។
-
តើពរជ័យអ្វីខ្លះ ដែលអ្នកបានទទួលតាមរយៈបព្វជិតភាពអើរ៉ុន ?
សូមសរសេរ ចំណងជើង ដូចខាងក្រោមនៅលើក្ដារខៀន ៖
ដំណែងបព្វជិតភាពមិលគីស្សាដែក ដំណែងបព្វជិតភាអើរ៉ុន
មុនពេលចូលរៀន សូមសរសេរដំណែងបព្វជិតភាពខាងក្រោម នៅលើក្រដាសមួយផ្ទាំង ៖ ឌីកុន គ្រូ សង្ឃ ប៊ីស្សព អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ សាវក ។ សូមដាក់ក្រដាសចូលក្នុងប្រអប់មួយ មិនតាមលំដាប់លំដោយ ។
នៅចំណុចណាមួយក្នុងមេរៀន សូមចែកក្រដាសឲ្យសិស្សបីបួននាក់ ។ សូមអញ្ជើញសិស្សឡើងមកលើក្ដារខៀន ហើយដាក់តំណែងនិមួយៗនៅក្រោមចំណងជើងដែលត្រឹមត្រូវ ។
សិស្សមួយចំនួនអាចនិយាយថាតំណែងប៊ីស្សព គឺជាតំណែងបព្វជិតភាពមិលគីស្សាដែក ។ បើពួកគេយល់ដូច្នោះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៣ ១៥ ឲ្យឮៗ ។ សូមសូមឲ្យសិស្សប្រើខគម្ពីរទាំងនេះដើម្បីសម្រេច ទីកន្លែងដែលពួកគេគួរដាក់ដំណែងប៊ីស្សពនៅលើក្ដារខៀន ។ សូមពន្យល់ថា តំណែងប៊ីស្សព គឺជាតំណែងនៅក្នុងបព្វជិតភាពអើរ៉ុន ៖ ប៊ីស្សពម្នាក់ គឺជាប្រធាននៃបព្វជិតភាពអើរ៉ុន និងជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដរបស់គាត់ ។ ( សូមចំណាំថា ការហៅនៃពូជពង្សនៃលោកអើរ៉ុនពិត ដូចដែលបានលើកឡើងនៅក្នុង ខ ១៦-១៧ត្រូវបានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:១៥-២១ និងមេរៀនទី ៧៤ ) ។
សូមប្រាកដថា តំណែងទាំងឡាយត្រូវបានដាក់យ៉ាងត្រឹមត្រូវនៅលើក្ដារខៀន ។ ( តំណែងបព្វជិតភាពមិលគីស្សាដែកមាន អែលឌើ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ និងសាវក ។ តំណែងនៃបព្វជិតភាពអើរ៉ុនមាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ។ សូមពន្យល់ថា បញ្ជីទាំងនេះ នឹងរៀបចំសិស្សសម្រាប់មេរៀនពីរបន្ទាប់ទៀត ហើយពួកគេនឹងរៀនបន្ថែមទៀតអំពីតំណែងបព្វជិតភាព ។
សូមបញ្ចប់ ដោយអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ អំពីអ្វីដែលពួកគេបានរៀន និងពីអារម្មណ៍ដែលមាននៅក្នុងថ្នាក់ថ្ងៃនេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១ ។ តើបព្វជិតភាពអើរ៉ុន និងបព្វជិតភាពមិលគីស្សាដែក មានទំនាក់ទំនងអ្វីនឹងគ្នា ?
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ៖
« ទោះជាមានបព្វជិតភាពពីរក៏ដោយ ប៉ុន្តែបព្វជិតភាពមិលគីស្សាដែកត្រូវក្តោបបព្វជិតភាពអើរ៉ុន ឬបព្វជិតភាពលេវី ហើយវាជាបព្វជិតភាពដ៏សំខាន់ និងជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតដែលជាប់ទាក់ទងនឹងបព្វជិតភាព និងកូនសោនៃនគរនៃព្រះនៅគ្រប់សម័យកាលនៃពិភពលោក មកដល់កូនចៅចុងក្រោយគេនៅលើពិភពលោក ហើយគឺជាផ្លូវដែលចំណេះដឹង គោលលទ្ធិ ផែនការនៃសេចក្ដីសង្គ្រោះ និងរឿងសំខាន់ៗទាំងអស់ ត្រូវបានបើកសម្ដែងពីស្ថានសួគ៌មក » ( Teachings of Presidents of the Church: Joseph Smithឆ្នាំ ២០០៧], ទំព័រ ១០៨
« បព្វជិតភាពទាំងអស់គឺ មិលគីស្សាដែក ប៉ុន្តែវាមានផ្នែក ឬកម្រិតខុសគ្នា ។… ព្យាការីទាំងអស់មានបព្វជិតភាពមិលគីស្សាដែក » ( ទំព័រ ១០៩
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៨-៩, ១៨ ។ កូនសោបព្វជិតភាព
« កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចព្រះ ដែលបានប្រទានដល់អ្នកដឹកនាំបព្វជិតភាពដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រាការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី ។ ការអនុវត្តសិទ្ធិអំណាចនៃបព្វជិតភាព គឺត្រូវបានគ្រប់គ្រងដោយអ្នកទាំងឡាយដែលកាន់កូនសោ ( សូមមើលគ. និង ស. ៦៥:២,៨១:២,១២៤:១២៣) ។ អ្នកទាំងឡាយដែលកាន់កូនសោមានសិទ្ធិដើម្បីធ្វើជាអធិបតី និងដឹកនាំសាសនាចក្រនៅក្នុងដែនកំណត់មួយ ។
« ព្រះយេស៊ូវគ្រីស្ទបានកាន់កូនសោបព្វជិតភាពទាំងអស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានប្រទានឲ្យពួកសាវករបស់ទ្រង់ម្នាក់ៗរាល់កូនសោ ដែលមានសម្រាប់នគរព្រះនៅលើផែនដី ។ សាវកច្បងដែលកំពុងរស់នៅ ដែលជាប្រធានសាសនាចក្រ គឺជាបុគ្គលតែម្នាក់គត់នៅលើផែនដីនេះ ដែលត្រូវបានប្រទានសិទ្ធិអំណាចឲ្យប្រើរាល់កូនសោបព្វជិតភាព ( សូមមើល គ. និង ស. ៤៣:១–៤; ៨១:២; ១០៧:៦៤–៦៧, ៩១–៩២; ១៣២:៧ ) ។
« ពួកចិតសិបនាក់ បម្រើតាមការចាត់តាំង និងតាមការផ្ទេរសិទ្ធិអំណាច ពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រធានតំបន់ ត្រូវបានចាត់តាំងឲ្យគ្រប់គ្រងតំបន់នៅក្រោមការអនុញ្ញាតពីគណៈប្រធានទីមួយ និងសាវកដប់ពីរនាក់ ។ គណៈប្រធាននៃពួកចិតសិបនាក់ត្រូវបានញែកចេញ ហើយត្រូវបានផ្ដល់ឲ្យនូវកូនសោ ដើម្បីធ្វើជាអធិបតីលើកូរ៉ុមនៃពួកចិតសិបនាក់ ។
« ប្រធាននៃសាសនាចក្របែងចែកកូនសោនៃបព្វជិតភាពទៅអ្នកដឹកនាំបព្វជិតភាពផ្សេងទៀត ដើម្បីពួកលោកអាចធ្វើជាអធិបតីនៅក្នុងតំបន់ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ។ កូនសោនៃបព្វជិតភាព ត្រូវបានប្រទានមកលើប្រធានព្រះវិហារបរិសុទ្ធ ប្រធានបេសកកម្ម ប្រធានស្តេក និងប្រធានមណ្ឌល ប៊ីស្សព ប្រធានសខា និងប្រធានកូរ៉ុម ។ សិទ្ធិអំណាចជាអធិបតីនេះ មានសុពលភាពសម្រាប់ការទទួលខុសត្រូវដែលបានកំណត់ និងនៅក្នុងទីតាំងភូមិសាស្ត្រនៃការហៅរបស់អ្នកដឹកនាំម្នាក់ៗ ។ នៅពេលប្រធានបព្វជិតភាព ត្រូវបានដោះលែងពីការហៅរបស់ពួកគេ នោះពួកគេមិនកាន់កូនសោនោះទៀតឡើយ ។
« ទីប្រឹក្សារបស់អ្នកដឹកនាំបព្វជិតភាព មិនទទួលបានកូនសោនោះទេ ។ ពួកលោកត្រូវបានញែកចេញ ហើយធ្វើការហៅបម្រើរបស់ខ្លួន តាមការចាត់តាំង និងសិទ្ធិអំណាចដែលបានផ្ទេរឲ្យ ។
« អង្គការជំនួយរបស់វួដ និងស្តេកទាំងអស់ ប្រតិបត្តិការនៅក្រោមការដឹកនាំរបស់ប៊ីស្សព និងប្រធានស្តេក ដែលកាន់កូនសោដើម្បីធ្វើអធិបតី ។ ប្រធានអង្គការជំនួយ និងទីប្រឹក្សាពួកលោកពុំមានកូនសោទេ ។ ពួកលោកទទួលបានការចែករំលែកសិទ្ធិអំណាច ដើម្បីធ្វើការហៅរបស់ខ្លួន » ( ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ [ឆ្នាំ ២០១០], ២.១.១ )
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨-១២។ គណៈប្រធានទីមួយ គណៈប្រធាននៃបព្វជិតភាពមិលគីស្សាដែក
« ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ព្រះអម្ចាស់បើកសម្ដែងព្រះទ័យរបស់ទ្រង់តាមរយៈគណៈប្រធាននៃបព្វជិតភាពមិលគីស្សាដែក ដែលមានន័យថាជាគណៈប្រធានទីមួយ ៖ ‹ បព្វជិតភាពមិលគីស្សាដែកដ៏ខ្ពស់ មិនមែនជាអ្វីផ្សេងទៀតក្រៅពីបព្វជិតភាពនៃព្រះរាជបុត្រារបស់ព្រះឡើយ … មានពិធីបរិសុទ្ធមួយចំនួនដែលជារបស់បព្វជិតភាព ដែលនាំមកនូវលទ្ធផលជាក់លាក់ ហើយប្រធាន ឬគណៈប្រធានគ្រប់គ្រងលើសាសនាចក្រ ហើយវិវរណៈនៃព្រះគំនិត និងព្រះទ័យរបស់ព្រះដល់សាសនាចក្រ នឹងប្រទានឲ្យតាមរយៈគណៈប្រធាន ។ នេះគឺជារបៀបនៃស្ថានសួគ៌ ហើយអំណាច និងឯកសិទ្ធិនៃបព្វជិតភាពនេះ › ( នៅក្នុង History of the Church, ២:៤៧៧) » ( សៀវភៅសិក្សាសិស្ស គោលលទ្ធិ និង សេចក្តីសញ្ញា ការបោះពុម្ពលើកទី ២ . [ Church Educational System manual, ឆ្នាំ ២០០១ ],ទំព័រ ២៦៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨ ។ បព្វជិតភាពមិលគីស្សាដែក កាន់ « កូនសោទាំងឡាយនៃអស់ទាំងព្រះពរខាងវិញ្ញាណ នៅក្នុងសាសនាចក្រ »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖
« [បព្វជិតភាពមិលគីស្សាដែក] គឺជាមធ្យោបាយដែលព្រះអម្ចាស់ធ្វើកិច្ចការតាមរយៈមនុស្សដើម្បីសង្គ្រោះព្រលឹងទាំងឡាយ ។ បើគ្មានបព្វជិតភាពនេះទេ នោះមនុស្សនឹងត្រូវវង្វេង ។ មានតែតាមរយៈអំណាចនេះប៉ុណ្ណោះដែលបុរស ‹ កាន់កូនសោទាំងឡាយនៃអស់ទាំងព្រះពរខាងវិញ្ញាណ នៅក្នុងសាសនាចក្រ › ហើយធ្វើឲ្យគេអាចទទួល ‹ សេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរស្ថានសួគ៌ ដើម្បីឲ្យស្ថានសួគ៌បានបើកចំហ › ចំពោះគេ ( សូមមើល គ. និង ស. ១០៧:១៨–១៩ ), ធ្វើឲ្យគេអាចចូលក្នុងសេចក្ដីសញ្ញានៃអាពាហ៍ពិពា៍ថ្មី និងអស់កល្បជានិច្ច ហើយអាចមានភរិយា និងកូនៗរបស់គេផ្សារភា្ជប់ជាមួយគេក្នុងចំណងដ៏អស់កល្ប ធ្វើឲ្យគេអាចក្លាយជាលោកអយ្យកោដល់កូនចៅគេជារៀងរហូត និងជួយឲ្យគេអាចទទួលបានភាពពេញលេញនៃពរជ័យរបស់ព្រះអម្ចាស់ » ( « The Example of Abraham » Ensign, ខែ មិថុនា ឆ្នាំ ១៩៧៥,ទំព័រ ៣; សូមមើលផងដែរ សៀវភៅសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា សម្រាប់សិស្ស ការបោះពុម្ពលើកទី ២ [ Church Educational System manual,ឆ្នាំ ២០០១ ],ទំព័រ ២៦៣ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាលពីពរជ័យខាងវិញ្ញាណទាក់ទងនឹងបព្វជិតភាពមិលគីស្សាដែកថា ៖
« ខ្ញុំបានកាន់អំណាចនៃព្រះសម្ដែងនៅក្នុងគេហដ្ឋានខ្ញុំ និងនៅក្នុងការបម្រើរបស់ខ្ញុំ ។ ខ្ញុំធ្លាប់បានឃើញអំពើអាក្រក់ត្រូវបានស្ដីបន្ទោស និងអ្វីៗបានគ្រប់គ្រងដោយកម្លាំងធម្មជាតិ។ ខ្ញុំដឹងថាការយកភ្នំនៃភាពក៏លំបាកចេញ និងការញែកទន្លក្រហមដ៏ខ្មួលខ្មាញ់មានន័យយ៉ាងណា ។ ខ្ញុំដឹងថាការមានទេវតាដែលបំផ្លាញ ‹ បង្ហួសពួកគេ › មានន័យយ៉ាងណា [ គ. និង ស. ៨៩:២១ ] ។ ការទទួលបានសិទ្ធិអំណាច និងការអនុវត្តអំណាចនៃ ‹ បព្វជិតភាពដ៏បរិសុទ្ធ តាមរបៀបនៃព្រះរាជបុត្រានៃព្រះ ›[ សូមមើល គ. និង ស. ១០៧:១-៣ ] គឺជាពរជ័យដ៏អស្ចារ្យសម្រាប់ខ្ញុំ និងសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ដែលអ្នកសង្ឃឹមចង់បានក្នុងពិភពលោកនេះ ។ ហើយនៅទីបញ្ចប់ វាគឺជាអត្ថន័យនៃបព្វជិតភាពនៅក្នុងជីវិតប្រចាំថ្ងៃ—ជាពរជ័យដែលមិនអាចប្រៀបផ្ទឹមបាន ជាពរជ័យដើម្បីប្រទានពរដែលគ្មានទីបញ្ចប់ » ( Our Most Distinguishing Feature » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៥,ទំព័រ ៤៥ ) ។