មេរៀនទី ៤៥
នៅរដ្ឋ អូហៃអូ
បុព្វកថា
មេរៀននេះនឹងផ្ដល់ដល់សិស្សនូវសេចក្ដីសង្ខេបខ្លីអំពីបទពិសោធន៍របស់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ។ នៅក្នុងខែធ្នូ ឆ្នាំ ១៨៣០ ពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យផ្លាស់ទៅរដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៧:៣) ហើយនៅក្នុងខែមករា ឆ្នាំ ១៨៣១ នោះពួកគេត្រូវបានសន្យាថា ពួកគេនឹងត្រូវបាន « ទទួលព្រះចេស្ដាមកពីស្ថានលើ » បើពួកគេនឹងគោរពតាម (គ. និង ស. ៣៨:៣២) ។
អ្នកទាំងឡាយដែលបានប្រមូលផ្ដុំគ្នីគ្នានៅរដ្ឋ អូហៃអូ ត្រូវបានប្រទានពរយ៉ាងមហិមា ។ វិវរណៈជាបន្ដបន្ទាប់ បានដឹកនាំ ពួកបរិសុទ្ធឲ្យយល់ដឹងកាន់តែជ្រៅជ្រះអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ថែមពីលើនោះ ពួកគេបានទទួលពរជ័យទាំងឡាយដែលកើតមកពីការស្ថាបនាព្រះវិហារបរិសុទ្ធ និងការផ្សាយដំណឹងល្អ ។ ខណៈដែលសាសនាចក្រមានចំនួនសមាជិក ហើយកម្លាំងខាងវិញ្ញាណកាន់តែច្រើននៅក្នុងរដ្ឋ អូហៃអូ នោះការផ្ទុយដ៏ខ្លាំងក្លាបានកើនឡើងទាស់នឹងសាសនាចក្រ និងអ្នកដឹកនាំផងដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បានរស់នៅក្នុងទីក្រុង ខឺតឡង់ ចាប់ពីខែមករា ឆ្នាំ ១៨៣១ ទៅដល់ ខែ មករា ឆ្នាំ ១៨៣៨ ។
យោបល់សម្រាប់ការបង្រៀន
សេចក្ដីសង្ខេបអំពីទីក្រុងខឺតឡង់
សូមពន្យល់ថា នៅក្នុងខែ មករា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ និង ភរិយារបស់លោក អិមម៉ា ក៏ដូចជាស៊ីឌនី រិកដុន និង អែតវឹត ប៉ាទ្រិច បានចាកចេញពីរដ្ឋនូវ យ៉ោក ទៅកាន់រដ្ឋ អូហៃអូ ។ ពួកបរិសុទ្ធនៅ នូវ យ៉ោក ភាគច្រើន បានមកតាមប្រាំខែក្រោយ ។ មេរៀនតូចៗចំនួនបួនដូចខាងក្រោម មាននូវសេចក្ដីសង្ខេបមួយអំពីព្រឹត្តការណ៍សំខាន់នៃរយៈពេលនៃប្រវត្តិសាស្ត្រសាសនាចក្រនៅរដ្ឋ អូហៃអូ ។ សូមបំបែកសិស្សក្នុងថ្នាក់ជាបួនក្រុម ហើយចាត់មេរៀនតូចមួយឲ្យក្រុមនិមួយៗ ។ ( បើចំនួនសិស្សក្នុងថ្នាក់របស់អ្នកពុំអាចធ្វើដូចនេះបាន អ្នកអាចបំបែកសិស្សក្នុងថ្នាក់របស់អ្នកជាក្រុមសិស្សពីរបីនាក់ ហើយចាត់មេរៀនតូចៗច្រើនជាងមួយ ដល់ក្រុមនិមួយៗ ) ។ សូមអញ្ជើញសិស្សឲ្យសិក្សាអំពីគម្រោងរបស់ពួកគេ ហើយរៀបចំដើម្បីបង្រៀនឯកសារដល់សិស្សក្នុងថ្នាក់ ។ បន្ទាប់ពីសិស្សមានពេលដើម្បីរៀបចំគ្រប់គ្រាន់ហើយ សូមអញ្ជើញក្រុមនិមួយៗឲ្យជ្រើសរើសសមាជិកម្នាក់ដើម្បើបង្រៀនដល់សិស្សក្នុងថ្នាក់ ។ មេរៀននីមួយៗគួរតែចំណាយពេលបីទៅបួននាទី ។
មេរៀនតូចៗទី ១-ក្រឹត្យវិន័យនៃសាសនាចក្រ
សូមចាប់ផ្ដើមថ្នាក់ដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីក្រឹត្យវិន័យសំខាន់ ?
-
ហេតុអ្វីក្រឹត្យវិន័យសំខាន់នៅក្នុងសាសនាចក្រ ?
សូមរំឭកសិស្សក្នុងថ្នាក់ថា ព្រះអម្ចាស់ បានសន្យាថា ទ្រង់នឹង « ប្រទានក្រឹត្យវិន័យដល់ [ ពួកបរិសុទ្ធ ] មួយ » នៅពេលពួកគេចេញទៅរដ្ឋ អូហៃអូ ( គ. និង ស. ៣៨:៣២ ) ។ សូមពន្យល់ថា នៅពេលពួកបរិសុទ្ធបានទៅដល់រដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានបំពេញ ហើយបានប្រទានវិវរណៈមួយ ទាក់ទងនឹងក្រិតវិន័យនៃសាសនាចក្រ ។ នៅក្នុងក្រឹត្យវិន័យនេះ ដែលត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ រួមមាននូវបទបញ្ញត្តិ និងការណែនាំទាំងឡាយ ដែលដឹកនាំដំណើរការក្នុងសាសនាចក្រ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យមើលត្រួសៗនូវសេចក្ដីសង្ខេបកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២ ( មាននៅពីមុនខគម្ពីរដំបូងគេ ) សូមរកមើលក្រឹត្យវិន័យមួយចំនួន ដែលព្រះអម្ចាស់ប្រទានដល់ពួកបរិសុទ្ធ ។
សូមអញ្ជើញសិស្សឲ្យគូសចំណាំឃ្លា « ក្រឹត្យវិន័យគ្រប់គ្រងលើការថ្វាយជាទ្រព្យសម្បត្តិ គឺត្រូវបានបង្កើតឡើង » នៅក្នុងសេចក្ដីសង្ខេបកណ្ឌ ។
សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានប្រទានក្រឹត្យវិន័យនៃការថ្វាយ ដែលជា « គោលការណ៍ដ៏ទេវភាពមួយ ដែលបុរស និងស្ត្រី លះបង់ពេលវេលា ទេពកោសល្យ និងទ្រព្យសម្បត្តិខាងសម្ភាររបស់ពួកគេដោយស្ម័គ្រចិត្ត ដើម្បីស្ថាបនា និងកសាងឡើងនូវនគររបស់ព្រះ » ( សេចក្ដីណែនាំដល់បទគម្ពីរ« “Consecrate, Law of Consecration, »scriptures.lds.org) ។ គោលបំណងនៃក្រឹត្យវិន័យនៃការថ្វាយមួយចំនួន បានរួមមានទាំងការមើលថែដល់អ្នកទាល់ក្រ លុបបំបាត់ភាពកំណាញ់ ហើយបង្កើតសាមគ្គីភាពនៅក្នុងចំណោមពួកបរិសុទ្ធ ។
ប្រហែលជាលើសពីមួយឆ្នាំបន្ដិច បន្ទាប់ពីព្រះអម្ចាស់បើកសម្ដែងក្រឹត្យវិន័យនៃការថ្វាយ ដែលទ្រង់បានបញ្ជាឲ្យអ្នកដឹកនាំនៃសាសនាចក្រស្ថាបនាជាក្រុមហ៊ុនសាមគ្គីភាព ។ គោលបំណងមួយនៃក្រុមហ៊ុនសាមគ្គីភាព គឺផ្ដោតទៅលើគោលការណ៍ទាំងឡាយនៃក្រឹត្យវិន័យនៃការថ្វាយ គឺត្រូវស្ថាបនាឃ្លាំងដើម្បីជួយចំពោះតម្រូវការបណ្ដោះអាសន្ន របស់សមាជិកនៃសាសនាចក្រ ជាពិសេសអ្នកទាំងឡាយណាដែលក្រីក្រ ។ នេះគឺជាពរជ័យមួយចំពោះពួកបរិសុទ្ធនៅគ្រានេះ ដោយសារសមាជិកសាសនាចក្រជាច្រើន ដែលបានផ្លាស់ទីលំនៅមកពីរដ្ឋ នូវ យ៉ោក ទៅកាន់រដ្ឋ អូហៃអូ ដែលត្រូវទុកចោលផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ។ ក្រុមហ៊ុនសាមគ្គីភាព ក៏មានផ្ដល់ជាមូលនិធិ ដើម្បីចំណាយលើកិច្ចការរបស់សាសនាចក្រផ្សេងៗដូចជា កិច្ចការអ្នកផ្សព្វផ្សាយសាសនា និង ការបោះពុម្ព ។ យើងនឹងរៀនច្រើនទៀតអំពីក្រឹត្យវិន័យនៃការថ្វាយ និងឥទ្ធិពលរបស់វាទៅលើពួកបរិសុទ្ធនៅក្នុងមេរៀនក្រោយ ។
មេរៀនតូចៗទី ២--ព្រះវិហារបរិសុទ្ធខឺតឡង់
សូមរំឭកសិស្សអំពីសេចក្តីសន្យារបស់ព្រះអម្ចាស់ដើម្បីប្រទានដល់ពួកបរិសុទ្ធ « ព្រះចេស្ដាមកពីស្ថានលើ » នៅពេលពួកគេមកដល់រដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៨:៣២ ) ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបទបញ្ញតិ្ត ដែលព្រះអម្ចាស់បានប្រទានដល់ពួកអ្នកបរិសុទ្ធ ។ បន្ទាប់ពីពួកគេបានប្រាប់ថា ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យស្ថាបនាដំណាក់មួយឡើង ចូរពន្យល់ថា « ដំណាក់ » នោះ ព្រះអម្ចាស់សំដៅទៅលើព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធ ខឺតឡង់ គឺជាព្រះវិហារបរិសុទ្ធដំបូងគេ ដែលបានសាងសង់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។
សូមអញ្ជើញសិស្សឲ្យបើករូបថតនៃព្រះវិហារបរិសុទ្ធខឺតឡង់ នៅក្នុងព្រះគម្ពីររបស់ពួកគេ ( រូបថតប្រវត្តិសាស្ត្រសាសនាចក្រ រូបថតទី ៩ « ព្រះវិហារបរិសុទ្ធខឺតឡង់ » ) ។
សូមពន្យល់ថា ព្រះវិហារបរិសុទ្ធខឺតឡង់ចំណាយពេលប្រហែលជាបីឆ្នាំដើម្បីសាងសង់ ។ បន្ទាប់ពីព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លងនៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ១៨៣៦ ព្រះអម្ចាស់បានចាប់ផ្ដើមបំពេញការសន្យារបស់ទ្រង់ដើម្បីប្រទានឲ្យពួកបរិសុទ្ធដោយអំណាច ហើយពួកគេបានទទួលបទពិសោធន៍នៃពរជ័យខាងវិញ្ញាណដ៏អស្ចារ្យ ។ ឧទាហរណ៍ ព្រះអម្ចាស់បានលេចមកយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ដោយផ្ទាល់នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ហើយបានប្រកាសថា គាត់បាន « បានទទួលដំណាក់នេះ » (គ. និង ស. ១១០:៧) ។ ទ្រង់បានបញ្ជូនសាទូតសួគ៌បីអង្គមកផងដែរគឺ-- ម៉ូសេ អេលីយ៉ា និង អេលីយ៉ាស-- ដើម្បីស្ដារឡើងវិញនូវកូនសោបព្វជិតភាពសំខាន់លើផែនដី ។ កូនសោទាំងនេះ នឹងផ្ដល់ដល់ពួកបរិសុទ្ធនូវសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ហើយផ្សាភ្ជាប់គ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ បន្ថែមពីលើនោះ « បានប្រគល់ដល់យើងនូវកូនសោទាំងឡាយនៃការប្រមូលសាសន៍អ៊ីស្រាអែល » ត្រូវបានស្ដារឡើងវិញក្នុងគ្រានេះ (គ. និង ស. ១១០:១១) ។ ជាលទ្ធផល អ្នកផ្សព្វផ្សាយសាសនាត្រូវបានហៅ ហើយផ្ដល់សិទ្ធិអំណាចដើម្បីបង្រៀនដំណឹងល្អនៅទូទាំងផែនដី ។
មេរៀនតូចៗទី ៣-- កិច្ចការផ្សព្វផ្សាយសាសនា
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦-៧ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ បន្ទាប់ពីពួកគេបានមកដល់រដ្ឋ អូហៃអូ ។ បន្ទាប់ពីសិស្សបានអានខទាំងឡាយហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើបទបញ្ញត្តិអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ?
-
យោងតាម ខ ៦ តើអ្នកផ្សព្វផ្សាយសាសនាទាំងនេះផ្សាយដំណឹងល្អយ៉ាងដូចម្ដេច ?
-
តើការណ៍នេះស្រដៀងគ្នាទៅនឹងរបៀបដែលអ្នកផ្សព្វផ្សាយសាសនា ផ្សាយដំណឹងល្អនៅសព្វថ្ងៃយ៉ាងដូចម្ដេច ?
សូមពន្យល់ថា នៅពេលព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លង ហើយកូនសោនៃការប្រមូលផ្ដុំនៃសាសន៍អ៊ីស្រាអែល ត្រូវបានស្ដារឡើងវិញ នោះសមាជិកនៃសាសនាចក្រ បានចាប់ផ្ដើមផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅច្រើនកន្លែងទៀត ។ សូមអញ្ជើញសិស្សឲ្យបើកបទគម្ពីររបស់ពួកគេទៅ ផែនទី ទី៣ នៅក្នុងវគ្គផែនទីប្រវត្តិសាស្ត្រសាសនាចក្រក្នុងគម្ពីររបស់ពួកគេ ( « The New York, Pennsylvania, and Ohio Area of the USA » ) ។
នៅពេលសិស្សមើលទៅផែនទី សូមរំឭកពួកគេថា ព្រះអម្ចាស់ បានសន្យានឹងពួកបរិសុទ្ធថា ទ្រង់នឹងបញ្ជូនពួកគេឲ្យចេញទៅផ្សាយ « នៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍ » (គ. និង ស. ៣៨:៣៣ ) ។ សូមពន្យល់ថា ទីក្រុងខឺតឡង់ គឺជាកន្លែងពិសេសមួយ ដើម្បីចាប់ផ្ដើមបញ្ជូនអ្នកផ្សព្វផ្សាយសាសនាទៅទូទាំងពិភពលោក ។ ទីក្រុងខឺតឡង់ គឺនៅជិតនឹងផ្លូវសំខាន់មួយចំនួនសម្រាប់ការធ្វើដំណើរនៅក្នុងសហរដ្ឋ ។ ចេញពីទីក្រុងខឺតឡង់ អ្នកផ្សព្វផ្សាយសាសនាត្រូវធ្វើដំណើរក្នុងរយៈពេលខ្លីដើម្បីទៅជិះទូកនៅទន្លេធំៗ និងព្រែក អ៊ឺរីន របស់អាមេរិក ។ ពួកគេក៏អាចចេញចូលទៅប្រព័ន្ធផ្លូវជាតិនៅខាងត្បូង ហើយប្រព័ន្ធព្រែកជីកនៅខាងជើងផងដែរ ។ ដោយសារតែការណ៍នេះ ទីក្រុងខឺតឡង់ គឺជាកន្លែងចេញដំណើរបេសកកម្មទៅប្រទេសកាណាដា ទៅផ្នែកផ្សេងៗទៀតនៃសហរដ្ឋ និងអាណាចក្រប្រទេសអង់គ្លេស ។
សូមពន្យល់ថា ដោយសារតែកិច្ចការផ្សព្វផ្សាយសាសនា អំឡុងគ្រានេះ សមាជិកភាពនៃសាសនាចក្រ នៅទូទាំងពិភពលោក បានកើនឡើងដល់រាប់ពាន់នាក់ ។ នៅក្នុងឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ឺ ស៊ី ឃឹមបឹល និង អួរសុន ហៃឌ ត្រូវបានហៅទៅជាមួយនឹងមនុស្សប្រាំនាក់ទៀតក្នុងបេសកកម្មមួយទៅអណាចក្រប្រទេសអង់គ្លេស ជាកន្លែងដែលពួកគេបានធ្វើបុណ្យជ្រមុជទឹកឲ្យប្រជាជនប្រហែលជា ២,០០០ នាក់ ។ ត្រឹមឆ្នាំ ១៨៣៨ នៅពេលពួកបរិសុទ្ធចាកចេញពីក្រុងខឺតឡង់ ដោយសារតែការបៀតបៀន នោះមានសមាជិកសាសនាចក្រប្រហែលជា ២,០០០ នាក់ រស់នៅក្នុងទីក្រុងខឺតឡង់ ហើយមានជិតដល់ ១, ៨០០០ នាក់នៅទូទាំងពិភពលោក ។
មេរៀនតូចៗទី ៤-- វិវរណៈ និងព្រឹត្តការណ៍សំខាន់ដទៃទៀត
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ដោយស្ងាត់ស្ងៀម ។ បន្ទាប់ពីពួកគេបានបញ្ចប់ការអាន សូមចង្អុលបង្ហាញថា បន្ទាប់ពី យ៉ូសែប ស៊្មីធ បានមកដល់រដ្ឋ អូហៃអូ ព្រះអម្ចាស់បានមានបន្ទូលប្រាប់លោកថា គាត់នឹង « ទទួលវិវរណៈថែមទៅលើវិវរណៈ » បើលោកនឹងសូមដល់ព្រះ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យបើកទៅតារាងលំដាប់មាតិកានៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ( មាននៅបន្ទាប់ពីសេចក្ដីផ្ដើម ) ។ សូមឲ្យពួកគេកំណត់ទីតាំងដែលវិវរណៈភាគច្រើនបំផុតបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ត្រូវបានទទួល ។ បន្ទាប់ពីពួកគេបានរកឃើញថា វិវរណៈភាគច្រើនត្រូវបានទទួលនៅក្នុងរដ្ឋអូហៃអូ សូមពន្យល់ថា វិវរណៈយ៉ាងច្រើននៅរដ្ឋ អូហៃអូ បានបំពេញតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
ដើម្បីបង្ហាញសិស្សក្នុងថ្នាក់នូវវិវរណៈសំខាន់ៗមួយចំនួន ដែលបានទទួលនៅក្នុងរដ្ឋ អូហៃអូ សូមចាត់តាំងកណ្ឌ ដកស្រង់ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ដូចខាងក្រោមមួយ ឬពីរ ដល់សិស្សម្នាក់ៗ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦,៨៩,១០៧,១៣៧ ។
សម្រាប់កណ្ឌនិមួយៗ សូមឲ្យសិស្សដែលបានចាត់អានសេចក្ដីណែនាំកណ្ឌ និងមើលត្រួសៗពីសេចក្ដីសង្ខេបកណ្ឌ ដែលមាននៅមុនខទីមួយ ។ បន្ទាប់មក អញ្ជើញសិស្សម្នាក់ៗឲ្យរៀបរាប់អំពី មូលហេតុដែលកណ្ឌដែលបានចាត់ដល់ពួកគេគឺសំខាន់ ។ នៅពេលពួកគេពិពណ៌នា សូមប្រាកដថា ពួកគេរៀបរាប់ដូចខាងក្រោម ៖
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦,១៣៧ ( វិវរណៈអំពីកម្រិតទាំងបីនៃសិរីល្អ និងការនិមិត្តអំពីនគរស្ថានសួគ៌ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩ ( ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧ ( វិវរណៈអំពីបព្វជិតភាព )
បន្ទាប់ពីសិស្សម្នាក់ៗអាចបានរាយការណ៍ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថាវាយ៉ាងណាដែរចំពោះពួកបរិសុទ្ធនៅក្នុងរដ្ឋ អូហៃអូ ដើម្បីស្ដាប់ឮសេចក្ដីពិតទាំងនេះខ្លះៗជាលើកដំបូង ?
សូមពន្យល់ថា បន្ថែមទៅលើសេចក្ដីពិតដែលបានបើកសម្ដែងទាំងនេះ ព្រះអម្ចាស់ ក៏បានណែនាំយ៉ូសែប ស្ម៊ីធ ឲ្យរៀបចំថ្នាក់ដឹកនាំសាសនាចក្រអំឡុងគ្រានេះផងដែរ ។ គណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងកូរ៉ុមនៃពួកចិតសិបនាក់ ត្រូវបានបង្កើតឡើងជាផ្លូវការ ខណៈពេលដែលពួកបរិសុទ្ធបានរស់នៅក្នុងរដ្ឋ អូហៃអូ ។ បន្ថែមពីលើនោះ យ៉ូសែប ស៊្មីធ បានបន្ដកិច្ចការរបស់លោកនៅក្នុងការបកប្រែព្រះគម្ពីរប៊ីប ។
ការផ្ទុយ និងការក្បត់សាសនា រុកគួនពួកបរិសុទ្ធនៅរដ្ឋអូហៃអូ
បន្ទាប់ពីសិស្សបានបញ្ចប់សកម្មភាពខាងលើហើយ សូមពន្យល់ថា ទន្ទឹមនឹងពួកបរិសុទ្ធត្រូវបានប្រទានពរយ៉ាងច្រើន មកពីព្រះអម្ចាស់នៅក្នុងរដ្ឋ អូហៃអូ នោះសាតាំងក៏បានបង្កើនការផ្ទុយទាស់នឹងសាសនាចក្រដំណាលគ្នានោះផងដែរ ។ ពេលពួកបរិសុទ្ធបានមកដល់ទីក្រុងខឺតឡង់ភ្លាម នោះពួកអ្នកប្រឆាំងនឹងពួកមរមន បានចាប់ផ្ដើមវាយប្រហារមកលើសាសនាចក្រ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ យ៉ូសែប ស៊្មីធ ទាក់ទងនឹងស្ថានភាពទាំងនេះ ៖
« មានរបាយការណ៍ខុសឆ្គង ការកុហក និងរឿងឆ្កួតលីលាជាច្រើន ត្រូវបានបោះពុម្ពនៅក្នុងកាសែត ហើយផ្សាយទៅគ្រប់ទិសទី ដើម្បីរារាំងមនុស្សកុំឲ្យរៀនពីកិច្ចការនេះ ឬឱបក្រសោបយកសេចក្ដីជំនឿ » ( នៅក្នុងHistory of the Church,១:១៥៨ ) ។
សូមពន្យល់ថា របាយការណ៍អវិជ្ជមានទាំងនេះមួយចំនួន ត្រូវបានចាប់ផ្ដើមដោយមនុស្សមួយចំនួនដែលបានចាកចេញពីសាសនាចក្រសម្រាប់មូលហេតុផ្សេងៗ ។ ឧទាហរណ៍ នៅក្នុងខែកញ្ញា ឆ្នាំ ១៨៣១ សមាជិកចាស់របស់សាសនាចក្រម្នាក់ឈ្មោះ អែសរ៉ា ប៊ូស បានព្យាយាមឃាត់មនុស្សកុំឲ្យចូលរួមនៅក្នុងសាសនាចក្រ ហើយបានបោះពុម្ពសំបុត្រចំនួនប្រាំបួនច្បាប់ ដែលប្រាប់លម្អិតអំពីការរិះគន់របស់គាត់អំពីសាសនាចក្រ ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែមិថុនា ឆ្នាំ ១៨៣១vol. ១ of the Documents series ofThe Joseph Smith Papers[ឆ្នាំ ២០១៣], ២០៣–៤; សូមមើលផងដែរChurch History in the Fulness of Times Student Manualបានបោះពុម្ពជាលើកទី ២ ។ [ Church Educational System manual, ឆ្នាំ ២០០៣ ], ១១៣–១៥ ) ។ សំបុត្រទាំងនេះ បានបង្កើតជាការរុកគួនដល់សាសនាចក្រ ។ ការបៀតបៀន ដែលជាលទ្ធផលមកពីឥទ្ធិពលដូច្នេះ ជួនកាលធ្វើឲ្យមានអំពើហឹង្សា ជាពិសេសចំពោះព្យាការី និងអ្នកដឹកនាំសាសនាចក្រដទៃទៀត ។
នៅក្នុងឧប្បទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយ នៅយប់ថ្ងៃទី ២៤ ខែមិនា ឆ្នាំ ១៨៣២ មានពួកមនុស្សកំណាចចំនួន ២៥ ទៅ ៣០ នាក់បានវាយប្រហារលើផ្ទះរបស់ ចន ចនសុន នៅហៃរាំ រដ្ឋ អូហៃអូ ជាកន្លែងដែល យ៉ូសែប និង អិមម៉ា កំពុងស្នាក់នៅ ។ បុរសទាំងនោះបានចូលទៅចាប់ យ៉ូសែប ស៊្មីធ ហើយបានទាញលោកចេញមកក្រៅផ្ទះទាំងយប់ ។ ពួកគេបានច្របាច់កលោក បានវាយលោក ហើយបានព្យាយាមចាក់អាស៊ីតមួយដបតូចចូលទៅក្នុងមាត់របស់លោក ដែលធ្វើឲ្យបាក់ធ្មេញរបស់លោកមួយ បណ្ដាលឲ្យលោកក្រោយមកនិយាយចេញតែសំឡេងខ្សាវៗ។ បន្ទាប់មកពួកគេបានចាក់ជ័រកៅស៊ូ និងបិទរោមសត្វពេញខ្លួនលោក ហើយទុកលោកចោល ។ នៅពេលយ៉ូសែប មានកម្លាំងបន្តិចមកវិញ លោកបានខិតខំត្រឡប់ទៅផ្ទះវិញ ។ នៅពេលលោកបានទៅដល់មាត់ទ្វា ហើយអិមម៉ាបានឃើញលោកមានសុទ្ធតែជ័រកៅស៊ូពេញខ្លួន ដែលបានមើលទៅដូចជាឈាម នោះនាងបានសន្លប់បាត់ស្មារតី ។ មិត្តភក្ដិជាច្រើន បានចំណាយពេលពេញមួយយប់ ដើម្បីជួយលាងសម្អាតជ័រកៅស៊ូនោះ ។ នៅថ្ងៃស្អែកឡើង ដែលត្រូវជាថ្ងៃអាទិត្យ នោះ យ៉ូសែប បានផ្សាយទេសនកថាមួយ ដែលក្នុងនោះមានពួកមនុស្សកំណាចមួយចំនួនបានមកចូលរួមផងដែរ ។ បន្ទាប់ពីទេសនកថា នោះយ៉ូសែប បានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សបីនាក់ ។ (សូមមើលប្រវត្តិនៃសាសនាចក្រ១:២៦១-៦៥)។
អំឡុងពេលដែលមានបញ្ហា និងការច្របូកច្របល់ក្នុងការវាយប្រហារនេះ ទ្វាផ្ទះបានបើកចំហរចោល ។ ដែលជាលទ្ធផលបណ្តាលឲ្យកូនប្រុសរបស់ យ៉ូសែប ឈ្មោះយ៉ូសែប មើរដក់ ស្ម៊ីធ ដែលកំពុងមានជំងឺកញ្ជ្រិលនោះ កើតជម្ងឺ « គ្រុនផ្ដាសសាយធំ » ហើយបានស្លាប់ក្នុងរយៈពេលប្រាំថ្ងៃក្រោយមក ។ នៅយប់ដដែលនោះ ស៊ីឌនី រិកដុន បានដើរអូសជើងរបស់គាត់មកពីផ្ទះ ។ ក្បាលរបស់គាត់បានត្រូវបែកយ៉ាងដំណំ ដោយសារតែដួលទៅបោកលើដីរឹងនោះ ហើយគាត់ត្រូវរវើររវាយអស់ជាច្រើនថ្ងៃ ។ ( សូមមើលHistory of the Church១:២៦៥ ) ។
សូមពន្យល់ថា មិនថាមានការលំបាកដូចនេះ និងការលំបាកផ្សេងៗទៀតប៉ុណ្ណាទេ ពួកបរិសុទ្ធបានបន្ដប្រមូលគ្នីគ្នានៅទីក្រុងខឺតឡង់ ជាពិសេសចាប់ពីឆ្នាំ ១៨៣៦ ទៅដល់ឆ្នាំ ១៨៣៨ ។ ទោះជាយ៉ាងណាក៏ដោយ ការបៀតបៀនបានមានកាន់តែធ្ងន់ធ្ងរឡើងៗ អំឡុងនិទារឃរដូវ ឆ្នាំ ១៨៣៨ ដែលពួកបរិសុទ្ធភាគច្រើន ត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋ អូហៃអូ ។ អ្នកដឹកនាំសាសនាចក្រមួយចំនួន រួមមានទាំង យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ព្រិកហាំ យ៉ង់ ត្រូវរត់ភៀសខ្លួនពីទីក្រុងខឺតឡង់ ដើម្បីសុវត្ថិភាពជីវិតរបស់ពួកលោក ។
សូមបញ្ចប់មេរៀនដោយការថ្លែងទីបន្ទាល់ថា ទោះជាសាសនាចក្របានជួបនឹងការសាកល្បង ព្រមទាំងការបៀតបៀនយ៉ាងខ្លាំងនៅក្នុងទីក្រុងខឺតឡង់ក្ដី ក៏ព្រះអម្ចាស់បានប្រទានពរដល់អ្នកទាំងឡាយដែលបន្ដនៅស្មោះត្រង់យ៉ាងច្រើនអនេកផងដែរ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការក្បត់សាសនានៅទីក្រុងខឺតឡង់
នៅក្នុងឆ្នាំ ១៨៣៣ អតីតសមាជិកផ្សេងទៀត បានបង្កឲ្យមានបញ្ហាធំៗជាច្រើនដល់សាសនាចក្រ ។ វេជ្ជបណ្ឌិត ភីឡាតុស ហ៊ើលប៊ុត ធ្លាប់ជាអែលឌើរម្នាក់នៅក្នុងសាសនាចក្រ ប៉ុន្តែត្រូវបានកាត់កាលចេញដោយសារតែប្រព្រឹត្តអំពើកំផិត ខណៈពេលកំពុងបម្រើបេសកកម្ម ។ ទោះជាអ្នកដឹកនាំសាសនាចក្របានបង្ហាញក្ដីមេត្តាករុណាដល់លោក ហើយបានអនុញ្ញាតឲ្យមានការស្ដារសមាជិកភាពឡើងវិញក្ដី ក៏លោកបានធ្វើអំពើរំលងម្ដងទៀត ហើយត្រូវកាត់ចេញជាលើកទីពីរ ។ ហ៊ើរប៊ុត ក្រោយមកក៏បានប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះសាសនាចក្រ និង យ៉ូសែប ស៊្មីធ ដោយការប្រមូលភស្ដុតាងជំទាស់នឹងពួកមរមន ហើយបានប្រកាសដោយខុសឆ្គងថា ព្រះគម្ពីរមរមន គឺពឹងផ្អែកទៅលើការសរសេរនូវឯកសារសរសេរដោយដៃ ដោយ សាឡូម៉ូន ស្ពូលឌីង ពុំមែនត្រូវបានបកប្រែដោយព្រះចេស្ដាររបស់ព្រះទេ ។
ហ៊ើរប៊ុត បានអះអាងថា ស៊ីឌនី រិកដុន បានទទួលជាសម្ងាត់នូវឯកសារសរសេរដោយដៃ ស្ពូលឌីង ហើយបានលួចចម្លងវាជាមួយនឹងយ៉ូសែប ស៊្មីធ ដើម្បីបង្កើតជាព្រះគម្ពីរមរមន ។ ទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះព្រះគម្ពីរមរមននេះ គឺជាការភូតកុហក់ទាំងស្រុង ។ នៅពេលឯកសារសរសេរដោយដៃ ស្ពូលឌីង ត្រូវបានរកឃើញ នោះតាមការពិនិត្យតាមដាន ពុំអាចរកឃើញថា វាដូចទៅនឹងអ្វីដែលចោទប្រកាន់ចំពោះព្រះគម្ពីរមរមន ឬសូម្បីតែស្រដៀងគ្នារវាងវត្ថុទាំងពីរនេះឡើយ ។ បន្ថែមពីលើនោះ ស៊ីឌនី រិកដុន ពុំធ្លាប់បានជួបយ៉ូសែប ស៊្មីធ ទាល់តែសោះ រហូតដល់ពេលក្រោយពីការបោះពុម្ពព្រះគម្ពីរមរមនរួច ។ អូលីវើរ ខៅឌើរី បានថ្លែងទីបន្ទាល់ចំពោះភាពក្លែងបន្លំនៃការចោទប្រកាន់របស់ ហ៊ើរប៊ុតថា ៖ « … ខ្ញុំបានទទួលផ្ទាំងចំណារមាស ដែលត្រូវបានបកប្រែជា [ ព្រះគម្ពីរមរមន ] ដោយផ្ទាល់ដៃខ្ញុំ ។ ខ្ញុំក៏បានឃើញអ្នកបកប្រែផងដែរ ។ គម្ពីរនោះ គឺជាការពិត។ ស៊ីឌនី រិកដុន ពុំបានសរសេរវាឡើងទេ ។ លោក ស្ពូលឌីង ពុំបានសរសេរវាទេ ។ ខ្ញុំបានសរសេរដោយផ្ទាល់ដៃ ពេលវាត្រូវបានអានចេញមកពីបបូរមាត់របស់ព្យាការី » ។ [Reuben Miller, journal, ឆ្នាំ ១៨៤៨–១៨៤៩, Family and Church History Department Archives, ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៨៤៨; punctuation and spelling modernized ] » ។ ( ដូចបានដកស្រង់នៅក្នុង ជែមស៍ អ៊ី ហ្វោស្ដ Some Great Thing » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១, ៤៧ ) ។
ប្រជាជននៅរដ្ឋអូហៃអូមួយចំនួន បានព្រួយបារម្ភក្រែង សមាជិកនៃសាសនាចក្រនឹងកើនឡើងច្រើន ក្នុងពេលឆាប់ៗ ដែលពួកគេនឹងបង្កើតជាក្រុមបោះឆ្នោតមួយ ហើយមានអំណាចខាងនយោបាយ នោះពួកគេបានឲ្យប្រាក់ដល់ ភីឡាតុស ហ៊ើលប៊ុត ឲ្យបង្ខូចឈ្មោះរបស់ យ៉ូសែប ស៊្មីធ និងព្រះគម្ពីរមរមន ។ យ៉ូសែប ស៊្មីធ បានសោកសៅនៅក្នុងសំបុត្រមួយដែលថា សមាជិកសាសនាចក្រត្រូវបាន « រងទុក្ខដោយការបៀតបៀនយ៉ាងខ្លាំង ដោយសារតែបុរសម្នាក់ ឈ្មោះ វេជ្ជបណ្ឌិត ហ៊ើលប៊ុត ដែលបានបណ្ដេញចេញពីសាសនាចក្រពីព្រោះតែគាត់ប្រព្រឹត្តអំពើកំផិត និងអំពើអសីលធម៌ ហើយសូម្បីតែពួកយើង ក៏ត្រូវគាត់កុហកយ៉ាងជំនាញ ហើយមនុស្សបានដើរតាមគាត់ ហើយបានឲ្យប្រាក់គាត់ដើម្បីបំបែកបំបាក់និកាយមរមន ដែលបង្កគ្រោះថ្នាក់ដល់ជីវិតរបស់យើងនាពេលបច្ចុប្បន្ន » ( « Letter to William W. Phelps and Others ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ១៨៣៣ » ៣ សូមមើលjosephsmithpapers.orgការប្រកបតាមបទដ្ឋាន ) ។
ការអភិវឌ្ឍមួយទៀតនៅក្នុងទីក្រុងខឺតឡង់
វាគឺស្ថិតនៅក្នុងទីក្រុងខឺតឡង់ ដែលព្រះអម្ចាស់បានបើកសម្ដែងបន្ថែមអំពីរចនាសម្ព័ន្ធនៃសាសនាចក្រ ។ តំណែងបព្វជិតភាពដូចខាងក្រោម ត្រូវបានបើកសម្តែងអំឡុងពេលនៅទីក្រុងខឺតឡង់ ៖ ប៊ីស្សព, សង្ឃជាន់ខ្ពស់, គណៈប្រធានទីមួយ, អយ្យកោ, ក្រុមប្រឹក្សាជាន់ខ្ពស់, សាវក និងពួកចិតសិបនាក់ ។