មេរៀនទី ១២២
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១១៤
បុព្វកថា
បន្ទាប់ពីមកដល់ក្រុងហ្វាវេស្ទ រដ្ឋ មិសសួរី នៅខែ មិនា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ ។ នៅក្នុងវិវរណៈនោះ ព្រះអម្ចាស់បានឆ្លើយសំណួរនានាអំពីវគ្គព្រះគម្ពីរចេញមកពីគម្ពីរអេសាយ ។ នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ១៨៣៨ យ៉ូសែប ស៊្មីធបានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៤,ដែលព្រះអម្ចាស់បានដឹកនាំ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ជាសមាជិកម្នាក់នៃកូរ៉ុមនៃពួកដប់ពីរនាក់ឲ្យរៀបចំខ្លួនបម្រើបេសកកម្មមួយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៣
នោះព្រះអម្ចាស់បានឆ្លើយសំណួរនានាអំពីវគ្គបទគម្ពីរចេញមកពីគម្ពីរអេសាយ
សូមចាប់ផ្ដើមបង្រៀនដោយសួរសំណួរខាងក្រោមនេះដល់សិស្ស ៖
-
តើអ្នកធ្លាប់មានការលំបាកយល់ពីអ្វីដែលអ្នកបានអានពីព្រះគម្ពីរដែរឬទេ ?
សូមបង្ហាញថាការព្យាករណ៍មួយចំនួននៅ ក្នុងព្រះគម្ពីររួមមាននិមិត្តរូបដែលពិបាកយល់ ។ សូមពន្យល់ថានៅក្នុង ហ្វា វេស្ទ រដ្ឋ មិសសួរី បងប្អូនប្រុសមួយចំនួនបានសួរយ៉ូសែប ស្ម៊ីធឲ្យបញ្ជាក់ន័យនៃវគ្គបទគម្ពីរនៅក្នុងជំពូក ១១ និង ៥២ នៅក្នុងគម្ពីរអេសាយ ។ ចម្លើយរបស់ព្រះអម្ចាស់ចំពោះសំណួរទាំងនោះ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ ។ អ្នកអាចពន្យល់ថា នៅពេលមរ៉ូណៃបានជួប យ៉ូសែប ស៊្មីធលើកដំបូង នោះលោកបានដកស្រង់ការព្យាករណ៏នៅក្នុង អេសាយ ១១ ។ មរ៉ូណៃ បាន ប្រាប់ យ៉ូសែប ស្ម៊ីធ ថា ការព្យាករណ៍នេះជិតនឹងបាន សម្រេចហើយ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤០) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេសាយ ១១:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលវត្ថុបួនដែលបានរៀបរាប់ក្នុងខនេះ ។
-
តើអ្នកបានរកឃើញវត្ថុអ្វីខ្លះ ? ( សិស្សគួរតែរៀបរាប់ថាជា លំពង់ ១ គល់ ១ មែក ១ និង ឬស ។ សូមចង្អុលបង្ហាញថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ មានការពន្យល់ពីលំពង់ គល់ មែក និង ឬស ) ។
សូមពន្យល់ថាពាក្យ គល់ នៅក្នុង អេសាយ ១១:១ ត្រូវបានបកប្រែពីភាសាហេព្រើរដែលសំដៅលើដើម ឬ គល់របស់ឈើ—ទោះជាឈើដែលបានកាត់ ឬ ដើមឈើដែលបានដាំក្តី ។ សូមឲ្យសិស្សម្នាក់ គូរគល់ឈើមួយលើក្តារខៀន ហើយសរសេរពាក្យ គល់ នៅក្បែររូបនោះ ។ បន្ទាប់មកសូមសិស្សឲ្យបន្ថែមឬស ហើយសរសេរជាពាក្យថា ឬស ។
-
យោងតាម អេសាយ ១១:១តើអ្វីដែលចេញមកពីគល់ឈើ ? ( លំពង់—ពាក្យម្យ៉ាងទៀតថា ដើមដុះថ្មី ) ។
សូមឲ្យសិស្សគូរដើមដុះថ្មីចេញពី គល់ហើយសរសេរថា លំពង់ ។
សូមពន្យល់ថាវត្ថុទាំងនេះគឺជានិមិត្តរូប ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:១-៦ ដោយស្ងាត់ស្ងៀម រកមើលនិយមន័យនៃនិមិត្តរូបនោះ ។
-
យោងតាម ខ ១–២តើគល់របស់អ៊ីសាយតំណាងឲ្យនរណា ?
សូមឲ្យសិស្សម្នាក់សរសេរពាក្យ ព្រះយេស៊ូវគ្រីស្ទ នៅលើក្តារខៀនជាប់នឹងពាក្យ គល់ ។
សូមពន្យល់ថា អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែកចាយពីការបកស្រាយមួយអំពីឬស និង លំពង់—ដែលវត្ថុទាំងពីរនេះតំណាងឲ្យយ៉ូសែប ស្ម៊ីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ៖
« តើយើងនិយាយខុសឬដែល ថាព្យាការីដែលបានលើកឡើងនៅទីនេះគឺជាយ៉ូសែប ស្ម៊ីធ ដែលមានបព្វជិតភាព ដែលបានទទួលកូនសោទាំងឡាយនៃនគរ និង ដែលបានលើកទង់ដើម្បីប្រមូលរាស្ដ្ររបស់ព្រះអម្ចាស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើងឬ ? ហើយតើលោកក៏មិនមែនជា ‹ អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទដែលជាពូជពង្សរបស់អ៊ីសាយខ្លះ និង ពូជពង្សរបស់អេប្រាអិមខ្លះ ឬ ជាវង្សនៃយ៉ូសែបដែលមានអំណាចដ៏ខ្លាំង › ទេឬអី ? ( គ. និង ស. ១១៣:៤-៦ ) ។ អ្នកដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការណ៍ដ៏ទេវភាពនោះនឹងដឹងអំពីអត្ថន័យនៃការណ៍ទាំងនេះ » ( The Millennial Messiah: The Second Coming of the Son of Man [ ឆ្នាំ ១៩៨២ ] ទំព័រ ៣៣៩-៤០ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរ យ៉ូសែប ស៊្មីធ នៅលើក្តារខៀនជាប់នឹងពាក្យ ឬស និង លំពង់ ។
-
តើយ៉ូសែប ស្ម៊ីធបានធ្វើអ្វីខ្លះក្នុងនាមជា « អ្នកបម្រើនៅក្នុងព្រះហស្តនៃព្រះគ្រីស្ទ ? » (គ. និង ស. ១១៣:៤) ។
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:៦, តើការប្រទានកូនសោទាំងឡាយនៃនគរឲ្យដល់ព្យាការីយ៉ូសែប ស្ម៊ីធមានបំណងអ្វី ? ( នៅពេលសិស្សពិភាក្សាសំណួរនេះ សូមសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ យ៉ូសែប ស៊្មីធ បានទទួលកូនសោទាំងឡាយនៃនគរសម្រាប់ប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ អ្នកអាចសូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១) ។
សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់បានបើកសម្តែងចម្លើយចំពោះសំណួរអំពី អេសាយ ១១, អេលីយ៉ាស ហ៊ីកប៊ី បានសួរសំណួរដែលទាក់ទងនឹង អេសាយ ៥២ ។ សូមអញ្ជើញសិស្សពាក់កណ្តាលថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៧–៨ ដោយស្ងាត់ស្ងៀម ។ សូមអញ្ជើញសិស្សពាក់កណ្តាលថ្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:៩-១០ ដោយស្ងាត់ស្ងៀម ។ សូមឲ្យសិស្សទាំងពីរក្រុមស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ប្រជារាស្ត្រនៃក្រុងស៊ីយ៉ូន ។
-
យោងតាម ខ ៧–៨, តើយើងគួរ « ពាក់ » អ្វី ? យោងតាម ខ ៨តើកម្លាំងរបស់ក្រុងស៊ីយ៉ូននោះជាអ្វី ? ( សិស្សគួរតែបង្ហាញសេចក្តីពិតខាងក្រោមនេះ ៖ សិទ្ធិអំណាចបព្វជិតភាពគឺជាកម្លាំងនៃក្រុងស៊ីយ៉ូន) ។
សូមពន្យល់ថា ខ ៩ រួមមានសំណួរមួយអំពីទីក្រុងស៊ីយ៉ូន « ដោះចំណងពីកនាងចេញ » ។ នៅក្នុងខនេះពាក្យ ចំណង សំដៅទៅលើឧបករណ៍ប្រើដើម្បីឃាត់នរណាម្នាក់ឲ្យនៅក្នុងសេវកភាព ។
-
យោងតាម ខ ១០, តើឃ្លា « ចំណងទាំងឡាយនៅកនាង » មានន័យដូចម្តេច ? »
-
តើវិធីមួយចំនួនដែលសិទ្ធិអំណាចនៃបព្វជិតភាពជួយយើងទាំងអស់គ្នាឲ្យ « ពាក់កម្លាំង [ របស់យើង ] មានអ្វីខ្លះ ? »
-
តើមានអ្វីខ្លះដែលយើងអាចធ្វើដើម្បីដោះខ្លួនយើងចេញពី « ចំណងទាំងឡាយ » នោះ ? តើយើងអាចជួយមនុស្សដទៃទៀតឲ្យធ្វើការណ៍ទាំងនេះយ៉ាងដូចម្តេច ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១៤
ព្រះអម្ចាស់ចេញបញ្ជាដល់ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ឲ្យរៀបចំខ្លួនបម្រើបេសកកម្ម
សូមពន្យល់ថាមនុស្សម្នាក់ដែលព្រះអម្ចាស់បានជ្រើសរើសដើម្បីជួយទីក្រុងស៊ីយ៉ូន « ពាក់កម្លាំងរបស់នាង » នោះគឺជាមនុស្សម្នាក់ដែលមានឈ្មោះថា ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពិពណ៌នាខាងក្រោមឲ្យឮៗ ៖
ដាវីឌ ដ័បុលយូ ប៉ាទ្ទិន បានចូលរួមសាសនាចក្រនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៨៣២ ។ លោកត្រូវបានតែងតាំងជាសាវកនៅ ឆ្នាំ ១៨៣៥ ។ លោកគ្មានការភ័យខ្លាចក្នុងការការពារសេចក្តីជំនឿ និងព្យាការី យ៉ូសែប ស្ម៊ីធឡើយ ។ ក្នុងការការពារដល់ពួកបរិសុទ្ធប្រឆាំងនឹងពួកមនុស្សកំណាចនៅរដ្ឋ មិសសួរី ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ត្រូវបានស្គាល់ថាជា « មេបញ្ជាការដែលមិនចេះខ្លាច » ។ ( សូមមើល លីខុហ្គាស អេ វិលសុន Life of David W. Patten: The First Apostolic Martyr [ ឆ្នាំ ១៩០០ ] ទំព័រ ៥, ៣២, ៥២, ៦២ ) ។
សូមពន្យល់ថា អែលឌើរ ប៉ាទិន បានសុំឲ្យព្យាការីយ៉ូសែប ស្ម៊ីធស្វែងរកវិវរណៈជំនួសលោក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤:១ ឲ្យឮៗ ។ សូមឲ្យសិស្សរកមើលអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យ អែលឌើរ ប៉ាទិន ធ្វើ ។
-
តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យអែលឌើរ ប៉ាទិន ធ្វើអ្វីខ្លះ ?
-
យោងតាម ខ ១តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានហៅដោយព្រះអម្ចាស់ដើម្បីបម្រើបេសកកម្មនេះ ? ( ដប់ពីរនាក់ ។ ខនេះសំដៅលើកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង បេសកកម្មបន្ទាប់ទៀតរបស់ពួកគេទៅប្រទេស អង់គ្លេស ) ។
-
តើអែលឌើរ ដាវីឌ ប៉ាទិន ចេញបេសកកម្មនៅពេលណា ? សូមមើលនៅក្នុងសេចក្តីផ្តើមនៃកណ្ឌ ហើយសម្គាល់ពីកាលបរិច្ឆេទនៃវិវរណៈនេះដែលបានប្រទានឲ្យ ។ តើ ដាវិឌមានពេលប៉ុន្មានពីមុនលោកចាកចេញនោះ ? ( ប្រហែលមួយឆ្នាំ ) ។
សូមប្រាប់សិស្សថា មានសោកនាកម្មមួយបានកើតឡើងក្រោមពីវិវរណៈនេះត្រូវបានប្រទានដល់ ដាវីឌ ប៉ាទិន ប្រាំមួយខែក្រោយមក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងខាងក្រោមឲ្យឮៗ អំពីសង្គ្រាមនៅទន្លេគ្រូក ៖
នៅរដូវស្លឹកឈើជ្រុះនៃ ឆ្នាំ ១៨៣៨ ជម្លោះ និង ការបៀតបៀននានាបានកើនឡើងម្តងទៀតប្រឆាំងនឹងពួកបរិសុទ្ធនៅក្នុងរដ្ឋ មិសសួរី ។ នៅថ្ងៃទី ២៤ ខែ តុលា មនុស្សកំណាចមួយក្រុមបានចាប់ជំរិតពួកបរិសុទ្ធបីនាក់ ហាក់ដូចជាមានគម្រោងសម្លាប់ពួកគេនៅយប់នោះ ។ ដោយបានឮពីរឿងនេះ ចៅក្រមក្នុងមូលដ្ឋានម្នាក់ឈ្មោះ អេលីយ៉ាស ហ៊ីកប៊ី ជាសមាជិកសាសនាចក្រ បានបញ្ជាឲ្យអនុសេនីយ៍ទោ ខូលូណែល ចច អិម ហ៊ីងខ្លេនៃពលទាហានរដ្ឋ ដែលជាសមាជិកផងដែរនោះ ឲ្យរៀបចំបុរសមួយក្រុមដើម្បីបំបែកក្រុមមនុស្សកំណាច ហើយសង្គ្រោះឈ្លើយសឹក ។ បុរសចិតសិបប្រាំនាក់បានប្រមូលគ្នានៅពាក់កណ្តាលយប់ ដែលមាន ដាវីឌ ដ័បុលយូ ប៉ាទិន ជាមេបញ្ជាការរបស់ពួកគេ ។ អែលឌើរ ប៉ាទិន សង្ឃឹមថានឹងធ្វើឲ្យពួកជនកំណាចភ្ញាក់ផ្អើល ហើយសង្គ្រោះពួកឈ្លើយសឹកដោយពុំកំចាយឈាមឡើយ ប៉ុន្តែនៅពេលក្រុមបុរសនោះបានទៅដល់ទន្លេ គ្រូក សមាជិកនៃពួកមនុស្សកំណាចដែលលាក់ខ្លួនបានបាញ់កាំភ្លើងមួយគ្រាប់ ។ ផាទ្រីក អូ បានៀន សមាជិកម្នាក់នៃទាហានពួកបរិសុទ្ធបានដួលចុះ ។ មេបញ្ជាការ ប៉ាទិនបានដឹកនាំបុរស១៥ នាក់ទៀតនៅឆ្ងាយពីក្រុមទាំងអស់ បានឮសំឡេងកាំភ្លើង ហើយបាននាំកងកម្លាំងទាំងនោះទៅតំបន់នោះ ។ ការវាយប្រហារបន្ទាប់ភ្លាមៗមួយបានធ្វើឡើង ហើយមនុស្សបីបួននាក់បានរងរបួស ។ គេឌាន ខាតើរ បានស្លាប់ភ្លាមៗ ហើយផាទ្រីក អូ បានៀនក៏បានស្លាប់នៅយប់នោះដែរ ។ អែលឌើរ ប៉ាទិនក៏ជាម្នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះដែរ ។
អែលឌើរ ប៉ាទិនបានស្លាប់បីបួនម៉ោងបន្ទាប់ពីការប្រយុទ្ធគ្នានោះ ។ សេចក្តីជំនឿរបស់គាត់នៅក្នុងដំណឹងល្អដែលបានស្តារឡើងវិញ នោះគឺថាគាត់បានបង្ហាញដល់ព្យាការី យ៉ូសែប ស៊្មីធ នូវឆន្ទៈដើម្បីស្លាប់ក្នុងនាមជាទុរក្ករបុគ្គល ។ « ព្យាការី រន្ធត់ចិត្តជាខ្លាំង បានបង្ហាញការសោកស្តាយជាពន់ពេក ដែលលោកបានមានប្រសាសន៍ទៅកាន់ដាវីឌថា ‹ ដ្បិតនៅពេលមនុស្សម្នាក់ដែលមានសេចក្តីជំនឿដូចជាអ្នកសុំព្រះអម្ចាស់នូវអ្វីមួយ នោះភាគច្រើនគាត់នឹងទទួលវា (Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual, ២០០៣ ], ទំព័រ ២០០; ការដកស្រង់ យ៉ូសែប ស៊្មីធ នៅក្នុង Life of David W. Patten, ទំព័រ ៥៣ ) ។ ពីមុនពិធីបុណ្យសពរបស់អែលឌើរ ប៉ាទិន នៅ ហ្វា វេស នោះយ៉ូសែប ស្ម៊ីធ បានចង្អុលទៅសពរបស់អែលឌើរ ប៉ាទិន ហើយមានប្រសាសន៍ថា « នេះគឺជាបុរសម្នាក់ដែលបានធ្វើដូចអ្វីដែលគាត់បាននិយាយ—គាត់បានលះបង់ជីវិតខ្លួនដើម្បីមិត្តភក្តិរបស់គាត់ » ( នៅក្នុង History of the Church ៣:១៧៥ ) ។
សូមចង្អុលបង្ហាញថា នៅពេលអែលឌើរ ប៉ាទិន បានស្លាប់ នោះគាត់កំពុងតែរៀបចំខ្លួនតាមរយៈភាពស្មោះត្រង់របស់គាត់ដើម្បីបម្រើបេសកកម្ម ។ សូមឲ្យសិស្សចាប់ដៃគូហើយពិភាក្សាសំណួរខាងក្រោម ៖
-
តើអ្នកគិតថា ការបញ្ជារបស់ព្រះអម្ចាស់ដើម្បីរៀបចំខ្លួនសម្រាប់បេសកកម្មបានជះឥទ្ធិពលដល់អែលឌើរ ប៉ាទិនយ៉ាងដូចម្តេច ? តើការបញ្ជានេះអាចក្លាយជាពរជ័យមួយដល់អែលឌើរ ប៉ាទិន យ៉ាងដូចម្តេច ទោះបីជាគាត់ពុំធ្លាប់បានបំពេញបេសកកម្ម ដូចដែលគាត់រំពឹងនឹងធ្វើនោះក្តី ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីការណ៍នេះ ? ( សិស្សអាចចែកចាយការយល់ដឹង និង សេចក្តីពិតមួយចំនួនផ្សេងៗពីគ្នា រួមមានគោលការណ៍ខាងក្រោម ៖ បើសិនយើងស្តាប់តាមការណែនាំរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានរៀបចំខ្លួនសម្រាប់អ្វីដែលទ្រង់បានរៀបផែនការសម្រាប់យើង) ។
-
តើអ្នកធ្លាប់បានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ ហើយបានឃើញថាវាបានធ្វើឲ្យអ្នករៀបចំខ្លួនសម្រាប់អ្វីមួយដែលអ្នកមិនបានរំពឹងទុកនៅពេលណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា នឹងកើតឡើងនៅពេលមនុស្សមិនបានបំពេញការហៅបម្រើរបស់ខ្លួន ។ ( អ្នកអាចពន្យល់ថានៅក្នុងខគម្ពីរនេះពាក្យថា គណៈប៊ីស្សព សំដៅទៅលើទំនួលខុសត្រូវរបស់មនុស្សម្នាក់ ពុំមែនសំដៅលើប៊ីស្សព និង ទីប្រឹក្សារបស់គាត់ទេ ។ សូមមើល ទំនុកតម្កើង ១០៩:៨; កិច្ចការ ១:២០) ។
-
តើយើងអាចរៀនអ្វីមកពី ខ ២ អំពីអ្វីដែលនឹងកើតឡើងបើសិនជាយើងមិនបានស្មោះត្រង់នៅក្នុងការហៅបម្រើយើងនោះ ? ( មនុស្សម្នាក់ទៀតនឹងត្រូវបានហៅដើម្បីបំពេញទំនួលខុសត្រូវរបស់យើង ) ។
សូមពន្យល់ថា នៅពេលអែលឌើរ ដាវីឌ ដ័បុលយូ ប៉ាទ្ទិន ដេកស្លាប់លើគ្រែរបស់ខ្លួន នោះលោកបាននិយាយពីបងប្អូនពួកបរិសុទ្ធរបស់លោកមួយចំនួន រួមមានទាំងសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលពុំមានចិត្តស្មោះត្រង់ ។ លោកបានបន្លឺឡើងថា « ឱ បើសិនពួកគេនៅក្នុងសភាពដូចជាខ្ញុំនេះ ! ដ្បិតខ្ញុំមានអារម្មណ៍ថាខ្ញុំបានរក្សាសេចក្តីជំនឿ ខ្ញុំបានបញ្ចប់កិច្ចការរបស់ខ្ញុំ ហេតុដូច្នេះហើយនឹងមានមកុដមួយសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានដល់ខ្ញុំ » ។ គាត់បាននិយាយទៅកាន់ភរិយាគាត់ថា « ទោះជាអូនធ្វើអ្វីក៏ដោយ តែសូមកុំបោះបង់ចោលសេចក្ដីជំនឿឡើយ » ( សេចក្ដីសម្រង់ Heber C. Kimball, នៅក្នុង Life of David W. Patten,ទំព័រ ៦៩ ) ។
ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ពីភាពសំខាន់នៃការជ្រើសរើសក្នុងពេលឥឡូវនេះដើម្បីស្មោះត្រង់ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថា្នក់ ឬ សៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ខ្លួនអំពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីធ្វើតាមព្រះឱវាទរបស់ព្រះអម្ចាស់ ហើយបំពេញការរំពឹងទុកនានាដែលទ្រង់មានចំពោះពួកគេ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:១-៦ ។ ការបកស្រាយអំពីនិមិត្តរូបនៅក្នុងបទគម្ពីរ
និមិត្តរូបនៅក្នុងព្រះគម្ពីរអាចមានន័យច្រើនយ៉ាង ។ ឧទាហរណ៍ ការបកស្រាយដ៏បំផុសគំនិតនៃ អេសាយ ១១:១, ១០ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣:១–៦ បង្ហាញពីការបំពេញនៃការព្យាករណ៍ថ្ងៃចុងក្រោយ ( សូមមើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៤០) ។ ទោះជាយ៉ាងណាក៏ដោយ អេសាយ ១១:១, ១០ ក៏អាចត្រូវបានបកស្រាយត្រឹមត្រូវបែបនេះផងដែរ ៖ គល់ និង ឬសរបស់អ៊ីសាយអាចតំណាងឲ្យពូជពង្សរបស់ដាវីឌ ហើយលំពង់ និង មែកអាចសំដៅលើព្រះយេស៊ូវគ្រីស្ទ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤:២ ។ « មានមនុស្សក្នុងចំណោមអ្នករាល់គ្នាណា ដែលមិនទទួលស្គាល់ព្រះនាមរបស់យើង »
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៤ព្រះអម្ចាស់ បានមានព្រះបន្ទូលអំពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលនឹងបដិសេធព្រះនាមរបស់ទ្រង់ ។ ម្នាក់ក្នុងចំណោមនោះគឺអូលីវើរ ខៅឌើរី ដែលបានក្បត់សាសនា ហើយត្រូវបានកាត់កាលចេញនៅក្នុងឆ្នាំ ១៨៣៨ នៅហ្វា វេស រដ្ឋ មិសសួរី ។ ដោយសារអូលីវើរ ខៅឌើរី បានក្លាយជាសាវក នោះការក្បត់សាសនារបស់គាត់បានបង្ហាញថាគាត់បានបោះបង់ការហៅដ៏ខ្ពស់ និង បរិសុទ្ធរបស់ខ្លួន ហើយពុំមែនជាសាក្សីពិសេសនៃព្រះនាមរបស់ព្រះគ្រីស្ទទៀតឡើយ ។ ក្រោយមកប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍អំពីអូលីវើរ ខៅឌើរីថាជាគំរូមួយនៃអស់អ្នកដែលបានធ្លាក់ចេញពីភាពខ្ជាប់ខ្ជួននៅក្នុងសេចក្តីជំនឿ ៖
« បើសិនប្រធានសាសនាចក្រ ឬ ទីប្រឹក្សារបស់លោកមួយណាក៏ដោយ ឬ សាវក ឬ នរណាម្នាក់ផ្សេងទៀតមានអារម្មណ៍ក្នុងចិត្តខ្លួនថាព្រះមិនអាចធ្វើការនានាដោយគ្មានខ្លួន ហើយថាខ្លួនគាត់សំខាន់ដើម្បីឲ្យកិច្ចការរបស់ព្រះអម្ចាស់បានសម្រេច នោះគាត់ឈរនៅលើដីដែលរអិលហើយ ។ ខ្ញុំបានឮយ៉ូសែប ស្ម៊ីធ និយាយថា អូលីវើរ ខៅឌើរី ដែលជាសាវកទីពីរនៅក្នុងសាសនាចក្រ បាននិយាយមកលោកថា ‹ បើសិនខ្ញុំចាកចេញពីសាសនាចក្រនេះ នោះវានឹងដួលរលំហើយ › ។
« យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា ‹ អូលីវើរ សូមអ្នកសាកល្បងធ្វើវាចុះ › ។ អូលីវើរ បានសាកល្បងធ្វើវាមែន ។ គាត់បានដួលរលំ ប៉ុន្តែនគររបស់ព្រះមិនដួលរលំឡើយ ។ ខ្ញុំបានស្គាល់សាវកផ្សេងទៀតនៅក្នុងជំនាន់ និង សម័យរបស់ខ្ញុំដែលបានមានអារម្មណ៍ថា ព្រះអម្ចាស់មិនអាចធ្វើកិច្ចការនានាឡើយបើគ្មានពួកគេនោះ ប៉ុន្តែព្រះអម្ចាស់បានបន្តកិច្ចការរបស់ទ្រង់ទៅមុខដោយគ្មានពួកគេឡើយ ។
« ខ្ញុំបានឃើញ អូលីវើរ ខៅឌើរី នៅពេលដែលផែនដីហាក់បីដូចជាញាប់ញ័រនៅក្រោមជើងរបស់គាត់ ។ ខ្ញុំពុំធ្លាប់ឮមនុស្សណាម្នាក់ថ្លែងទីបន្ទាល់មួយដ៏រឹងមាំជាងគាត់ឡើយ ពេលគាត់ស្ថិតនៅក្រោមឥទ្ធិពលនៃព្រះវិញ្ញាណនោះ ។ ប៉ុន្តែនៅពេលដែលគាត់បានចាកចេញពីនគររបស់ព្រះ នោះជាពេលដែលអំណាចរបស់គាត់បានធ្លាក់ចុះ ។… អំណាចរបស់គាត់ត្រូវបានកាត់ផ្តាច់ គឺដូចជាសាំសុននៅលើភ្លៅរបស់ដេលីឡាអញ្ចឹងដែរ ។ គាត់បានបាត់បង់អំណាច និង ទីបន្ទាល់ ដែលគាត់ធ្លាប់បានរីករាយ ហើយគាត់ពុំទទួលបានវិញនូវភាពពោរពេញរបស់វាម្តងទៀតឡើយខណៈនៅក្នុងសាច់ឈាម ទោះបីជាគាត់បានស្លាប់ក្នុងនាមជា [ សមាជិកនៃ ] សាសនាចក្រក្តី » (Teachings of Presidents of the Church: Wilford Woodruffឆ្នាំ ២០០៤ ], ទំព័រ ១០៤–៥