មេរៀនទី ២
បុព្វកថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
បុព្វកថា
គោលលទ្ធិ និង សេចក្ដីសញ្ញា មាននូវ « វិវរណៈ និងការប្រកាសដ៏បំផុសគំនិតរបស់ព្រះ ដែលបានប្រទានឲ្យសម្រាប់ការស្ថាបនា និងច្បាប់នៃនគរព្រះនៅលើផែនដី ក្នុងថ្ងៃចុងក្រោយ » (បុព្វកថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា)។ តាមរយៈការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ដោយការអធិស្ឋាន នោះសិស្សអាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ហើយទទួលវិវរណៈផ្ទាល់ខ្លួន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា មាននូវវិរណៈដែលបានទទួលដោយព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកស្នងតំណែងទាំងឡាយរបស់លោក ។
សូមចាប់ផ្ដើមមេរៀនដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា សៀវភៅមួយណា ដែលពិភពលោកទាំងមួលនឹងទទួលបានអត្ថប្រយោជន៍មកពីការអានសៀវភៅនោះ ? ហេតុអ្វី ? (សូមពិចារណាធ្វើការដាក់បង្ហាញសៀវភៅពីរបីក្បាល ដែលអ្នកនឹងឲ្យគំនិតដល់គេ។)
បន្ទាប់ពីសិស្សបានឆ្លើយរួច សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងដោយយ៉ូសែប ស្ម៊ីធ ដូចខាងក្រោម៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលព្យាការីបានបង្រៀន ស្ដីអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា ។
«[គោលលទ្ធិ និង សេចក្ដីសញ្ញាគឺជា] គ្រឹះនៃសាសនាចក្រនៅក្នុងថ្ងៃចុងក្រោយនេះ ហើយជាប្រយោជន៍ចំពោះពិភពលោក ដែលបង្ហាញថាកូនសោអាថ៌កំបាំងនៃនគររបស់ព្រះអង្គសង្គ្រោះរបស់យើង ត្រូវបានផ្ដល់ដល់មនុស្សម្ដងទៀត» (ការបង្រៀនរបស់ប្រធាននៃសាសនាចក្រ៖ យ៉ូសែប ស៊្មីធឆ្នាំ ២០០៧]១៩៤
សូមពន្យល់ថា គម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា គឺមានប្រយោជន៍ដ៏សំខាន់ចំពោះលោកិយ ដែលប្រធាន យ៉ូសែប ហ្វីលឌិង ស្ម៊ីធ បានប្រកាសថា « វាមានតម្លៃយ៉ាងច្រើនចំពោះយើង ជាងអ្នកមានទ្រព្យសម្បត្តិនៅលើផែនដី» (Doctrines of Salvation, ចងក្រងដោយ ប្រ៊ូស អ ម៉ាក់ខនគី វ៉ុល ៣ [ឆ្នាំ ១៩៥៤–៥៦], ៣:១៩៩)។ ក្នុងពេលរៀនមេរៀនថ្ងៃនេះ សូមលើកទឹកចិត្តសិស្សឲ្យស្វែងរកមើលនូវវិធី ដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា អាចមានប្រយោជន៍ដល់ជីវិតរបស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យបើកទៅទំព័រចំណងជើង នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមពន្យល់ថា ដើម្បីធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញាជាប្រយោជន៍ នោះយើងត្រូវតែយល់ថាគោលលទ្ធិ និងសេចក្ដីសញ្ញាជាអ្វីជាមុនសិន ។ សូមឲ្យសិស្សអានត្រង់ទំព័រចំណងជើង និងប្រយោគដំបូងនៃបុព្វកថាឲ្យបានឮៗ ។
-
តើអ្នកឲ្យនិយមន័យពាក្យគោលលទ្ធិយ៉ាងដូចម្ដេច? តើសេចក្ដីសញ្ញាគឺជាអ្វី ? តើវិវរណៈគឺជាអ្វី ? (អ្នកចាំបាច់ត្រូវពន្យល់ថាគោលលទ្ធិគឺជាគ្រឹះ នៃសេចក្ដីពិតដ៏អស់កល្បនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ឯសេចក្ដីសញ្ញាគឺជាកិច្ចព្រមព្រៀងដ៏ពិសិដ្ឋមួយ រវាងព្រះ និងកូនចៅរបស់ទ្រង់ និងវិវរណៈ គឺជាទំនាក់ទំនងមកពីព្រះទៅកាន់កូនចៅរបស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរអំពីនិយមន័យទាំងនេះនៅលើក្ដារខៀន ហើយសុំឲ្យ សិស្សចម្លងពីទំព័រចំណងជើងចូលក្នុងគម្ពីររបស់ពួកគេ )។
សូមសិស្សឲ្យបើកទៅកថាកណ្ឌទីប្រាំបីនៃបុព្វកថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ដោយចាប់ផ្ដើមជាមួយនឹង « នៅក្នុងវិវរណៈ…»)។ សូមពន្យល់ថា កថាកណ្ឌនេះ មានរៀបរាប់ឧទាហរណ៍អំពីគោលលទ្ធិមួយចំនួនដែលមាននៅក្នុងគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមអញ្ជើញសិស្សឲ្យអានប្រយោគទីមួយដោយស្ងាត់ៗ ហើយប្រាប់អំពីគោលលទ្ធិមួយ ឬច្រើន ដែលពួកគេចាប់អារម្មណ៍ចង់រៀនបានកាន់តែច្រើន ។
-
តើគោលលទ្ធិណាមួយណា ដែលអ្នកចាប់អារម្មណ៍ចង់រៀនច្រើនបំផុត ? តើអ្នកគិតថា អ្នកនឹងទទួលប្រយោជន៍ពីចំណេះដឹង និងការយល់ដឹងអំពីសេចក្ដីពិតទាំងនោះកាន់តែច្រើនដោយរបៀបណា ?
សូមពន្យល់ថា ទោះជាចំណេះដឹងអំពីគោលលទ្ធិទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្ដី ក៏តម្លៃធំបំផុតនៃគោលលទ្ធិ និងសេចក្ដីសញ្ញា គឺមាននៅក្នុងសេចក្ដីពិតដ៏សំខាន់បំផុត ដែលវាមានផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានប្រយោគចុងក្រោយនៃកថាកណ្ឌទីប្រាំបីឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលសេចក្ដីពិតដែលធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញាមានតម្លៃយ៉ាងខ្លាំង ។
-
តើអ្វី ដែលធ្វើឲ្យគោលលទ្ធិ និងសេចក្ដីសញ្ញា « មានតម្លៃយ៉ាងខ្លាំង» ? ហេតុអ្វីក៏ទីបន្ទាល់អំពីព្រះអង្គសង្គ្រោះមានតម្លៃយ៉ាងខ្លាំងដូច្នេះ ?
-
តើការសិក្សាអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា បង្កើនទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច?
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀនថា៖តាមរយៈការសិក្សាវិវរណៈនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចពង្រឹងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបរស់នៅរបស់ពួកគេ អាចទាញយកអត្ថប្រយោជន៍ពីទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទកាន់តែរឹងមាំនោះ ។ សូមពិចារណាពីការចែកចាយអំពីរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។
ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា អាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវប្រយោគទីពីរក្នុងកថាកណ្ឌមួយក្នុងសេចក្ដីផ្ដើម ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ថា តើជាសំឡេងអ្នកណា ដែលពួកគេនឹងស្ដាប់ឮតាមរយៈគោលលទ្ធិ និងសេចក្ដីសញ្ញា ។ បន្ទាប់ពីសិស្សបានឆ្លើយតបហើយ សូមសរសេរនូវគោលការណ៍ខាងក្រោមនៅលើក្ដារខៀន៖នៅពេលយើងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចស្ដាប់ឮសំឡេងរបស់ព្រះអង្គសង្គ្រោះ ។
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា១៨:៣៤-៣៦ឲ្យឮៗ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរករបៀបដែលយើងអាចស្ដាប់ឮសំឡេងរបស់ព្រះអម្ចាស់ នៅពេលយើងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ។
-
តើយើងអាចថ្លែងទីបន្ទាល់អំពីអ្វីខ្លះ បើយើងសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ?
យើងអាចចង់ពន្យល់ថា នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ពាក្យដូចជា « ព្រះអម្ចាស់» ឬ « ព្រះ» ជាទូទៅសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាអ្នកថ្លែងនៅពាសពេញគោលលទ្ធិ និងសេចក្ដីសញ្ញា ទាំងមូល ។
សូមឲ្យសិស្សម្នាក់អានកថាកណ្ឌទីបីនៃបុព្វកថាឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកពាក្យដែលពិពណ៌នាសំឡេងរបស់ព្រះអង្គសង្គ្រោះ ។ (អ្នកអាចផ្ដល់យោបល់ឲ្យ សិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ )។
-
តើពាក្យណាខ្លះដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីសំឡេងរបស់ព្រះអង្គសង្គ្រោះ ?
-
តើការដែលអ្នកអាចស្ដាប់ ហើយស្គាល់សំឡេងរបស់ព្រះអម្ចាស់នោះ មានផលប្រយោជន៍អ្វីខ្លះ មកក្នុងជីវិតរបស់អ្នក ? ( សូមពន្យល់ថា នៅសប្ដាហ៍ក្រោយ សិស្សនឹងរៀនអំពីវិធីផ្សេងទៀត ដើម្បីស្ដាប់សំឡេងរបស់ព្រះអម្ចាស់ ហើយស្គាល់សំឡេងទ្រង់ ពេលទ្រង់កំពុងមានបន្ទូលទៅកាន់ពួកគេ ។
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀត អំពីរបៀបដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា អាចមានប្រយោជន៍ក្នុងជីវិតពួកគេ សូមពិចារណាពីការដាក់តាំងរូបភាពមនុស្សមួយចំនួន ដែលទាក់ទងនឹងវិវរណៈទាំងឡាយនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា៖បងប្រុស យ៉ូសែប(សៀវភៅសិល្បៈដំណឹងល្អ[២០០៩], ទំព័រ ៨៧ សូមមើលផងដែរLDS.org)អិមម៉ា ស្ម៊ីធ(ទំព័រ ៨៨)យ៉ូហាន បាទីស្ទ ប្រគល់បព្វជិតភាពអើរ៉ុន(ទំព័រ ៩៣)ការស្ដារបព្វជិតភាពមិលគិស្សាដែកឡើងវិញ(ទំព័រ ៩៤អេលីយ៉ាលេចមកនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ (ទំព័រ ៩៥) ។ សូមពន្យល់ថា នៅពេលពួកគេសិក្សាអំពីវិវរណៈទាំងឡាយនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា នោះពួកគេនឹងរៀនរឿងសំខាន់ៗ ទាក់ទងនឹងមនុស្សទាំងនេះ ។ សូមឲ្យសិស្សអានប្រយោគពីរដំបូងនៃកថាកណ្ឌទីប្រាំមួយនៃសេចក្ដីផ្ដើម ( ដែលចាប់ផ្ដើមជាមួយ « វិវរណៈពិសិដ្ឋទាំងនេះ…»)។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម និងប្រាប់អំពីស្ថានភាពដែលវិវរណៈទាំងឡាយក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលបានទទួល ។
-
តើឃ្លាអ្វីខ្លះ ក្នុងកថាកណ្ឌនេះ ពិពណ៌នាអំពីស្ថានភាពដែលវិវរណៈទាំងនេះ ត្រូវបានទទួល? («នៅក្នុងចម្លើយចំពោះការអធិស្ឋាន» « នៅក្នុងគ្រាចាំបាច់» និង « ស្ថានភាពជីវិតពិត»)។
ដាក់បង្ហាញក្រដាសមួយសន្លឹកដែលមានសរសេរពាក្យអ្នកនៅលើនោះ ។ សូមចង្អុលបង្ហាញថា ដូចជាបុគ្គលម្នាក់ៗ ដកស្រង់ចេញពីប្រវត្តិសាសនាចក្រ នោះយើងក៏ឆ្លងកាត់ស្ថានភាពជាច្រើនផងដែរ ដែលយើងត្រូវការការណែនាំពីព្រះ ។ សូមអញ្ជើញសិស្សឲ្យពិពណ៌នាអំពី ស្ថានភាពដែលអាចកើតមានអំឡុងពេលឆ្នាំសិក្សា ដែលពួកគេអាចទទួលប្រយោជន៍មកពីការណែនាំរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
សូមពន្យល់ថា វិវរណៈនីមួយៗ ដែលសិស្សនឹងសិក្សាក្នុងឆ្នាំនេះ គឺជាសាក្សីបន្ថែមមួយថា ព្រះពិតជាមានព្រះជន្មរស់ ថាទ្រង់មានបន្ទូលទៅកាន់កូនចៅរបស់ទ្រង់ ហើយថាទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់ ។
-
តើសាក្សីបន្ថែមទាំងនេះ ជួយអ្នកយ៉ាងដូចម្ដេច ពេលអ្នកស្ថិតនៅក្នុងស្ថានភាពលំបាក ?
-
ផ្អែកទៅលើអ្វីដែលអ្នកបានអាននៅក្នុងកថាកណ្ឌប្រាំមួយនៃសេចក្ដីផ្ដើម តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានការណែនាំដ៏ទេវភាពនៅក្នុងគ្រាចាំបាច់របស់យើង ?
សូមជួយសិស្សឲ្យស្គាល់ពីគោលការណ៍មួយមកពីកថាកណ្ឌប្រាំមួយ ដោយការសរសេរនូវសេចក្ដីថ្លែងមិនពេញលេញនៅលើក្ដារខៀន៖បើយើង នោះព្រះអម្ចាស់នឹង .
សូមអញ្ជើញសិស្សឲ្យសង្ខេបនូវអ្វីដែលពួកគេបានរៀន តាមរយៈការបំពេញបញ្ចប់សេចក្ដីថ្លែងនេះ។ សិស្សអាចប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេ គួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម៖បើយើងអធិស្ឋានសុំជំនួយក្នុងគ្រាចាំបាច់របស់យើង នោះព្រះអម្ចាស់នឹងផ្ដល់ការណែនាំដល់យើង។
សូមសិស្សឲ្យបើកទៅកថាកណ្ឌទីបួន និង ទីប្រាំនៃសេចក្ដីផ្ដើម ។ សូមសង្ខេបកថាកណ្ឌទាំងនេះ ដោយការពន្យល់ថា ពួកគេផ្ដល់នូវទិដ្ឋភាពរួមអំពីព្រឹត្តការណ៍សំខាន់ក្នុងការស្ដារឡើងវិញអំពីសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដី រួមទាំងការនិមិត្តដំបូង និងការបើកបង្ហាញដ៏ទេវភាពដទៃទៀត ការបកប្រែព្រះគម្ពីរមរមន ការស្ដារឡើងវិញនូវសិទ្ធិអំណាច និងកូនសោបព្វជិតភាព និងការបង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមប្រាប់សិស្សថា ពួកគេនឹងរៀនច្រើនទៀតអំពីព្រឹត្តការណ៍ពិសិដ្ឋទាំងនេះ អំឡុងពេលវគ្គសិក្សារបស់ពួកគេ ។ សូមពន្យល់ថា បទពិសោធន៍ដ៏ទេវភាពទាំងនេះ កើតមាន ពេលព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀត ស្វែងរកជំនួយ និងការណែនាំរបស់ព្រះអម្ចាស់ ។
-
តើអ្នកជួបនឹងស្ថានភាពមួយ ដែលអ្នកត្រូវការជំនួយ ឬការណែនាំរបស់ព្រះអម្ចាស់ ហើយអ្នកបានទទួល នៅពេលណា?
សូមអញ្ជើញសិស្សឲ្យបើកទៅ « ទីបន្ទាល់អំពីពួកសាវកដប់ពីរនាក់ ចំពោះសេចក្ដីពិតអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា» ដែលមាននៅក្នុងបុព្វកថា ។ សូមឲ្យសិស្សអានកថាកណ្ឌពីរដំបូងឲ្យឮៗ ( ចាប់ផ្ដើមត្រង់ឃ្លា « ដូច្នេះ យើងយល់ព្រមនឹង… » ) ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ឃ្លាដែលផ្ដល់ចំណាប់អារម្មណ៍ដល់ពួកគេ ។
-
តើឃ្លាណាខ្លះ ចេញមកពីទីបន្ទាល់របស់សាវកដប់ពីរនាក់អំពីគោលលទ្ធិ និងសេចក្ដីសញ្ញាដែលអ្នកចាប់អារម្មណ៍? ហេតុអ្វី ?
បន្ទាប់ពីសិស្សបានឆ្លើយតប សូមរំឭកពួកគេថា នៅដើមមេរៀន នោះពួកគេត្រូវបានលើកទឹកចិត្តឲ្យស្វែងរកវិធីដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា អាចជាប្រយោជន៍ក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យសរសេរក្នុងសៀវភៅកំណត់ចំណាំរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ អំពីរបៀបដែលពួកគេសង្ឃឹមថា គោលលទ្ធិ និង សេចក្ដីសញ្ញា នឹងជាប្រយោជន៍ដល់ជីវិតរបស់ពួកគេ និងអ្វីដែលពួកគេនឹងធ្វើដើម្បីជួយកិច្ចការនេះឲ្យកើតឡើងបាន ។
នៅពេលសិស្សបានបញ្ចប់ការសរសេរហើយ សូមសំណូមពរពួកគេឲ្យសិស្សាគោលលទ្ធិ និង សេចក្ដីសញ្ញាប្រកបដោយការអធិស្ឋានរាល់ថ្ងៃក្នុងឆ្នាំសិក្សានេះ ជាមធ្យោបាយមួយដើម្បីជួយពួកគេស្ដាប់សំឡេងរបស់ព្រះអង្គសង្គ្រោះ ហើយទទួលបានការណែនាំមកពីទ្រង់ ។ អ្នកអាចនឹងចង់បញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីរបៀបដែលការសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា បានជួយអ្នកឲ្យទទួលបទពិសោធន៍ពរជ័យទាំងនេះ នៅក្នុងជីវិតអ្នក ។
សេចក្តីអធិប្បាយនិង ព័ត៌មានសាច់រឿង
តើរវាងព្រះគម្ពីរមរមន និង គោលលទ្ធិ និងសេចក្ដីសញ្ញាមានទំនាក់ទំនងអ្វីខ្លះនឹងគ្នា ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនអំពីទំនាក់ទំនងរវាងព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៖
« ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដីសញ្ញា ត្រូវបានចងក្រងជាមួយគ្នាជាវិវរណៈមកពីព្រះរបស់អ៊ីស្រាអែល ដើម្បីប្រមូល និងរៀបចំរាស្ត្ររបស់ទ្រង់ សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
« ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដីសញ្ញា ថ្លែងទីបន្ទាល់អំពីគ្នាទៅវិញទៅមក ។ អ្នកមិនអាចជឿមួយ ហើយមិនជឿមួយទៀតបានទេ ។
« គោលលទ្ធិ និង សេចក្ដីសញ្ញា គឺជាការចងភ្ជាប់បណ្ដាញរវាងព្រះគម្ពីរមរមន និងការបន្ដកិច្ចការនៃការស្ដារឡើងវិញ តាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកស្នងលោក ។
« ព្រះគម្ពីរមរមន នាំមនុស្សមកកាន់ព្រះគ្រីស្ទ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា នាំមនុស្សមកកាន់នគររបស់ព្រះគ្រីស្ទ ជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ‹ ជាសាសនាចក្រតែមួយ ដែលពិត ហើយសកម្ម នៅលើផ្ទៃផែនដី › [គ និងស ១:៣០] ។ ខ្ញុំដឹងរឿងនោះ។
« ព្រះគម្ពីរមរមន គឺជា‹ មូលដ្ឋាន › នៃសាសនារបស់យើង ហើយ គោលលទ្ធិ និង សេចក្ដីសញ្ញា គឺជាថ្មគន្លឹះ ជាមួយនឹងវិវរណៈនាថ្ងៃចុងក្រោយដែលមានជាបន្តបន្ទាប់ ។ ព្រះអម្ចាស់ បានវាយត្រាអនុមតិរបស់ទ្រង់ នៅលើថ្មគ្រឹះ និងក្បាលថ្ម » (« ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដីសញ្ញា »Ensignខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៨៣ )។
ចេញពីវិវរណៈទៅការបោះពុម្ព ៖ ការបោះពុម្ពផ្សេងៗនៃគោលលទ្ធិ និងសេចក្ដីសញ្ញា
នៅក្នុងខែវិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានជួបនឹងអែលឌើរ នៅហៃរ៉ុម អូហៃអូ ។ ក្រុមបានសម្រេចចិត្តដើម្បីប្រមូលផ្ដុំ និងបោះពុម្ពវិវរណៈមួយចំនួន ដែលព្យាការីបានទទួល ។ ពួកគេបានជ្រើសរើសវិវរណៈចំនួន ៦៥ ហើយបានដាក់ចំណងជើងនៃការចងក្រងថា ព្រះគម្ពីរនៃព្រះបញ្ញត្តិ ។ មកត្រឹមរដូវក្ដៅឆ្នាំ ១៨៣៣ ការចងក្រងភាគច្រើន ត្រូវបានបោះពុម្ព ប៉ុន្តែមនុស្សកំណាចបានបំផ្លាញស្ទើរតែទាំងអស់ ។ ដោយហេតុនោះ យើងមានតែពីរបីច្បាប់ទេ នៅសព្វថ្ងៃនេះ ។ ការបោះពុម្ពផ្សេងទៀត ត្រូវបានអនុមតិ ហើយបោះពុម្ពនៅឆ្នាំ ១៨៣៥ ។ ការបោះពុម្ពនេះ មាននូវការបង្រៀនអំពីសេចក្ដីជំនឿ ( សូមមើល បុព្វកថាព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា) និង ១០៣ វិវរណៈ ។ ដូច្នេះការបោះពុម្ពនេះ គឺជាការបោះពុម្ពទីមួយដែលដាក់ចំណងជើងថា គោលលទ្ធិ ( ការបង្រៀន) និងសេចក្ដីសញ្ញា ( វិវរណៈ)។ (សូមមើលប្រវត្តិនៃសាសនាចក្រ២:២៤៣–២៥១)។
ការបោះពុម្ពមួយចំនួនបន្ថែមទៀត ( ការបន្ថែមវិវរណៈថ្មីៗ ឬការធ្វើការកែលម្អការរៀបចំបន្ដិចបន្ដួចនីមួយៗ) ត្រូវបានបោះពុម្ពយូរៗម្ដង រហូតដល់ឆ្នាំ ១៩៨១ ជាពេលសាសនាចក្របានបោះពុម្ពថ្មីមួយនៃបណ្ដុំព្រះគម្ពីរ ជាភាសាអង់គ្លេស ដោយមានលេខយោង និងសេចក្ដីយោងខគម្ពីរ និងលិបិក្រមថ្មី ។ នៅគ្រានោះការនិមិត្តក្នុងឆ្នាំ ១៨៣៦ របស់ព្យាការីយ៉ូសែប ស្ម៊ីធ អំពីនគរសេឡេស្ទាល ហើយការនិមិត្តក្នុងឆ្នាំ ១៨៣៦ របស់ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ អំពីការប្រោសលោះអ្នកស្លាប់ ទាំងពីរបានទទួលយកដោយសាសនាចក្រនៅក្នុងឆ្នាំ ១៩៧៦ ហើយបានបន្ថែមជាច្បាប់ដើមចំពោះ ព្រះគម្ពីរមុក្ដារដ៏មានតម្លៃមហិមា ត្រូវបានដាក់បន្ថែមទៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ជាកណ្ឌទី ១៣៧ និង ១៣៨ ។ នៅក្នុងការបោះពុម្ពឆ្នាំ ១៩៨១ មាន ១៣៨ កណ្ឌ ហើយនឹងការប្រកាសជាផ្លូវការពីរ៖ ការបើកបង្ហាញ បានចេញក្នុងឆ្នាំ ១៨៩០ ដោយប្រធាន វិលហ្វូឌ វូឌដ្រុព្វ និងការប្រកាសអំពីបព្វជិតភាព ចេញនៅឆ្នាំ ១៩៧៨ ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ នៅថ្ងៃទី ១ ខែមិនា ឆ្នាំ ២០១៣ គណៈប្រធានទីមួយ បានប្រកាសការបោះពុម្ពថ្មីមួយនៃព្រះគម្ពីរជាភាសាអង់គ្លេស ។ ការកែសម្រួលភាគច្រើនដែលបានធ្វើឡើងនៅក្នុងការបោះពុម្ពនេះ គឺនៅក្នុងជំនួយការសិក្សា ឬក្បាលរឿងនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ឬ តម្រូវឲ្យធ្វើការកែកំហុសឆ្គងអក្ខារាវិរុទ្ធមួយចំនួនតូច ។ (សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការបោះពុម្ពផ្សេងទៀត សូមមើល តារាងការទាក់ទងគ្នាក្នុងវិវរណៈ នៅក្នុង « Corresponding Section Numbers in Editions of the Doctrine and Covenants,»JosephSmithPapers.org/reference/library)។