មេរៀនទី ៤៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-២៩
បុព្វកថា
សូមរំឭកសិស្សថា នៅខែធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ឲ្យប្រមូលគ្នីគ្នាមកឯរដ្ឋ អូហៃអូ ( សូមមើលគ. និង ស. ៣៧) ។ នៅក្នុងខែមករា ឆ្នាំ ១៨៣១ ទ្រង់បានសន្យាថា ពួកគេនឹងទទួលបានក្រឹត្យវិន័យរបស់ទ្រង់ ( សូមមើលគ. និង ស. ៣៨:៣២) ។ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ១៨៣១ មិនយូរប៉ុន្មានបន្ទាប់ពីការមកដល់ទីក្រុងខឺតឡង់ នោះមានអែលឌើរ ១២ នាក់នៃសាសនាចក្រ បានប្រមូលផ្ដុំគ្នា ហើយបានអធិស្ឋានរួមគ្នា ដូចដែលព្រះអម្ចាស់បានបញ្ជាដល់ពួកគេ ( សូមមើលគ. និង ស. ៤១:២-៣ ) ។ នៅក្នុងស្ថានភាពនេះ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ដែលឥឡូវនេះ បានបញ្ចូលជាគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-៧៣ ។ លោកបានទទួលការណែនាំបន្ថែមនៅថ្ងៃទី ២៣ ខែកុម្ភៈ ( សូមមើលគ. និង ស. ៤២:៧៤-៩៣ ) ។ ដោយបញ្ចូលវិវរណៈទាំងនេះរួមគ្នា ត្រូវបានស្គាល់ថាជា « ក្រឹត្យវិន័យនៃសាសនាចក្រ » ( គ. និង ស. ៤២ ក្បាលកណ្ឌ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ នឹងត្រូវបានបំបែកជាបីមេរៀន ។ មេរៀននេះគ្រប់ដណ្ដប់ខ ១-១៩ ដែលបានផ្ដល់ការណែនាំអំពីការបង្រៀនដំណឹងល្អ និងការបង្កើតច្បាប់នៃការប្រព្រឹត្តទូទៅសម្រាប់សមាជិកនៃសាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-១០
ព្រះអម្ចាស់បានហៅពួកអែលឌើរ ឲ្យបង្រៀនដំណឹងល្អ ហើយស្ថាបនាសាសនាចក្ររបស់ទ្រង់ឡើង
នៅលើក្ដារខៀនផ្នែកខាងលើ សូមសរសេរថាក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយ ។
នៅផ្នែកខាងក្រោម សូមសរសេរពាក្យដូចខាងក្រោម ៖
ការដាក់កំហិត ពរជ័យ បន្ទុក ធុញទ្រាន់ អំណោយទាន ព្រំដែន រង្វាន់
សូមចាប់ផ្ដើមដោយការសុំឲ្យសិស្សពិចារណាថា ពាក្យណាមួយនៅលើក្ដារខៀន ដែលពួកគេអាចជ្រើសរើសដើម្បីយកមកពិពណ៌នាអំពីក្រឹត្យវិន័យ និងបទបញ្ញាត្តិទាំងឡាយ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវពាក្យ និងពាក្យទាំងឡាយដែលពួកគេជ្រើសរើស ហើយពន្យល់ថាហេតុអ្វី ។ បន្ទាប់ពីសិស្សបានចែកចាយគំនិតរបស់ពួកគេរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏ពេលខ្លះវាពិបាកដើម្បីរក្សាបទបញ្ញត្តិទាំងឡាយ ?
-
ហេតុអ្វី ក៏មនុស្សមួយចំនួនមានអារម្មណ៍ថា ក្រឹត្យវិន័យ ឬបទបញ្ញត្តិទាំងឡាយ គឺជាអំណោយ ឬពរជ័យមួយដូច្នេះ ?
សូមរំឭកសិស្សថា បន្ទាប់ពីព្រះអម្ចាស់បានបញ្ជាពួកបរិសុទ្ធនៅក្នុង រដ្ឋ នូវ យ៉ោក ឲ្យទៅកាន់រដ្ឋ អូហៃអូ នោះទ្រង់បានសន្យាថា នៅពេលពួកគេនៅទីនោះ នោះទ្រង់នឹងប្រទានដល់ពួកគេនូវក្រឹត្យវិន័យរបស់ទ្រង់ ( សូមមើលគ. និង ស. ៣៨:៣២) ។ ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ភាគច្រើនបានគោរពតាមបញ្ជាឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ ។ បន្ទាប់ពីពួកគេមួយចំនួនបានទៅដល់ទីក្រុងខឺតឡង់ហើយ នោះអែលឌើរ ១២ នាក់បានជួបជាមួយនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយបានអធិស្ខានទៅកាន់ព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-៣ឮៗ ។ សូមលើកទឹកចិត្តដល់សិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលមូលហេតុថាហេតុអ្វីបានជាពួកអែលឌើរបានជួបជុំគ្នា ។
-
ហេតុអ្វីបានជាពួកអែលឌើរជួបជុំគ្នានៅពេលនេះ ? ( ព្រះអម្ចាស់បានបញ្ជាពួកគេឲ្យជួបជុំគ្នាដើម្បីទទួលក្រឹត្យវិន័យរបស់ទ្រង់ ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤-១០ដោយការពន្យល់ថា ព្រះអម្ចាស់ បានណែនាំឲ្យពួកអែលឌើរចេញទៅពីរៗនាក់ ធ្វើជាអ្នកផ្សព្វផ្សាយសាសនាដើម្បីផ្សាយដំណឹងល្អ ហើយស្ថាបនាសាសនាចក្រនៅគ្រប់ភូមិភាគដែលពួកគេត្រូវបានហៅឲ្យទៅ រហូតដល់មនុស្សទាំងអស់ត្រូវបានហៅឲ្យជួបជុំគ្នាជាក្រុមតែមួយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១-១៧
ព្រះអម្ចាស់បានបង្កើតគោលការណ៍នៃការបង្រៀនដំណឹងល្អ
សូមឲ្យសិស្សនឹកស្រម៉ៃថា ពួកគេកំពុងអង្គុយនៅក្នុងសាលាជំនុំរង់ចាំការប្រជុំសាក្រាម៉ង់ចាប់ផ្ដើម ។ សមាជិកនៃគណៈប៊ីស្សព ឬគណៈប្រធានសាខា បានពន្យាពេល ហើយពុំទាន់បានមកដល់នៅឡើយ ។ មានមនុស្សម្នាក់មកពីក្រុមជំនុំបានក្រោកឈរឡើង ហើយពន្យល់ថា គាត់ចង់ផ្ដល់ការហៅបម្រើមួយចំនួន ហើយបង្រៀននូវគោលលទ្ធិថ្មីមួយចំនួន ដែលត្រូវបានបើកសម្ដែងដល់គាត់ ។
-
តើអ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះស្ថានភាពនេះ ? ហេតុអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១ឲ្យឮៗ ហើយសួរដល់សិស្សក្នុងថ្នាក់ឲ្យរកមើលថា តើនរណាដែលព្រះអម្ចាស់ បានអនុញ្ញាតឲ្យបង្រៀន និងស្ថាបនាសាសនាចក្ររបស់ទ្រង់ ។
-
តើនរណាដែលព្រះអម្ចាស់មានបន្ទូលថា ត្រូវបានអនុញ្ញាតឲ្យបង្រៀន និងស្ថាបនាសាសនាចក្ររបស់ទ្រង់ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ អ្នកទាំងឡាយដែលបង្រៀន និងស្ថាបនាសាសនាចក្រ ត្រូវតែបានហៅដោយព្រះ និងបានតែងតាំង ឬញែកចេញដោយពួកអ្នកដឹកនាំដែលមានសិទ្ធិអំណាចនៃសាសនាចក្រ ) ។
-
យោងតាមខ ១១ អ្នកទាំងឡាយណាដែលត្រូវបានហៅឲ្យបង្រៀនដំណឹងល្អ គឺត្រូវការហៅរបស់ពួកគេ ត្រូវបានគេស្គាល់នៅក្នុងសាសនាចក្រ ។ តើសមាជិកសាសនាចក្រសព្វថ្ងៃនេះ ដឹងថា មនុស្សម្នាក់បានទទួលការហៅបម្រើនៅក្នុងវួដ ឬស្ដេក ហើយនឹងបានញែកចេញ ឬបានតែងតាំងដោយពួកអ្នកដឹកនាំសាសនាចក្រដោយរបៀបណា ? ( ឈ្មោះរបស់អ្នកទាំងឡាយដែលត្រូវបានហៅនោះ ត្រូវបានបង្ហាញទៅកាន់សមាជិកភាពនៃសាសនាចក្រសម្រាប់ការបោះឆ្នោតគាំទ្រ ។ នេះត្រូវបានស្គាល់ថាជា គោលការណ៍នៃការយល់ព្រមជាទូទៅ ។ សូមមើលគ. និង ស. ២៦:២ ) ។
-
តើទម្រង់ការនៃការគាំទ្រដល់ពួកអ្នកដឹកនាំសាសនាចក្រ និងពួកគ្រូបង្រៀន អាចការពារដល់សាសនាចក្រ និងសមាជិកយ៉ាងដូចម្ដេច ? ( ការគាំទ្រដល់ពួកអ្នកដឹកនាំសាសនាចក្រ ជួយយើងដឹងថា នរណាត្រូវបានហៅឲ្យដឹកនាំ និងបង្រៀននៅក្នុងសាសនាចក្រ ) ។ វាក៏អាចជួយការពារបុគ្គលម្នាក់ៗពីការសន្មត់ស្មានៗចំពោះ ការទទួលខុសត្រូវទាំងឡាយ ដែលពុំបានចាត់ទៅឲ្យពួកគេ ហើយថាតើមួយណាដែលពួកគេគ្មានសិទ្ធិអំណាចដើម្បីធ្វើនោះ ) ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១២-១៣ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលទំនួលខុសត្រូវដែលបានផ្ដល់ឲ្យមនុស្ស ដែលបង្រៀន និងដឹកនាំនៅក្នុងសាសនាចក្រ រួមទាំងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងផងដែរ ។
-
យោងតាមខគម្ពីរទាំងនេះ តើទំនួលខុសត្រូវ ដែលព្រះអម្ចាស់ប្រទានដល់អ្នកទាំងឡាយដែលទ្រង់ហៅឲ្យបង្រៀន ឬដឹកនាំនៅក្នុងសាសនាចក្រមានអ្វីខ្លះ ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់សម្រាប់គ្រូបង្រៀន និងអ្នកដឹកនាំ បង្រៀនអំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ដូចមាននៅក្នុងបទគម្ពីរ ?
-
តើអ្នកត្រូវបានប្រទានពរជ័យយ៉ាងដូចម្ដេច នៅពេលគ្រូបង្រៀន ឬពួកអ្នកដឹកនាំរបស់អ្នក បានរស់នៅតាមគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលពួកគេបានបង្រៀននោះ ?
សូមឲ្យសិស្សរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៣ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលគួរតែដឹកនាំយើង នៅពេលយើងបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេរកឃើញហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលអ្នកទាំងឡាយ ដែលបង្រៀនដំណឹងល្អគួរធ្វើដើម្បីទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណ ។
-
តើយើងអាចទទួលបានឥទ្ធិពលនៃព្រះវិញ្ញាណដើម្បីជួយយើងបង្រៀនដល់អ្នកដទៃអំពីដំណឹងល្អយ៉ាងដូចម្ដេច ? (បើសិនជាយើងអធិស្ឋានដោយសេចក្ដីជំនឿ នោះយើងអាចទទួលបានព្រះវិញ្ញាណជួយយើងបង្រៀនដល់អ្នកដទៃ ។ ( អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំពាក្យនៅក្នុងខទី ១៤ដែលបង្រៀនពីគោលការណ៍នេះ។ សូមចង្អុលបង្ហាញថា បន្ថែមពីលើការអធិស្ឋានដោយសេចក្ដីជំនឿ យើងចាំបាច់ត្រូវមានភាពសក្ដិសមដើម្បីទទួលព្រះវិញ្ញាណ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បទគម្ពីរបានចែងថា ‹ ព្រះវិញ្ញាណត្រូវបានប្រទានដល់អ្នក ដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ហើយបើសិនជាអ្នករាល់គ្នាមិនបានទទួលព្រះវិញ្ញាណទេ នោះអ្នករាល់គ្នានឹងមិនត្រូវបង្រៀនឡើយ › (គ. និង ស. ៤២:១៤) ។ ការណ៍នេះបង្រៀនថា វាពុំគ្រាន់តែថា អ្នកនឹងមិនបង្រៀន ឬថាអ្នកពុំអាចបង្រៀន ឬថាវានឹងជាការបង្រៀនមិនល្អនោះទេ ទេ វាខ្លាំងជាងនោះទៅទៀត ។ វាគឺជាទម្រង់កិរិយាសព្ទបញ្ជា ។ ‹ អ្នករាល់គ្នាមិនត្រូវបង្រៀនឡើយ › ។ សូមដាក់ពាក្យអ្នកនៅទីនោះ ជំនួសឲ្យអ្នករាល់គ្នាមានភាសាភ្នំស៊ីណាយ ។ នេះគឺជាបទបញ្ញត្តិមួយ » (Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣, ទំព័រ ៤១ ) ។
-
យោងតាមគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៤ និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ហូឡិន តើនរណាគឺជាគ្រូបង្រៀនពិតនៅក្នុងថ្នាក់រៀនរបស់សាសនាចក្រ ? ( ព្រះវិញ្ញាណ ) ។
-
តើវិធីមួយចំនួនណាខ្លះ ដែលសិស្សអាចជួយបង្រៀនដោយព្រះវិញ្ញាណបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៦-១៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ មុនពេលសិស្សអាន វានឹងជាជំនួយដើម្បីរំឭកសិស្សថា ពាក្យអង្គលួងលោមចិត្ត ដែលបានប្រើនៅក្នុងខទាំងនេះ គឺជាឈ្មោះមួយទៀតសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ ។
-
ស្របតាមខ ១៧ តើព្រះវិញ្ញាណបរិសុទ្ធនឹងដឹង ហើយធ្វើអ្វីខ្លះ ? ( អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលលទ្ធិនៅក្នុងព្រះគម្ពីររបស់ពួកគេដូចខាងក្រោម ៖ ព្រះវិញ្ញាណបរិសុទ្ធ ដឹងនូវរឿងគ្រប់យ៉ាង ហើយថ្លែងទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ) ។
-
ផ្ដោតទៅលើគោលលទ្ធិនេះ ហេតុអ្វីក៏វាសំខាន់សម្រាប់យើងដើម្បីមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើង នៅពេលយើងបង្រៀនដំណឹងល្អ ?
-
តើការមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក អាចជួយដល់អ្នកទាំងឡាយដែលអ្នកបង្រៀនយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យនឹកគិតអំពីសំណួរដូចខាងក្រោម ( អ្នកអាចនឹងចង់សរសេរសំណួរទាំងនេះនៅលើក្ដារខៀន មុនចាប់ផ្ដើមថ្នាក់រៀន ឬរៀបចំដាក់នៅក្នុងក្រដាសសម្រាប់ចែកចាយ ) ៖
តើពេលណាដែលអ្នកមានបទពិសោធន៍អំពី ព្រះចេស្ដា និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ពេលអ្នកកំពុងបង្រៀន ( ចែកចាយ, ពន្យល់ ឬថ្លែងទីបន្ទាល់អំពី ) ដំណឹងល្អ ?
តើពេលណាខ្លះ ដែលអ្នកដឹងថា ព្រះវិញ្ញាណបរិសុទ្ធ ថ្លែងទីបន្ទាល់មកកាន់អ្នកអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យជ្រើសរើសសំណួរមួយក្នុងសំណួរទាំងឡាយ ហើយចែកចាយពីបទពិសោធន៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ អ្នកអាចនឹងចង់បន្ថែមទីបន្ទាល់របស់អ្នកអំពីតួនាទីដ៏សំខាន់ ដែលព្រះវិញ្ញាណមាន នៅក្នុងការបង្រៀន និងការរៀនដំណឹងល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១៨-២៩
ព្រះអម្ចាស់បើកសម្ដែងក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយសម្រាប់សមាជិកនៃសាសនាចក្រ
សូមសរសេរសេចក្ដីយោងព្រះគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ ( សូមកុំបញ្ចូលពាក្យនៅក្នុងវង់ក្រចក ) ៖
គ. និង ស. ៤២:១៨-១៩( ការសំលាប់ )គ. និង ស. ៤២:២០( ការលួច )គ. និង ស. ៤២:២១( ការកុហក )គ. និង ស. ៤២:២២-២៣( ការលោភចង់បានរបស់អ្នកដទៃ )គ. និង ស. ៤២:២៤-២៦( អំពើផិតក្បត់ )គ. និង ស. ៤២:២៧( ការនិយាយអាក្រក់ពីអ្នកដទៃ )
សូមពន្យល់ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបើកសម្ដែងក្រឹត្យវិន័យ និងបទបញ្ញត្តិនានាដែលទាក់ទងទៅនឹងសមាជិកទាំងអស់នៃសាសនាចក្រ ។ សូមបែងចែកសិស្សជាបីក្រុម ឬប្រាំមួយក្រុម ។ សូមចាត់ឲ្យសិស្សម្នាក់ៗនូវសេចក្ដីយោងព្រះគម្ពីរមួយ ឬពីរ ដែលសរសេរនៅលើក្ដារខៀន ហើយពន្យល់ថា វគ្គបទគម្ពីរនិមួយៗ មាននូវការណែនាំរបស់ព្រះអម្ចាស់ អំពីបទបញ្ញត្តិជាក់លាក់មួយ ។ សូមឲ្យសិស្សសិក្សានូវវគ្គបទគម្ពីរដែលបានចាត់ទៅឲ្យពួកគេ រួចហើយប្រើគម្រោងខាងក្រោមដើម្បីរៀបចំបង្រៀនដល់ក្រុមរបស់ពួកគេនូវអ្វីដែលពួកគេបានរកឃើញ ។ ( អ្នកអាចបង្ហាញគម្រោងនៅលើក្ដារខៀន ឬ រៀបចំចែកជាវានៅលើក្រដាសដល់ពួកគេ ។ ) អ្នកអាចនឹងចង់លើកទឹកចិត្តដល់សិស្សឲ្យប្រើកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ឬសេចក្ដីណែនាំទៅបទគម្ពីរសម្រាប់ជំនួយបន្ថែម ។ បើសិស្សក្នុងថ្នាក់របស់អ្នកមានចំនួនតិច អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យបង្រៀនដល់សិស្សក្នុងថ្នាក់ទាំងមូល ជាជាងបង្រៀនទៅដល់ក្រុមរបស់ពួកគេ ) ។
-
សូមអញ្ជើញសិស្សម្នាក់ពីក្រុមរបស់អ្នកឲ្យអាននូវបទគម្ពីរដែលបានចាត់ទៅឲ្យពួកគេឮៗ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សមាជិកនៃក្រុមរបស់អ្នក ឲ្យគូសចំណាំបញ្ញត្តិ ឬក្រឹត្យវិន័យ នៅក្នុងវគ្គបទគម្ពីរ ។
-
សូមប្រាប់អំពីគោលលទ្ធិ ឬគោលការណ៍មួយ ដែលយើងអាចរៀនចេញមកពីខគម្ពីរ ។
-
សូមពន្យល់ថា ហេតុអ្វីក៏អ្នកមានអារម្មណ៍ថា បទបញ្ញត្តិនេះ សំខាន់ និងរបៀបដែលការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិ អាចជះឥទ្ធិពលដល់សុខុមាលភាពខាងវិញ្ញាណរបស់យើង ។
-
សូមចែកចាយគំនិតមួយអំពីអ្វីដែលយើងទាំងអស់គ្នាអាចធ្វើកាន់តែពេញលេញក្នុងការរក្សាបទបញ្ញត្តិនេះ ( ឬការពារកុំឲ្យបំបាក់បទបញ្ញត្តិនេះ ) ។ អ្នកក៏អាចនឹងចង់អញ្ជើញសមាជិកក្រុមរបស់អ្នកឲ្យចែកចាយគំនិតរបស់ពួកគេផងដែរ ។
សូមប្រាកដថា អ្នកឲ្យពេលពួកគេគ្រប់គ្រាន់ដើម្បីសិស្សអាចត្រៀមខ្លួន រួចហើយបង្រៀនដល់ក្រុមរបស់ពួកគេ ។ នៅពេលសិស្សបង្រៀនគ្នាទៅវិញទៅមក សូមដើរមើលជុំវិញ ហើយផ្ដល់ជាជំនួយ និងការលើកទឹកចិត្ត ពេលចាំបាច់ ។
បន្ទាប់ពីសិស្សបានបញ្ចប់ការបង្រៀនដល់ក្រុមរបស់ពួកគេហើយ សូមសរសេរនូវសេចក្ដីថ្លែងការណ៍ដែលពុំពេញលេញដូចខាងក្រោម នៅលើក្ដារខៀន ៖ តាមរយៈការបម្រើព្រះ និងការរក្សាបទបញ្ញត្តិរបស់ទ្រង់ នោះយើងបង្ហាញ…
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពាក្យ ឬឃ្លាទាំងឡាយដែលបំពេញគោលការណ៍នេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យបំពេញចន្លោះទំនេរនៅលើក្ដារខៀន ដើម្បីឲ្យសេចក្ដីថ្លែងការណ៍មានលក្ខណៈស្រដៀងនឹងគោលការណ៍ដូចខាងក្រោម ៖ តាមរយៈការបម្រើព្រះ និងការរក្សាបទបញ្ញត្តិរបស់ទ្រង់ នោះយើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះព្រះ ។ ( អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើការរក្សាក្រឹត្យវិន័យ និងបទបញ្ញត្តិរបស់ព្រះ បង្ហាញពីសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់យ៉ាងដូចម្ដេច ?
-
តើការរក្សាបទបញ្ញត្តិបាននាំអ្នកឲ្យខិតទៅកាន់តែជិតព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សនឹកគិតអំពីអាកប្បកិរិយារបស់ពួកគេចំពោះក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញពួកគេឲ្យជ្រើសរើសបទបញ្ញត្តិមួយ ដែលពួកគេនឹងព្យាយាមដើម្បីរក្សាឲ្យបានកាន់តែពេញលេញ ដែលជារបៀបមួយដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។ សូមបញ្ចប់ដោយការចែកចចាយអំពីរបៀបដែលការរក្សាបទបញ្ញត្តិទាំងឡាយ បានជួយពង្រឹងដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះអម្ចាស់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៤-៧។ ឱកាសផ្សព្វផ្សាយសាសនាសម្រាប់យុវជន និងយុវនារី
ប្រធាន ថូម៉ាស អេស ម៉នសុន បានគូសបញ្ជាក់អំពីបញ្ជារបស់ព្រះអម្ចាស់ថា ពួកអែលឌើរ ផ្សាយដំណឹងល្អ ។ ទ្រង់ក៏បានពន្យល់អំពីតួនាទីរបស់ស្រ្តីនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនាផងដែរថា ៖
« ដំបូងទៅកាន់យុវជន នៃបព្វជិតភាពអើរ៉ុន និងយុវជនដែលកំពុងតែក្លាយជាអែលឌើរ ៖ ខ្ញុំសូមនិយាយឡើងវិញនូវអ្វីដែលពួកគេព្យាការីបានបង្រៀនមកជាយូរថា-- គ្រប់យុវជនដែលមានសមត្ថភាព សក្ដិសមគ្រប់រូប គួរតែត្រៀមខ្លួនដើម្បីបម្រើបេសកកម្ម ។ ការបម្រើជាអ្នកផ្សព្វផ្សាយសាសនាគឺជាកាតព្វកិច្ចរបស់បព្វជិតភាព—ជាកាតព្វកិច្ចដែលព្រះអម្ចាស់រំពឹងចង់បានពីយើង ជាអ្នកដែលត្រូវបានប្រទានឲ្យនូវអ្វីៗជាច្រើន ។ យុវជនទាំងឡាយ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យរៀបចំខ្លួនបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមរក្សាខ្លួនអ្នកឲ្យស្អាតស្អំ បរិសុទ្ធ និងមានភាពសក្ដិសមដើម្បីធ្វើជាតំណាងរបស់ព្រះអម្ចាស់ ។ សូមរក្សាសុខភាព និងកម្លាំងរបស់អ្នក ។ សូមសិក្សាព្រះគម្ពីរ ។ សូមចូលរួមថ្នាក់សិក្ខាសាលា ឬថ្នាក់វិទ្យាស្ថាន បើមាន ។ សូមចេះក្បួនខ្នាតអ្នកផ្សព្វផ្សាយសាសនា ប្រកាសដំណឹងល្អរបស់យើង ។
« ពាក្យសម្ដីទៅកាន់យុវនារីទាំងឡាយ ៖ ខណៈដែលអ្នកពុំមាននូវទំនួលខុសត្រូវបព្វជិតភាព ដូចគ្នានឹងយុវជនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងក្ដី ក៏អ្នកអាចធ្វើការចូលរួមចំណែកដ៏មានតម្លៃជាអ្នកផ្សព្វផ្សាយសាសនាបានផងដែរ ហើយយើងស្វាគមន៍ចំពោះការបម្រើរបស់អ្នក » ( As We Meet Together Again »Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥–៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១១ ។ « ដែលបានស្គាល់ដោយសាសនាចក្រថា អ្នកនោះមានសិទ្ធិអំណាច »
ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុមួយថា ហេតុអ្វីបានជាវាសំខាន់ដើម្បីគាំទ្រដល់អ្នកទាំងឡាយដែលបានហៅឲ្យបម្រើក្នុងតំណែងទាំងឡាយនៅក្នុងសាសនាចក្រ ៖
« ទម្រង់ការណ៍ជាទូទៅនេះ កើតមានឡើងនៅពេលណាដែលពួកអ្នកដឹកនាំ ឬគ្រូបង្រៀន ត្រូវបានហៅ ឬដោះលែងពីតំណែង ឬនៅពេលណាដែលមានការរៀបចំឡើងវិញនៅក្នុងស្ដេក ឬវួដ ឬកូរ៉ុម ឬនៅក្នុងអង្គការជំនួយទាំងឡាយ » ( សូមមើលគ. និង ស. ១២៤:១២៣, ១៤៤សូមមើលផងដែរគ. និង ស. ២០:៦៥-៦៧,២៦:២ ) ។ វាមានលក្ខណៈពិសេសចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
« យើងតែងតែដឹងថានរណាត្រូវបានហៅឲ្យដឹកនាំ ឬបង្រៀន និងមានឱកាសដើម្បីគាំទ្រ ឬដើម្បីជំទាស់ ។ វាពុំមែនកើតឡើងជាការប្រឌិតរបស់មនុស្សទេ ប៉ុន្តែវាត្រូវបានបង្ហាញឡើងនៅក្នុងវិវរណៈទាំងឡាយ … ( [ សូមមើល ]គ. និង ស. ៤២:១១ ) ។ តាមរបៀបនេះហើយ ដែលសាសនាចក្រត្រូវបានការពារពីមនុស្សក្លែងបន្លំ ដែលនឹងគ្រប់គ្រងលើកូរ៉ុមមួយ វួដមួយ ស្ដេកមួយ ឬសាសនាចក្រ » ( « The Weak and the Simple of the Church, »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៧,ទំព័រ ៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២។ « ត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ »
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖
«‹ អ្នកត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យអស់អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ › (គ. និង ស. ៤២:២២ ) ។ តាមចំណេះដឹងរបស់ខ្ញុំ មានរឿងតែមួយទៀតប៉ុណ្ណោះក្នុងបទគម្ពីរទាំងអស់ ដែលយើងត្រូវបានបញ្ជាឲ្យស្រឡាញ់ដោយអស់ពីដួងចិត្តរបស់យើង ហើយនោះគឺជា ព្រះ ។ សូមគិតមើលថាវាមានន័យយ៉ាងណា !
« សេចក្ដីស្រឡាញ់ប្រភេទនេះ អាចត្រូវបានបង្ហាញចំពោះភរិយារបស់អ្នកតាមវិធីជាច្រើន ។ ដំបូង និងសំខាន់បំផុត គ្មានអ្វីផ្សេងទៀត ក្រៅពីព្រះ ដែលមានអាទិភាពខ្ពស់ជាងប្រពន្ធរបស់អ្នកក្នុងជីវិតអ្នកនោះទេ-- ពុំមែនជាការងារ ពុំមែនជាការដើរកំសាន្ដ ពុំមែនជាល្បែងកំសាន្ដឡើយ ។ ភរិយារបស់អ្នក គឺជារតនៈសម្បត្តិដ៏មានតម្លៃ ជាអ្នកជំនួយ អស់កល្បជានិច្ច-- ជាដៃគូរបស់អ្នក ។
« តើវាមានន័យយ៉ាងណា ដែលត្រូវស្រឡាញ់នរណាម្នាក់ឲ្យអស់ពីដួងចិត្តអ្នកនោះ ? វាមានន័យថា ស្រឡាញ់ដោយអស់ពីសតិអារម្មណ៍របស់អ្នក ហើយអស់ពីភក្ដីភាពរបស់អ្នក ។ ប្រាកដណាស់ នៅពេលអ្នកស្រឡាញ់ភរិយារបស់អ្នកដោយអស់ពីចិត្តរបស់អ្នក អ្នកពុំអាចនឹងបន្ទាបបន្ថោកនាង រិះគន់នាង រកកំហុសនាង ឬរំលោភបំពាននាងដោយពាក្យសម្ដី ឥរិយា ឬសកម្មភាពក្រញ៉ែក្រញ៉ូវមិនមាត់មិនកនោះឡើយ ។
« តើវាមានន័យយ៉ាងណាដើម្បី ‹ នៅជាប់នឹងនាង › ? វាមានន័យថា ស្ថិតនៅជិតនាង មានភក្ដីភាព និងស្មោះត្រង់ចំពោះនាង មានទំនាក់ទំនងនឹងនាង ហើយបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះ នាង » ( To the Fathers in Israel, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧, ទំព័រ ៥០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២២-២៤ ។ « ហើយអ្នកណាដែលក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្ហាញដូចខាងក្រោមអំពីសេចក្ដីស្រឡាញ់ និងដំរេកសំរើប ៖
« តើហេតុអ្វីបានជាតណ្ហា គឺជាអំពើបាបបណ្តាលឱ្យស្លាប់ ? មែនហើយ បន្ថែមពីលើឥទ្ធិពលបំផ្លិចបំផ្លាញខាងវិញ្ញាណទាំងស្រុង ដែលវាមានមកលើព្រលឹងរបស់យើង នោះខ្ញុំគិតថា វាគឺជាអំពើបាបមួយ ដោយសារតែវាបានបង្ខូចទំនាក់ទំនងដ៏ខ្ពស់បំផុត និងបរិសុទ្ធបំផុត ដែលព្រះបានប្រទានមកឲ្យយើងក្នុងជីវិតរមែងស្លាប់នេះ-- ជាសេចក្ដីស្រឡាញ់ ដែលបុរស និងស្រ្តីម្នាក់ មានចំពោះគ្នាទៅវិញទៅមក និងបំណងប្រាថ្នាដែលគូស្វាមីភរិយានោះ ត្រូវបង្កើតកូនចៅក្នុងគ្រួសារមួយ ដែលប្រាថ្នាចង់បានដ៏នៅអស់កល្បជានិច្ច ។ មនុស្សម្នាក់បាននិយាយម្ដងនោះថា សេចក្ដីស្រឡាញ់ពិត ត្រូវតែរួមបញ្ចូលទាំងគំនិតនៃភាពអចិន្ត្រៃយ៍ ។ សេចក្ដីស្រឡាញ់ពិត ជាការប្រកាន់ខ្ជាប់ ។ ប៉ុន្តែដំរេកសំរើប មានការផ្លាស់ប្ដូរមួយរំពេច ពេលវាបើកទៅទំព័ររូបអាសគ្រាម ឬក្រឡេកមើលទៅមនុស្សប្រុស ឬស្រី ដែលដើរជិតនោះ ។ ចំពោះសេចក្ដីស្រឡាញ់ពិត យើងពិតជារំភើបចិត្តយ៉ាងខ្លាំង-- ដូចជាខ្ញុំស្រឡាញ់ស៊ីស្ទើរ ហូឡិន យើងអាចស្រែកប្រាប់ពីលើដំបូលផ្ទះបាន ។ ប៉ុន្តែដំរេកសំរើប ត្រូវបានពិពណ៌នាថាជាសេចក្ដីអាម៉ាស និងលាក់លៀម ហើយវាស្ទើរតែជំរុញឲ្យមានការលាក់បំពួនពីមនុស្សដទៃ ដែលស្ទើរតែពុំអាចគ្រប់គ្រងបាន [ គិតមមៃដោយសម្ងាត់ ]-- កាន់តែយឺត ហើយកាន់តែងងឹត គឺកាន់តែល្អ ថែមទៀតបើមានចាក់សោពីរជាន់ត្រៀមទុកផងនោះ ។ សេចក្ដីស្រឡាញ់ធ្វើឲ្យយើងឈានទៅរកព្រះ និងមនុស្សផ្សេងទៀតដោយស្វ័យប្រវិត្ត ។ ផ្ទុយទៅវិញ តណ្ហាគឺជាអ្វីៗទាំងអស់ក្រៅពីសេចក្ដីស្រឡាញ់ ហើយវាធ្វើឲ្យយើងបំផ្លាញខ្លួនឯងកាន់តែឆាប់បំផុត ។ សេចក្ដីស្រឡាញ់ បណ្ដាលឲ្យមានការលាតដៃ និងបើកចំហរដួងចិត្ត ឯដំរេកសំរើប បណ្ដាលឲ្យមានស្រេកឃ្លានចង់បានដោយបើកចំហរតែប៉ុណ្ណោះ ។
« ទាំងនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យពុកផុយដល់អត្ថន័យពិតនៃសេចក្ដីស្រឡាញ់--មិនថាក្នុងការស្រមើរស្រម៉ៃ ឬមនុស្សផ្សេងទៀតទេ-- វាគឺជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ។ វាបំផ្លាញនូវអ្វីដែលសំខាន់ជិតស្មើនឹងសេចក្តីជំនឿរបស់យើងទៅលើព្រះ -- គឺជាទំនុកចិត្តនៅក្នុងខ្លួនអ្នកទាំងឡាយដែលយើងស្រឡាញ់ ។ វាធ្វើឲ្យគ្រឹះនៃទំនុកចិត្ត ដែលវាមាននៅពេលបច្ចុប្បន្ន -- ឬនៅពេលអនាគត-- ទន់ខ្សោយ ហើយវាចំណាយពេលយ៉ាងយូរដើម្បីស្ថាបនាឡើងវិញនូវទំនុកចិត្តនោះ ដែលវាបានបាត់បង់ទៅហើយនោះ ។ សូមច្រានគំនិតនោះចេញឲ្យឆ្ងាយ-- មិនថាជាលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាសមាជិកគ្រួសារ ឬជាសាធារណៈដូចជា មន្ត្រីរជំរើស ពួកអ្នកដឹកនាំអាជីវកម្ម តារាភាពយន្ដ ឬកីឡាករល្បីក្ដី-- ហើយរំពេចណាដែលមានការស្ថាបនាសង្គមដែលមានការទទួលខុសត្រូវប្រកបដោយសីលធម៌ នោះយើងអាចព្យួរផ្លាកសញ្ញាមួយ ដែលនិយាយថា ‹ អចលនទ្រព្យនេះ គឺនៅទំនេរ ›» (« Place No More for the Enemy of My Soul, »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៤៤-៤៥ ) ។
សូមមើលផងដែរ Mormon Messages វីដេអូ Watch Your Step » (LDS.org) ។