មេរៀនទី ៥៦
គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៩
បុព្វកថា
លីម៉ាន ខូព្លី ជាអ្នកផ្លាស់ប្រែចិត្តជឿម្នាក់ចូលក្នុងសាសនាចក្រ បានចង់ឲ្យអ្នកផ្សព្វផ្សាយសាសនា ផ្សាយដំណឹងល្អទៅដល់សមាជិកនៃក្រុមសាសនារបស់គាត់ពីមុន ដែលជាក្រុម សេកើរ ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបន្ដកាន់តាមជំនឿខុសឆ្គងមួយចំនួនមកពីសាសនានោះ ។ ដោយមានកង្វល់អំពីជំនឿរបស់ លីម៉ាន នោះ យ៉ូសែប ស៊្មីធ បានទូលសួរដល់ព្រះអម្ចាស់នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៨៣១ ហើយបានទទួលវិវរណៈដែលឥឡូវនេះ ត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១-៤
ព្រះអម្ចាស់ បានហៅស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត, និងលីម៉ាន ខូព្លី ឲ្យផ្សាយទៅកាន់ពួកសេកើរ ។
មុនពេលថ្នាក់ចាប់ផ្ដើម សូមធ្វើជាអន្ទាក់ចាប់សត្វស្វាមួយ ឬគូរូបដូចមានអមមកជាមួយនៅលើក្ដារខៀន ។ ដើម្បីធ្វើអន្ទាក់ចាប់សត្វស្វា សូមរកប្រអប់ដែលមានគម្រប ។ បិទគម្របប្រអប់ឲ្យជិត ហើយកាត់ប្រឡោះមួយនៅម្ខាងនៃប្រអប់ ឲ្យមានទំហំធំល្មមដែលសិស្សអាចលាដៃចូលបាន ហើយក្តាប់ដៃចេញមកវិញមិនរូច។ សូមដាក់ផ្លែឈើ ឬបាល់មួយនៅខាងក្នុងប្រអប់ ។
សូមសួរដល់សិស្សថាតើពួកគេដឹងពីរបៀបដើម្បីចាប់សត្វស្វា ។ ( បើពួកគេដឹងវិធីសាស្ត្រដូចខាងក្រោម សូមអញ្ជើញពួកគេឲ្យពន្យល់អំពីរបៀបនោះដល់សិស្សក្នុងថ្នាក់ ។ បើអ្នកបានធ្វើអន្ទាក់មួយ អ្នកក៏អាចអញ្ជើញសិស្សម្នាក់ឲ្យបង្ហាញអំពីរបៀបដែលជាប់ដង្គប់ផងដែរ ) ។ សូមឲ្យយោបល់ថា វិធីមួយដើម្បីដាក់អន្ទាក់សត្វស្វា គឺដាក់វត្ថុអ្វីមួយដែលវាចូលចិត្ត នៅក្នុងប្រអប់មួយ ដែលមានប្រហោងមួយធំល្មមនឹងស្វាអាចលូកដៃវាចូលរួច ។ នៅពេលស្វាចាប់បានវត្ថុនោះហើយ វាមិនអាចដកដៃវាចេញមកវិញបានឡើយ ដោយសារវាចាប់កាន់វត្ថុមួយដែលធំជាងប្រហោងនោះ ។ ដោយការតាំងចិត្តរបស់វាកាន់របស់នោះយ៉ាងជាប់ នោះស្វាមួយចំនួននឹងទុកឲ្យខ្លួនវាត្រូវគេចាប់បាន ។
សូមអញ្ជើញសិស្សឲ្យអានសេចក្ដីណែនាំកណ្ឌនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ដោយស្ងាត់ស្ងៀម ហើយរកមើលវិធីដែលស្ថានភាព បានពិពណ៌នានោះ គឺដូចជាអន្ទាក់ស្វា ។ នៅពេលសិស្សបានចង្អុលបង្ហាញថា លីម៉ាន ខូព្លី ពុះពារដើម្បីបោះចោលជំនឿពួកសេកើរ សូមឲ្យពួកគេសរសេរនូវជំនឿរបស់សេកើរមួយចំនួន ។
នៅពេលសិស្សឆ្លើយតប សូមសរសេរចម្លើយពួកគេនៅលើក្ដារខៀនដូចបានបង្ហាញនៅខាងក្រោម ។ សូមកុំបន្ថែមកូឡោនដែលមានចំណងជើងជាមួយក្បាលកណ្ឌ « គោលលទ្ធិរបស់ព្រះអម្ចាស់ » ។ អ្នកនឹងបន្ថែមកូឡោននោះនៅពេលក្រោយក្នុងមេរៀន ។
|
ជំនឿរបស់ពួកសេកើរ |
គោលលទ្ធិរបស់ព្រះអម្ចាស់ |
|---|---|
| |
| |
| |
| |
|
បើសិស្សចង់ដឹងខ្លាំងអំពីឈ្មោះសេកើរសូមពន្យល់ថា សមាជិកនៃអ្នកជឿលើការបង្ហាញខ្លួនជាលើកទីពីររបស់ព្រះគ្រីស្ទក្នុងសង្គមសហរដ្ឋ គឺត្រូវបានហៅថា ពួកសេកើរ ដោយសារតែលក្ខណៈនៃការថ្វាយបង្គំរបស់ពួកគេ មានទាក់ទងនឹងការញាក់ញ័រខ្លួន ពេលពួកគេច្រៀង រាំ និងទះដៃរបស់ពួកគេជាភ្លេង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១-៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានបើកសម្ដែងទាក់ទងនឹងពួកសេកើរ ។
-
តើព្រះអម្ចាស់ពិពណ៌នាអំពីពួកសេកើរយ៉ាងដូចម្ដេច ? ( សូមមើល ខ ២ ) ។
-
តើអ្នកគិតថាមានន័យយ៉ាងណា ដែល « មានបំណងប្រាថ្នាចង់ដឹងសេចក្ដីពិតខ្លះៗ តែមិនពេញលេញនោះ » ? ( ពួកគេបានទទួលយកការបង្រៀនមួយចំនួនរបស់ព្រះ ប៉ុន្តែបានមិនអើរពើ ឬបានបដិសេធការង្រៀនផ្សេងទៀត ) ។
-
តើសមាជិកសាសនាចក្រមានឥរិយាស្រដៀងគ្នានេះតាមរបៀបណាខ្លះ នៅសព្វថ្ងៃនេះ ?
សូមសរសេរនូវប្រយោគពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ ការត្រឹមត្រូវនៅចំពោះព្រះ រួមមាន…
សូមសួរដល់សិស្សថាតើពួកគេនឹងបំពេញគោលការណ៍នេះ យ៉ាងណា ដោយផ្អែកទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងខ ២ ។ នៅពេលសិស្សបានឆ្លើយតប សូមបំពេញគោលការណ៍នៅលើក្ដារខៀន ៖ការត្រឹមត្រូវនៅចំពោះព្រះអម្ចាស់ រួមមាននូវការមានបំណងប្រាថ្នាដើម្បី ទទួលនូវរាល់សេចក្ដីពិត ដែលទ្រង់បានបើកសម្ដែង ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ថា សិស្សគួរសរសេរគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ២ ។ សូមចង្អុលបង្ហាញថា បើយើងមានបំណងប្រាថ្នាចង់ដឹងសេចក្ដីពិតដោយស្មោះ នោះយើងក៏មានបំណងប្រាថ្នាដើម្បីរស់នៅតាមសេចក្ដីពិតផងដែរ ។
-
ហេតុអ្វីក៏ លីម៉ាន ខូព្លី ត្រូវការនូវការប្រឹក្សានៅក្នុងខ ២ ? តើគោលការណ៍នេះអាចនឹងមានគុណប្រយោជន៍យ៉ាងដូចម្ដេចចំពោះអ្នក ?
-
តើមានពរជ័យអ្វីខ្លះ ដែលមនុស្សម្នាក់ខកខានពុំបានទទួល ពេលជ្រើសរើសទទួលយកតែសេចក្ដីពិតខ្លះៗនោះ ?
យោងទៅអន្ទាក់សត្វស្វា ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអន្ទាក់មួយចំនួន ដែលអាចនឹងនាំមនុស្សឲ្យបដិសេធការបង្រៀនមួយចំនួនរបស់ព្រះ-- សកម្មភាព និងទង្វើដែលមនុស្សកាន់តាម ដែលរារាំងពួកគេពីការធ្វើត្រឹមត្រូវនៅចំពោះព្រះអម្ចាស់ ។ ( ឧទាហរណ៍មួយចំនួនអាចរួមមានទាំង ទម្លាប់រកលេសដ៏អាក្រក់មួយ ការស្ដាប់តន្ត្រីដែលបណ្ដេញព្រះវិញ្ញាណ ការចូលរួមក្នុងសកម្មភាពនៅថ្ងៃអាទិត្យ ដែលពុំសមរម្យសម្រាប់ថ្ងៃឈប់សម្រាក ការពេញចិត្តនឹងការបង្រៀន និងទស្សនវិជ្ជានៃលោកិយជាងការបង្រៀនរបស់ព្រះ ហើយមិនទទួលយកបទបញ្ញត្តិដើម្បីអភ័យទោសដល់អ្នកដទៃ ) ។
-
តើផលវិបាកអ្វីខ្លះនឹងកើតឡើង ចំពោះការប្រកាន់ខ្ជាប់យក សកម្មភាព និងឥរិយាបទដូច្នេះ ? តើរឿងនេះវាជាអន្ទាក់យ៉ាងដូចម្ដេចដែរ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចចាំបាច់ត្រូវបោះបង់ចោលដើម្បីទទួលបាននូវរាល់ពរជ័យដែលព្រះវរបិតាសួគ៌មានព្រះបំណងចង់ឲ្យពួកគេ ។ សូមពិចារណាអញ្ជើញពួកគេឲ្យដាក់គោលដៅមួយដើម្បីបោះបង់ចោលនូវអ្វីដែលរារាំងពួកគេមិនឲ្យមានភាពត្រឹមត្រូវនៅចំពោះព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៥-២៨
ព្រះអម្ចាស់កែប្រែគោលលទ្ធិខុសឆ្គងរបស់ពួកសេកើរ ហើយបញ្ជាឲ្យពួកអ្នកបម្រើរបស់ទ្រង់អញ្ជើញពួកគេឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក
សូមរំឭកសិស្សថា ព្រះអម្ចាស់បានបញ្ជាដល់ លីម៉ាន ខូព្លី, ស៊ីឌនី រិកដុន និង ប៉ាលី ភី ប្រាត្ត ឲ្យផ្សាយដំណឹងល្អទៅដល់ពួកសេកើរ ( សូមមើលគ. និង ស. ៤៩:១-៤ ) ។ សូមពន្យល់ថា មុនពេលទទួលបានបញ្ជានេះ លីម៉ាន ខូព្លី បាន « រំភើបចិត្តដែលពួកអែលឌើរមួយចំនួនគួរទៅជួបនឹងពួកបងប្អូនចាស់ៗរបស់គាត់ [ ពួកសេកើរ ] ហើយផ្សាយដំណឹងល្អនោះ » (Histories, Volume ២: Assigned Histories, ឆ្នាំ ១៨៣១–១៨៤៧,វ៉ុលទី ២ of the Histories series ofThe Joseph Smith Papers[ ឆ្នាំ ២០១២ ], ទំព័រ ៣៧ ) ។ នៅពេលពួកអែលឌើរទាំងនេះបានទៅជួបពួកសេកើរ នោះពួកគេបានអានវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ឲ្យឮៗដល់ពួកគេ ។
នៅលើក្ដារខៀន សូមចម្លងកូឡោនទីពីរក្នុងតារាងមុនមកពីមេរៀននេះ ។
សូមបែងចែកសិស្សក្នុងថ្នាក់ជាប្រាំក្រុម ។ សូមចាត់ឲ្យក្រុមនិមួយៗនូវបទគម្ពីរមួយ ដែលអ្នកបានសរសេរនៅលើក្ដារខៀននោះ ។ ( បើអ្នកមានសិស្សតិច សូមបែងចែកបទគម្ពីរទៅដល់សិស្សទាំងឡាយ ហើយពិភាក្សារួមគ្នា ) ។ សូមអញ្ជើញសិស្សឲ្យអានវគ្គបទគម្ពីរដែលបានចាត់ទៅឲ្យពួកគេនោះ រកមើលគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលកែតម្រូវនូវជំនឿខុសឆ្គងរបស់ពួកសេកើរ ។
នៅពេលសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាបទគម្ពីរទាំងនេះហើយ សូមអញ្ជើញពួកគេឲ្យពិភាក្សានូវសំណួរដូចខាងក្រោមនៅក្នុងក្រុមរបស់ពួកគេ ហើយរៀបចំចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
-
តើគោលលទ្ធិ និងគោលការណ៍អ្វីខ្លះ ដែលពួកសេកើរ និងលីម៉ានកូព្លី ចាំបាច់ត្រូវយល់ ?
-
តើខគម្ពីរដែលបានចាត់ទៅឲ្យនោះពន្យល់អំពីសេចក្ដីពិតទាំងនេះយ៉ាងដូចម្ដេចខ្លះ ?
នៅពេលក្រុមទាំងឡាយមានពេលគ្រប់គ្រាន់ដើម្បីអាន និងពិភាក្សាអំពីវគ្គបទគម្ពីរដែលចាត់ឲ្យពួកគេរួចហើយនោះ សូមអញ្ជើញសិស្សម្នាក់មកពីក្រុមនិមួយៗឲ្យឆ្លើយសំណួរទាំងនេះសម្រាប់សិស្សក្នុងថ្នាក់ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំបទគម្ពីរដែលបង្រៀនអំពីសេចក្ដីពិតទាំងឡាយ ដែលពួកគេបានរៀបរាប់ប្រាប់នោះ។
សិស្សគួរតែប្រាប់នូវគោលលទ្ធិ និងគោលការណ៍ទាំងឡាយដូចខាងក្រោម ។ ( កំណត់ចំណាំថា សេចក្ដីពិតទាំងនេះ គឺត្រូវបានដាក់លេខដើម្បីឆ្លើយឆ្លងជាមួយនឹងជំនឿខុសឆ្គងនៅលើក្ដារខៀន ) ។ នៅពេលសិស្សប្រាប់អំពីសេចក្ដីពិតទាំងនេះ សូមពិចារណាធ្វើការសួរសំណួរតាមដានដើម្បីបំផុសឲ្យមានការពិភាក្សាបន្ថែម ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៧សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖គ្មាននរណាដឹងពីពេលវេលានៃការយាងមកជាលើកទីពីរថា នឹងកើតឡើងនៅពេលណាទេ លើកលែងតែព្រះប៉ុណ្ណោះ ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២២-២៥គោលលទ្ធិមួយដែលពួកសិស្សអាចនឹងប្រាប់ គឺមានដូចខាងក្រោម ៖ បើយើងដឹងអំពីទីសម្គាល់នៃ ការយាងមកជាលើកទីពីរ នោះយើងនឹងពុំត្រូវបានបញ្ឆោតដោយការអះអាងខុសឆ្គងនោះទេ ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១១-១៤សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ព្រះយេស៊ូវគ្រីស្ទ បានបញ្ជាពួកអ្នកបម្រើរបស់ទ្រង់ឲ្យហៅមនុស្សឲ្យជឿទៅលើទ្រង់ ឲ្យប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ហើយទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
ហេតុអ្វីក៏អ្នកមានអំណរគុណ ដែលអ្នកបានទទួលបុណ្យជ្រមុជទឹក ហើយដែលអ្នកបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដូច្នេះ ? ហេតុអ្វីបានជាអ្នកទន្ទឹងជួយមនុស្សដទៃឲ្យទទួលពិធីបរិសុទ្ធទាំងនេះ ?
-
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥-១៧សិស្សគួរតែប្រាប់នូវគោលលទ្ធិមួយ ឬច្រើនដូចខាងក្រោម ៖អាពាហ៍ពិពាហ៍រវាងបុរស និងស្រ្តី គឺត្រូវបានតែងតាំងឡើងដោយព្រះហើយស្វាមី និងភរិយា ត្រូវបានបញ្ជាឲ្យរួមគ្នាតែមួយ ហើយមានកូនចៅ ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់នូវឃ្លា « ដើម្បីឲ្យផែនដីអាចបំពេញគោលបំណងនៃការបង្កបង្កើត ហើយដើម្បីឲ្យផែនដីអាចបានពេញទៅដោយមនុស្ស » ។ វគ្គបទគម្ពីរនេះ បង្រៀនថា គោលបំណងតែមួយនៃការបង្កបង្កើតរបស់ផែនដី គឺត្រូវផ្ដល់ជាកន្លែងមួយដែលកូនចៅរបស់ព្រះ អាចរស់នៅជាក្រុមគ្រួសារ ។
-
តើមានគោលបំណងអ្វីខ្លះ ដែលអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីត្រូវបំពេញនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើ« [ការ]ហាមមិនឲ្យរៀបការ » ត្រូវបានរាប់ចូលក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
ស្របតាមខ ១៦ ព្រះបានអនុមតិលើអាពាហ៍ពិពាហ៍តាមប្រពៃណីរវាងបុរស និងស្ត្រី ។ តើវិធីមួយចំនួន ដែលមនុស្ស ព្យាយាមដើម្បីរិះគន់ ឬបំផ្លាញទំនៀមទំលាប់ប្រពៃណី មានអ្វីខ្លះ ?
-
តើយុវជន និងយុវនារី អាចធ្វើអ្វីខ្លះក្នុងពេលឥឡូវនេះ ដើម្បីត្រៀមខ្លួនសម្រាប់អាពាហ៏ពិពាហ៏សេឡេស្ទាល ?
-
-
នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៤៩:១៨-២១សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់បានផ្ដល់សត្វពាហៈនៈនៃផែនដីសម្រាប់ជាការប្រើប្រាស់របស់យើង ។ ( អ្នកអាចនឹងចង់ពន្យល់ថាពាក្យ សំលៀកបំពាក់ មានន័យថា ខោអាវ )។
-
តើការព្រមានអ្វីខ្លះ ដែលមាននៅក្នុងខ ២១ ? ហេតុអ្វីក៏អ្នកគិតថា ព្រះអម្ចាស់ពុំសព្វព្រះទ័យនឹងអ្នកទាំងឡាយដែលសម្លាប់សត្វដោយពុំចាំបាច់ ?
-
សូមពន្យល់ថា ពួកសេកើរ និងលីម៉ាន ខូព្លី ពុំបានធ្វើតាមការទូន្មានរបស់ព្រះអម្ចាស់ទេ ។ ពួកសេកើរ បានបដិសេធសារលិខិតរបស់អ្នកផ្សព្វផ្សាយសាសនា ហើយលីម៉ាន ខូព្លី បានត្រឡប់ទៅរកជំនឿពីមុនរបស់គាត់វិញ ហើយបានចាកចេញពីសាសនាចក្រ ។
សូមបញ្ចប់ដោយការសុំឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២៦-២៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទូន្មាន និងការសន្យារបស់ព្រះអម្ចាស់ ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពាក្យ ការពារជួរក្រោយ សំដៅទៅលើនរណាម្នាក់ដែលការពារដល់នរណាម្នាក់ទៀតនៅពីក្រោយខ្នង ) ។
សូមអញ្ជើញសិស្សឲ្យអានសារឡើងវិញនូវខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម ហើយគិតអំពីរបៀបដែលការទូន្មាន និងការសន្យាទាំងឡាយរបស់ព្រះអម្ចាស់ អនុវត្តចំពោះពួកគេម្នាក់ៗ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយដែលកើតមាន នៅពេលយើងស្វែងរកការបង្រៀនរបស់ព្រះអម្ចាស់ ហើយធ្វើតាម ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២។ ការប្រាថ្នា « ចង់ដឹងពីសេចក្ដីពិត តែមួយភាគៗ »
អែលឌើរ គ្លីន អិល ផេស នៃពួកចិតសិបនាក់ បាននិយាយអំពីគ្រោះថ្នាក់នៃការគោរពប្រតិបត្តិចំពោះការទូន្មានរបស់ព្យាការីតែចំនុចៗថា៖
« មានសមាជិកយើងមួយចំនួនដែលអនុវត្តនូវការគោរពប្រតិបត្តិទៅតាមដោយចោះៗ ។ ព្យាការីម្នាក់ គឺពុំមែនជាមនុស្សម្នាក់ដែលដាក់តាំងនូវជម្រើសផ្សេងៗ ដើម្បីយើងអាចជ្រើសរើសតាមចិត្តរបស់យើង ដូចជាម្ហូបអាហារប៊ូហ្វេនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកមួយចំនួនបានរិះគន់ ហើយបានឲ្យយោបល់ដល់ព្យាការីថា គាត់គួរតែផ្លាស់ប្ដូរមុខម្ហូប ។ ព្យាការីម្នាក់ ពុំធ្វើការបោះឆ្នោតដើម្បីស្ទង់មើលថា វិធីណាដើម្បីទទួលបានមតិសាធារណៈជននោះទេ ។ លោកបានបើកសម្ដែងនូវព្រះឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់យើង ។ ពិភពលោក គឺពោរពេញទៅដោយព្រះវិហារខូចខិល ដែលមានទំនោរទៅតាមមតិសាធារណៈជន ត្រចៀកស ហើយតម្រូវតាមចិត្ត របស់សមាជិករបស់ខ្លួន ជាជាងគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។
« នៅក្នុងឆ្នាំ ១៨៣១ អ្នកផ្លាស់ប្រែចិត្តមួយចំនួន ចង់នាំជំនឿកាលពីមុនរបស់ពួកគេមួយចំនួនចូលក្នុងសាសនាចក្រជាមួយពួកគេ ។ បញ្ហារបស់យើងសព្វថ្ងៃ គឺសមាជិកហាក់ដូចជាងាយនឹងទោរទន់ទៅតាមសង្គមណាស់ ( ហើយចំអកដល់អ្នកដែលមិនយល់ស្របនឹងពួកគេ ) ហើយចង់ឲ្យសាសនាចក្រផ្លាស់ប្ដូរលំនឹងរបស់ខ្លួនដើម្បីឲ្យត្រូវនឹងពួកគេ ។ តាមន័យធៀបថាអ្វីៗដែលនៅម្ខាងទៀតគឺមើលទៅវាល្អណាស់សម្រាប់ពួកគេ ។
« ដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុងឆ្នាំ ១៨៣១ គឺទាក់ទងនឹងសព្វថ្ងៃនេះ ៖ ‹ មើលចុះ យើងប្រាប់អ្នកថា ពួកគេប៉ងប្រាថ្នាចង់ដឹងពីសេចក្ដីពិតតាមភាគៗ ប៉ុន្តែមិនមែនទាំងអស់ទេ ព្រោះពួកគេមិនត្រឹមត្រូវនៅចំពោះយើងឡើយ ហើយត្រូវការប្រែចិត្ត › ។ ( គ. និង ស. ៤៩:២ )។
« យើងចាំបាច់ត្រូវទទួលយកសេចក្ដីពិតពេញលេញ-- ទាំងអស់-- ‹ ពាក់គ្រប់គ្រឿងសឹករបស់ព្រះ› (អេភេសូរ ៦:១១ ) ហើយចេញទៅធ្វើការស្ថាបនានគរ ។ យើងម្នាក់ៗអាចនឹងសួរខ្លួនយើងថា ‹ តើខ្ញុំជាអ្នកបរិច្ចាគវិជ្ជមានម្នាក់ក្នុងការស្ថាបនានគរនៅជំនាន់នៃគ្រាកាន់កាប់ត្រួតត្រានៃភាពពេញលេញរបស់យើងដែរឬទេ ? ›» («Follow the Prophet »Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ២៦-២៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:៧។ « ម៉ោង និងថ្ងៃនោះ នោះគ្មាននរណាដឹងឡើយ »
អ្នកអាចនឹងចង់ចែកចាយនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយព្យាការី យ៉ូសែប ស៊្មីធ ដែលព្រមានអំពីអ្នកទាំងឡាយដែលអះអាងថាដឹងពីពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ៖ « ព្រះយេស៊ូវគ្រីស្ទពុំដែលបើកសម្ដែងដល់មនុស្សណាម្នាក់អំពីពេលវេលា ដែលទ្រង់នឹងយាងមកនោះទេ [ សូមមើល ម៉ាថាយ ២៤:៣៦,គ. និង ស. ៤៩:៧] ។ សូមទៅ ហើយអានបទគម្ពីរ នោះអ្នកពុំអាចរកឃើញអ្វីមួយដែលប្រាប់ជាក់លាក់អំពីម៉ោងដែលទ្រង់នឹងយាងមកទេ ហើយអ្នកទាំងអស់ណាដែលនិយាយដូច្នោះ គឺជាគ្រូបង្រៀនក្លែងហើយ » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ[ ឆ្នាំ ២០០៧ ]ទំព័រ ២៥៣) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥-១៧ ។ « អាពាហ៍ពិពាហ៍ គឺត្រូវបានតែងតាំងមកពីព្រះ »
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានសរសើរដល់ អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី នៅក្នុងសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ៖
« តើវាអស្ចារ្យប៉ុណ្ណាដែលអាពាហ៍ពិពាហ៍ស្ថិតនៅក្រោមផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ជាផែនការមួយដែលបានផ្ដល់ឲ្យនៅក្នុងប្រាជ្ញាដ៏ទេវភាពរបស់ទ្រង់សម្រាប់សុភមង្គល និងសុវត្ថិភាពនៃកូនចៅរបស់ទ្រង់ និងជាការបន្ដនូវជាតិសាសន៍ ។…
« ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានប្រកាសម្ដងនោះថា ‹ គ្មានបុរសណាម្នាក់អាចត្រូវបានសង្គ្រោះ ឬលើកតម្កើងនៅក្នុងនគរព្រះ ដោយគ្មានស្ត្រីនោះទេ ហើយគ្មានស្ត្រីណាម្នាក់ អាចទទួលបាននូវភាពល្អឥតខ្ចោះ និងការលើកតម្កើងនៅក្នុងនគរនៃព្រះតែម្នាក់ឯងនោះដែរ ។… ព្រះបានតាំងអាពាហ៍ពិពាហ៍ឡើង ចាប់តាំងពីការចាប់ផ្ដើមដំបូងមកម្ល៉េះ ។ ទ្រង់បានបង្កើតមនុស្សតាម និងដូចជារូបអង្គទ្រង់ផ្ទាល់ ទាំងបុរស និងស្ត្រី ហើយនៅក្នុងការបង្កបង្កើតនោះ វាត្រូវបានរៀបចំឡើងថា ពួកគេគួរតែរួមគ្នានៅក្នុងចំណងដ៏ពិសិដ្ឋនៃអាពាហ៍ពិពាហ៍ ហើយមនុស្សម្នាក់ពុំអាចបានល្អឥតខ្ចោះដោយគ្មានគ្នាទៅវិញទៅមកនោះទេ › ។ ( ក្នុង Conference Report ខែមេសា ឆ្នាំ ១៩១៣ ទំព័រ ១១៨ ) ។
« ប្រាកដណាស់ថា គ្មាននរណាម្នាក់ដែលបានអានបទគម្ពីរ ទាំងគម្ពីរពីបុរាណ និងសម័យទំនើប អាចមានការសង្ស័យនឹងគោលគំនិតអំពីអាពាហ៍ពិពាហ៍របស់ព្រះនោះទេ ។ អារម្មណ៍នៃភាពផ្អែមល្ហែមបំផុតនៃជីវិត កម្លាំងជម្រុញដ៏ស្កប់ស្កល់ និងសប្បុរសបំផុតនៃដួងចិត្តមនុស្ស រកឃើញនៅក្នុងអាពាហ៍ពិពាហ៍ ដែលឈរដោយបរិសុទ្ធ ហើយស្អាតស្អំលើសអស់សេចក្ដីអាក្រក់នៃលោកិយ ។
« ខ្ញុំជឿថា អាពាហ៍ពិពាហ៍ដូច្នោះ គឺជាបំណងប្រាថ្នា-- ក្ដីសង្ឃឹមចង់បាន ប្រកបដោយការអធិស្ឋាន--របស់បុរស និង ស្ត្រីទាំងឡាយនៅគ្រប់ទីកន្លែង » ( What God Hath Joined Together » Ensign, ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៧១ ) ។
ដូចសេចក្ដីថ្លែងការណ៍ដែលបានបង្ហាញដូចខាងក្រោម សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពុំលើកទោសឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាឡើយ ៖
« សាសនាចក្រមានបទដ្ឋានតែមួយគត់ មិនងាករេអំពីសីលធម៌ខាងផ្លូវភេទថា ៖ ទំនាក់ទំនងស្និតស្នាល គឺមានតែរវាងស្វាមី និង ភរិយា ដែលរួបរួមគ្នាក្នុងចំណងនៃអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ។
« ការជំទាស់របស់សាសនាចក្រចំពោះអាពាហ៍ពិពាហ៍ភេទដូចគ្នា ពុំចុះចូល ក៏ពុំបណ្ដោយឲ្យមានប្រទូសរ៉ាយនឹងបុរស ឬ ស្ត្រី ដែលប្រតិព័ទ្ធភេទដូចគ្នានោះដែរ ។ ការការពារអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ ពុំមានឥទ្ធិពលអ្វីដល់កាតព្វកិច្ចជាពួកគ្រីស្ទានរបស់សមាជិកនៃសាសនាចក្រ ដើម្បីមានសេចក្ដីស្រឡាញ់ មានសន្ដានចិត្តល្អ និង សប្បុរសធម៌ចំពោះមនុស្សទាំងពួងឡើយ ។… យើងអាចបង្ហាញសេចក្ដីស្រឡាញ់ពិត និង មិត្តភាព ចំពោះសមាជិកក្រុមគ្រួសារ ឬ មិត្តភក្ដិ ដែលប្រតិព័ទ្ធភេទដូចគ្នា ដោយពុំទទួលយកទង្វើនៃការប្រតិព័ទ្ធភេទដូចគ្នា ឬ កំណត់ន័យអំពីអាពាហ៍ពិពាហ៍សារឡើងវិញណាមួយឡើយ » (The Divine Institution of Marriage, » mormonnewsroom.org ) ។
ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀនថា ៖
« មនុស្សចោទសួរអំពីជំហររបស់យើងចំពោះអ្នកទាំងឡាយដែលចាត់ទុកខ្លួនជាថាជា ខ្ទើយប្រុស និងខ្ទើយស្រី ។ ចម្លើយរបស់ខ្ញុំ គឺថា យើងស្រឡាញ់ពួកគេ ដូចជា បុត្រាបុត្រី របស់ព្រះ ។ ពួកគេអាចមានទំនោរការល្បួងជាក់លាក់ ដែលមានអានុភាព ហើយដែលអាចពិបាកនឹងគ្រប់គ្រង ។ មនុស្សភាគច្រើន មានការល្បួងប្រភេទនេះ ឬ ប្រភេទនោះ នៅពេលផ្សេងៗគ្នា ។ ប្រសិនបើពួកគេពុំទោរទន់ទៅតាមការល្បួងនោះទេ ពួកគេអាចឈានឆ្ពោះទៅមុខដូចជាសមាជិកដទៃទៀតក្នុងសាសនាចក្រផងដែរ ។ បើពួកគេល្មើសច្បាប់ព្រហ្មចារីភាព និងបទដ្ឋានសីលធម៌របស់ សាសនាចក្រ នោះពួកគេស្ថិតនៅក្រោមការដាក់វិន័យរបស់ សាសនាចក្រ ដូចជាអ្នកដទៃដែរ » (« What Are People Asking about Us ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៨-២១ ។ ពួកសត្វពាហៈនៈទាំងឡាយ ត្រូវបានផ្ដល់ឲ្យ « សម្រាប់ការប្រើប្រាស់របស់មនុស្ស »
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
« មនុស្សវ័យក្មេង រៀនចេះប្រមាណ និងសុភវិនិច្ឆ័យនៅក្នុងបញ្ហាសុខភាព និងអាហាររូបត្ថម្ភ ហើយជាពិសេសទៅលើថ្នាំពេទ្យ ។ សូមចៀសវាងពីការហួសហេតុ ឬនិយមជ្រុល ឬក្លាយជាមនុស្សទទួលយកគំនិតប្រជាប្រិយភាពនៅក្នុងពិភពលោក ។
« ឧទាហរណ៍ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ទូន្មានយើងឲ្យបរិភោគសាច់សត្វដោយសំចៃ ( សូមមើលគ. និង ស. ៨៩:១២) ។ ក្នុងករណីដែលមនុស្សណាម្នាក់បរិភោគហួសហេតុពេក នោះ យើងត្រូវបានប្រាប់នៅក្នុងវិវរណៈមួយទៀតថា ‹ ហើយអស់នរណា ដែលហាមប្រាមឲ្យតម [សាច់] ពុំមែនបានតែងតាំងពីព្រះទេ › (គ. និង ស. ៤៩:១៨The Word of Wisdom: The Principle and the Promises, »Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦, ទំព័រ ១៨ ) ។