ប្រិយមិត្ត
ដូច​ជា​កូន​ក្មេង​តូច​ម្នាក់
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ដូច​ជា​កូន​ក្មេង​តូច​ម្នាក់ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ១៦ ។

ដូច​ជា​កូន​ក្មេង​តូច​ម្នាក់

ប្រែ​សម្រួល​ពី « ដូច​ជា​កូន​តូច​ម្នាក់ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ទំព័រ ៧–៩ ។

នៅក្នុង​សន្និសីទ​ទូទៅ​កាលពី​ឆ្នាំមុន ប្រធាន ហូឡិន បាន​ប្រាប់​ដំណើររឿង​មួយ​អំពី​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ថ្ងៃមួយ សាវក​របស់​ទ្រង់​បាន​ឈ្លោះ​ប្រកែកគ្នា​អំពី​អ្នកណា​ធំ​ជាងគេ ។ បន្ទាប់​មក ព្រះយេស៊ូវ​បាន​ហៅ​កូន​តូច​មួយ​ឲ្យ​មករក​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល « អ្នក​ណា … ដែល​បន្ទាប​ខ្លួន​ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌​ហើយ » ( ម៉ាថាយ ១៨:៤ ) ។ ប្រធាន ហូឡិន បាន​មាន​ប្រសាសន៍​ថា ទារក និង​កុមារ​គឺជា​ការរំឭក​អំពី​នគរ​របស់​ព្រះ ។

សិក្សា​អំពី​ការណ៍​នេះ

តើ​ការបន្ទាប​ខ្លួន​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  1. ដើម្បី​យក​ឈ្នះ​គ្រប់យ៉ាង

  2. ដើម្បី​បែរ​ទៅរក​ព្រះវរបិតាសួគ៌ និង​អ្នកដទៃ​ទៀត​សម្រាប់​ជំនួយ

  3. ដើម្បី​គិត​ពី​អ្នកដទៃ​ពីមុន​ខ្លួនឯង

  4. ទាំង ខ និង គ

ម៉ូសាយ ៣:១៩ គឺជា​បទគម្ពីរ​មួយទៀត​ដែល​បង្រៀន​ថា យើង​គួរតែ​ក្លាយ​ដូចជា​កូន​ក្មេង ។ តើ​លក្ខណៈ​មួយណា​ខាងក្រោម​ដែល មិន បាន​ដាក់​បញ្ចូល​នៅក្នុង​ខគម្ពីរ​នេះ ?

  1. ចង់​ដឹង

  2. ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់

  3. អត់ធ្មត់

  4. បន្ទាបខ្លួន

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ