ប្រិយមិត្ត
ផែនការ​នៃ​សុភមង្គល និង ក្មួយ !
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ផែនការ​នៃ​សុភមង្គល និង ក្មួយ ! » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦ ទំព័រ ២៤–២៥ ។

ផែនការ​នៃ​សុភមង្គល និង ក្មួយ !

ព្រះវរបិតាសួគ៌​បាន​បង្កើត​ផែនការ​មួយ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ដែល​ហៅថា​ផែនការ​នៃ​សុភមង្គល ។ ប្អូន​មាន​ផ្នែក​មួយ​នៅក្នុង​ផែនការ​នោះ !

ការបង្ក​បង្កើត

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី ព្រមទាំង​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​នោះ ។

ការធ្លាក់

លោក​អ័ដាម និង​នាង​អេវ៉ា បាន​ជ្រើសរើស​បរិភោគ​ផ្លែឈើ​ដឹង​ខុស​ត្រូវ ។ ដោយសារ​តែ​ការណ៍​នេះ នោះ​ពួកគេ​ត្រូវបាន​បំបែក​ចេញពី​ព្រះ ដឹង​ខុសត្រូវ ហើយ​អាច​មាន​គ្រួសារ​មួយ​បាន ។ ពួកគាត់​គឺជា​គ្រួសារ​ដំបូង​បង្អស់​នៅលើ​ផែនដី ។

ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ផែនដី ។ ទ្រង់​ជ្រាប​ដឹង​ពី​អារម្មណ៍​ឈឺចាប់​របស់​យើង​ទាំងអស់ ហើយ​បានបង់ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង​ផងដែរ ។ ទ្រង់​បាន​សុគត ហើយ​បាន​រស់​ឡើងវិញ ។ ដោយសារ​តែ​ទ្រង់ នោះ​យើង​អាច​ប្រែចិត្ត ហើយ​រស់នៅ​ជាមួយ​គ្រួសារ​របស់​យើង និង​ព្រះវរបិតាសួគ៌​ម្តងទៀត​នៅ​ថ្ងៃមួយ ។

ជីវិត​នៅលើ​ផែនដី

យើង​បាន​កើតមក​លើ​ផែនដី​នេះ​ដើម្បី​ទទួល​រូបកាយ រៀនសូត្រ និង​រីកចម្រើន ។ យើង​អាច​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការរក្សា​បញ្ញត្តិ​ទាំងឡាយ និង​ការបម្រើ​អ្នកដទៃ ។

តើ​ក្មួយ​អាច​រកឃើញ​វត្ថុ​ទាំងនេះ​ដែល​បាន​លាក់​នៅក្នុង​រូបភាព​នេះ​ដែរ​ឬ​ទេ ?

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបភាព​ដោយ ម៉ាឌី ប៊េកឺ