« ការធ្វើតាមព្រះយេស៊ូវនៅប្រទេសហ្វីលីពីន » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៥ ទំព័រ ១០–១១ ។
ការធ្វើតាមព្រះយេស៊ូវនៅប្រទេសហ្វីលីពីន
ជួបជាមួយ អ័ដាម
អ័ដាមធ្វើតាមព្រះយេស៊ូវគ្រីស្ទតាមរយៈការជួយអ្នកដទៃ ។ មានពេលមួយនៅសាលារៀន មិត្តរួមថ្នាក់របស់គាត់មិនមានអាហារថ្ងៃត្រង់ ។ អ័ដាមបានសម្រេចចិត្តចែករំលែកអាហារថ្ងៃត្រង់របស់គាត់ជាមួយគេ ។ គាត់និយាយថា « ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ព្រោះខ្ញុំបានជួយនរណាម្នាក់ ដូចជាព្រះយេស៊ូវបានធ្វើដែរ » ។
អ័ដាមក៏ធ្វើតាមព្រះយេស៊ូវតាមរយៈការអធិស្ឋានផងដែរ ។ ថ្មីៗនេះ គាត់បានប្រកួតសម្រាប់តំណែងជាប្រធាននៃក្រុមប្រឹក្សាសិស្សរបស់គាត់នៅឯសាលារៀន ។ គាត់បានអធិស្ឋាន និងទូលសុំព្រះវរបិតាសួគ៌ឲ្យជួយគាត់សប្បាយចិត្តជាមួយនឹងលទ្ធផលណាក៏ដោយនៅក្នុងការបោះឆ្នោតនេះ ។ អ័ដាមនិយាយ « ខ្ញុំមិនបានឈ្នះទេ ប៉ុន្តែខ្ញុំដឹងថា ព្រះអម្ចាស់មានផែនការល្អប្រសើរជាងនេះសម្រាប់ខ្ញុំ » ។
អំពីអ័ដាម
អាយុ ៖ ១០ឆ្នាំ
មកពី ៖ ខេត្តរីហ្សាល ប្រទេសហ្វីលីពីន
ភាសា ៖ ភាសាតាហ្គាឡុក ភាសាអង់គ្លេស
គោលដៅ ៖ ក្លាយជាគ្រូពេទ្យវះកាត់ ដើម្បីគាត់អាចជួយមនុស្សបាន
ចំណង់ចំណូលចិត្ត ៖ ដើរលេងជាមួយមិត្តភក្តិ និងលេងវាយសី
ក្រុមគ្រួសារ ៖ អ័ដាម ម៉ាក់ ប៉ា បងស្រីពីរនាក់ និងបងប្រុសពីរនាក់
សំណព្វចិត្តរបស់អ័ដាម
ដំណើររឿងព្រះគម្ពីរ ៖ នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ពីព្រោះវាមានន័យថា យើងអាចរស់ឡើងវិញម្តងទៀតបានផងដែរ
ថ្ងៃឈប់សម្រាក ៖ បុណ្យគ្រីស្ទម៉ាស់
អាហារ ៖ Nilaga [ នីឡាហ្គា ] ( ខជាមួយសាច់ជ្រូក ស្ពៃតឿ និង ដំឡូង )