ប្រិយមិត្ត
ម៉ាហ្គោ និង ប៉ោឡូ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ម៉ាហ្គោ និង ប៉ោឡូ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៥ ទំព័រ ២៦–២៧ ។

ម៉ាហ្គោ & ប៉ោឡូ

ជម្រើស​ធ្វើជា​អ្នក​ផ្សះផ្សា

ហេតុអ្វី​បាន​ជា​កូន​ទាំងពីរ​ស្ងប់ស្ងាត់​ម្ល៉េះ ? ជា​ធម្មតា ពួកកូន​ជា​អ្នក​ញ៉ាំង​បរិយាកាស​ឲ្យ​សប្បាយ​រីករាយ​នុះអី !

ពួកគេ​បាន​ឈ្លោះគ្នា​អំពី​ការសម្អាត​បន្ទប់​របស់​ពួកគេ ។

មុននេះ …

ចឹង​ក៏​បាន ! តុក្កតា​សត្វពស់​នេះ​នឹង​បែងចែក​បន្ទប់​របស់​យើង ។ ប្រសិនបើ​អូនឯង​ឆ្លង​កាត់វា នោះ​វា​នឹង​ចឹក​ប៉ក់ !

ខ្ញុំ​មិន​ចង់​ជាន់​ខាង​បងឯង​ទេ ! វា​តែងតែ​រញ៉េរញ៉ៃ​ម៉្លេះ !

តើ​កូន​ពិត​ជា​នឹង​មិន​អើពើ​ដាក់គ្នា​ពេញ​មួយ​យប់​ឬ ?

នេះ​មិនមែន​ជាវិធី​ដ៏ល្អ​សម្រាប់​បងប្អូន​ក្នុង​ការប្រព្រឹត្ត​ដាក់គ្នា​ទៅវិញ​ទៅមក​នោះទេ ។

ខ្ញុំ​មិន ចង់ ក្លាយជា​ប្អូន​របស់​នាង​ទៀតទេ !

ខ្ញុំ​គ្មាន​ចេតនា​ទេ ។ ខ្ញុំ​គ្រាន់តែ​ខឹងខ្លាំង​ប៉ុណ្ណោះ ! ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​លេប​ពាក្យ​ទាំងនោះ​មកវិញ ។

ចៅ​មិន​អាច​លេប​ពាក្យ​ដែល​និយាយ​ហើយ​របស់​ចៅ​បានទេ ។ ប៉ុន្តែ​ចៅ​នៅតែ​អាច​ព្យាយាម​ធ្វើ​ឲ្យ​អ្វីៗ​ត្រឹមត្រូវ​បាន ។

លោក​យាយ​ចង់​មាន​ន័យថា ខ្ញុំ​អាច​ប្រែចិត្ត​បាន ។ មែន​ទេ ?

ត្រូវ​ហើយ ! ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់​ចៅ ដើម្បី​ឲ្យ​ចៅ​តែងតែ​អាច​ប្រែចិត្ត និង​ព្យាយាម​ម្តងទៀត​​បាន ។

ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើអ្វី​ហើយ ។ ហើយ​ខ្ញុំ​គិតថា ខ្ញុំ​ត្រៀមខ្លួន​រួច​រាល់​ហើយ​ឥឡូវនេះ ។

ក្រោយមក …

បង​ម៉ាហ្គោ ? តើ​ខ្ញុំ​អាច​ចូល​បានទេ ?

អីយ៉ា បង​បាន​រៀបចំ​ទាំងអស់​នេះឬ ?

ដោយ​មាន​ជំនួយ​របស់ Mamãe ( ម៉ាម៉ា ) ។ ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​តែងតែ​ធ្វើ​ឲ្យ​រញ៉េរញ៉ៃ ។ ខ្ញុំ​សន្យាថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ជាងមុន ។

ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​បាន​ស្រែក​ឲ្យ​បង ហើយ​ធ្វើ​ឲ្យ​បង​សោកសៅ ។

បង​អត់ទោស​ឲ្យ​ឯង ។ ប្រហែលជា​យើង​មិន​ត្រូវការ​ឲ្យ​តុក្កតា​សត្វពស់​នេះ បែងចែក​បន្ទប់​របស់​យើង​ទេ​អ៊ីចឹង ?

ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បង​ជា​បងស្រី​របស់​ខ្ញុំ ។

បង​ក៏​រីករាយ​ដែរ ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ខេធី មឹកឌី