« ជម្រាបសួរពីប្រទេសហ្វីលីពីន ! » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦ ទំព័រ ៨–៩ ។
ជម្រាបសួរពីប្រទេសហ្វីលីពីន !
ប្រទេសហ្វីលីពីន គឺជាបណ្តាក្រុមកោះមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ មានប្រជាជនជាង ១០០ លាននាក់រស់នៅទីនោះ ! ភាសាផ្លូវការគឺហ្វីលីពីន និងអង់គ្លេស ។
ប្រទេសនៃប្រជុំកោះ
មានកោះច្រើនជាង ៧៦៤០ នៅក្នុងប្រទេសហ្វីលីពីន ។ មនុស្សរស់នៅលើកោះទាំងនោះប្រហែល ២០០០កោះ ។
សូកូឡានារដូវក្តៅ
កូនភ្នំសូកូឡា ស្ថិតនៅលើកោះ បូហូល ។ ក្នុងអំឡុងពេលរដូវប្រាំង កូនភ្នំទាំងនេះប្រែទៅជាពណ៌ត្នោត ហើយមើលទៅដូចជាពំនូកសូកូឡាធំៗ !
ឥន្ទ្រីដ៏ធំមួយ
ឥន្ទ្រីហ្វីលីពីនគឺជាសត្វស្លាបតំណាងជាតិ និងជាឥន្ទ្រីដ៏ធំបំផុតមួយនៅលើពិភពលោក ។
ការនេសាទជាមួយនឹងឫស្សី
មនុស្សធ្វើការនេសាទច្រើននៅទីនេះ ។ វិធីមួយដែលពួកគេចាប់ត្រី គឺទះទឹកជាមួយនឹងបំពង់ឫស្សីវែងមួយ ។ ការណ៍នេះធ្វើឲ្យត្រីផ្អើលចូលទៅក្នុងសំណាញ់របស់ពួកគេ ។
ដល់ម៉ោងអបអរសាទរហើយ !
នៅក្នុងប្រទេសហ្វីលីពីន យើងប្រារព្ធពិធីបុណ្យណូអែលរយៈពេលបួនខែ ដោយចាប់ផ្តើមនៅខែកញ្ញា ។ យើងចាប់ផ្តើមលេងតន្ត្រីបុណ្យណូអែល និងតុបតែងរហូតដល់រដូវបុណ្យចប់នៅដើមខែមករា ។
រូបភាពដោយ មីនណា មីណា