ប្រិយមិត្ត
ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​អំណោយ​ដ៏​រីករាយ​មួយ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​អំណោយ​ដ៏​រីករាយ​មួយ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ២–៣ ។

មកពី​គណៈប្រធាន​អង្គការ​បឋមសិក្សា

ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​អំណោយ​ដ៏​រីករាយ​មួយ

រូបថត​ក្មេងប្រុស​ម្នាក់​កំពុង​ងើប​ចេញពី​ទឹក ក្រោយ​ពី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​អាង​ជ្រមុជ​ទឺក

ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាមួយ​ក្មេង​ប្រុសម្នាក់​ដែល​ភ័យខ្លាច​អំពី​ការទទួល​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​បារម្ភ​ថា គាត់​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​រាល់​អំពើបាប​ទាំងអស់​របស់​គាត់ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​អំណោយ​ដ៏​រីករាយ​មួយ ហើយ​គាត់​មិន​ចាំបាច់​ភ័យខ្លាច​នោះទេ ។ នៅពេល​ដែល​ក្មួយ​ជ្រមុជទឹក​ហើយ ព្រះវរបិតាសួគ៌​អាច​ជួយ​ក្មួយ បន្ថែម ទៀត​បាន ! ប្រធាន ណិលសុន បាន​បង្រៀន​ថា នៅពេល​ដែល​ក្មួយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ធ្វើ សេចក្តីសញ្ញា ជាមួយនឹង​ព្រះ នោះ​ទ្រង់​នឹង​មិន​បោះបង់​ចោល​ការជួយ​ក្មួយ​ឡើយ ។* ព្រះវរបិតាសួគ៌​អញ្ជើញ​ក្មួយ​ឲ្យ​ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹកនាំ​ក្មួយ​នៅពេល​ដែល​ក្មួយ​ទទួល​បាន​ការបញ្ជាក់ ។ ហើយ​នៅពេល​ដែល​ក្មួយ​ធ្វើការ​ជ្រើសរើស​ខុស នោះ​ក្មួយ​អាច​ប្រែចិត្ត ហើយ​ត្រូវ​បាន​អភ័យទោស ដោយសារ​ព្រះរាជបុត្រា​របស់​ព្រះវរបិតាសួគ៌ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​បង់ថ្លៃ​សម្រាប់​អំពើបាប​របស់​ក្មួយ​ហើយ ។

នេះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ព្រះវរបិតាសួគ៌​អញ្ជើញ​ក្មួយ​នៅពេល​អាយុ​ប្រាំបី​ឆ្នាំ ឲ្យ​ធ្វើ​សេចក្តីសញ្ញា​ជាមួយនឹង​ទ្រង់ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់​ក្មួយ​កាន់តែ​ច្រើន ! សេចក្តីអំណរ​ជាច្រើន​កំពុង​រង់ចាំ​ក្មួយ នៅពេល​ដែល​ក្មួយ​ធ្វើតាម​ជំហាន​នេះ​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​ដែល​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ខ្ញុំ​អាច …

ចងចាំ​ពី​ការសន្យា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​នៅពេល​ដែល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ។

នីហ្វៃទី៣ ១៨:៦–៧ )

មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច ។

ម៉ូសេ ៦:៥២; គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៧៧ )

មាន​ចំណែក​នៅក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៣៧ ) ។

យក​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​ដាក់លើ​ខ្លួនខ្ញុំ ហើយ​ធ្វើតាម​ទ្រង់​ជារៀង​រាល់ថ្ងៃ ។

ម៉ូសាយ ៥:៨ )

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រចនា​រូបភាព​ដោយ ប្រាយអិន ប៊ីច

  • ប្រធាន រ័សុល អិម ណិលសុន « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៦ ។