ប្រិយមិត្ត
សកម្មភាព​រៀន​បទគម្ពីរ​សប្បាយៗ​ប្រចាំ​សប្តាហ៍
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« សកម្មភាព​រៀន​បទគម្ពីរ​សប្បាយៗ​ប្រចាំ​សប្តាហ៍ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៥ ទំព័រ ៤១–៤៤ ។

ចូរ​មក​តាម​ខ្ញុំ

សកម្មភាព​រៀន​បទគម្ពីរ​សប្បាយៗ ប្រចាំ​សប្តាហ៍

រូបភាព​នៃ​ដំណើររឿង​មកពី​ព្រះគម្ពីរ​សញ្ញាចាស់ រួមទាំង​ទូក​របស់​ណូអេ ក្រឹត្យវិន័យ​ដប់​ប្រការ និង​កង្កែប​ចេញមក​ពី​គ្រោះ​កាច​ទាំងដប់

ថ្ងៃទី២៩ ខែធ្នូ–ថ្ងៃទី៤ ខែមករា

បុព្វកថា​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

ព្រះគម្ពីរ​សញ្ញាចាស់​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ

ចម្រៀង ៖ « សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៦ ) ។

បទគម្ពីរ ៖ អេសាយ ៩:៦

សកម្មភាព ៖ យើង​អាច​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញាចាស់ ។ សូម​បើកទៅ​ទំព័រ ៤៩ ដើម្បី​ធ្វើ​សកម្មភាព​ស្វែងរក​បទគម្ពីរ​ជាមួយគ្នា ឬ​ជ្រើសយក​បទគម្ពីរ​មួយ​ដើម្បី​អាន​ជាមួយគ្នា ។

ថ្ងៃទី៥–១១ ខែមករា

ម៉ូសេ ១; អ័ប្រាហាំ ៣

បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់

រូបភាព​របស់​កុមារ​កំពុង​ដើរ​នៅលើ​កំណាត់ឈើ

ចម្រៀង ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨៨ )

បទគម្ពីរ ៖ ម៉ូសេ ១:៤

សកម្មភាព ៖ ព្រះ​បាន​ប្រាប់​ទៅ​ម៉ូសេ « អ្នក​ជា​បុត្រ​របស់​យើង » ( ម៉ូសេ ១:៤ ) ។ យើង​ទាំងអស់​គ្នា​គឺជា​បុត្រាបុត្រី​របស់​ព្រះ​វរបិតាសួគ៌ ! ចូរ​គិត​ពី​នរណា​ម្នាក់​ដែល​ត្រូវការ​ការរំឭក ថា​ពួកគេ​គឺជា​បុត្រ​របស់​ព្រះ ។ ច្រៀង ឬ​ចាក់​បទចម្រៀង « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨៨ ) ។

ថ្ងៃទី១២–១៨ ខែមករា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥

ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី

ចម្រៀង ៖ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ )

បទគម្ពីរ ៖ ម៉ូសេ ២:១

សកម្មភាព ៖ នៅ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ផែនដី ( សូមមើល ម៉ូសេ ២:១ ) ។ តើ​ក្មួយដឹងគុណ​ចំពោះ​ការបង្កបង្កើត​ដ៏​ស្រស់ស្អាត​អ្វីខ្លះ ? បង្កើត​រូប​ផែនដី​ពីក្រដាស​នៅលើ​ទំព័រ​បន្ទាប់ ! ក្មួយ​អាច​គូស​តាម​ដាន​ច្បាប់​ចម្លង​បន្ថែម​ទៀត​សម្រាប់​គ្រួសារ​របស់​ក្មួយ​បាន ។ កាត់​វា​ចេញ ហើយ​ព្យួរ​វា​នៅ​កន្លែង​ណាមួយ​ដើម្បី​រំឭក​ក្មួយ​ថា ព្រះ​បាន​បង្កើត​ផែនដីនេះ​សម្រាប់​ក្មួយ ពីព្រោះ​ទ្រង់​ស្រឡាញ់​ក្មួយ ។

ការបង្កើត​ផែនដី

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្កើត​ស្ថានសួគ៌ និង​ផែនដី និង​អ្វីៗ​ទាំងអស់​នៅក្នុង​នោះ ។ ប្រើ​ខ្មៅដៃ​ផាត់ពណ៌ ថ្នាំពណ៌​សម្រាប់លាប​ម្រាមដៃ ឬ​បំណែក​ក្រដាស​ដើម្បី​លាបពណ៌​នៅក្នុង​ដី និង​សមុទ្រ​នៅលើ​ផែនដី ។

ថ្ងៃទី១៩–២៥ ខែមករា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥

ការធ្វើការ​ជ្រើសរើស​ល្អ

រូបភាព​របស់​ក្មេងប្រុស​កំពុង​កាត់ស្មៅ

ចម្រៀង ៖ « ជ្រើស​រើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២ )

បទគម្ពីរ ៖ ម៉ូសេ ៤:៣

សកម្មភាព ៖ ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​អំណោយ​នៃ​សិទ្ធិ​ជ្រើសរើស ( សូមមើល ម៉ូសេ ៤:៣ ) ។ សិទ្ធិ​ជ្រើសរើស​គឺ​ជា​អំណាច​ដើម្បី​ធ្វើការ​ជ្រើសរើស ។ ក្មួយ​អាច​ធ្វើការ​ជ្រើសរើស​ល្អ​តាមរយៈ​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ការបម្រើ​អ្នកដទៃ ។ បម្រើ​នរណា​ម្នាក់​ជាមួយ​គ្រួសារ​របស់​ក្មួយ ។ បន្ទាប់មក​គូស​តាម​ដាន ហើយ​កាត់​រូប​បាតដៃ សរសេរ​អំពី​អ្វី​ដែល​ក្មួយ​បាន​ធ្វើ ហើយ​ផ្ញើ​ទៅឲ្យ មិត្តភក្តិ ! សូម​រៀន​បន្ថែម​ទៀត​នៅ​ទំព័រ ១៣ ។

Alt text

រចនា​រូបភាព​ដោយ អូឌ្រី ដេយ