« មិត្តទាំងឡាយនៅជុំវិញពិភពលោក » ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦ ទំព័រ ១៤–១៥ ។
មិត្តទាំងឡាយ នៅជុំវិញពិភពលោក
កុមារអង្គការបឋមសិក្សានៅ ទីក្រុងថៅយ៉ោន ប្រទេសតៃវ៉ាន់ បានទៅទស្សនាព្រះវិហារបរិសុទ្ធតៃប៉ិ តៃវ៉ាន់ ។ ពួកគេមានអារម្មណ៍ពីភាពដ៏ពិសិដ្ឋ និងភាពស្រស់ស្អាតនៃព្រះវិហារបរិសុទ្ធ ។ ពួកគេក៏បានធ្វើរូបភាពអំពីព្រះវិហារបរិសុទ្ធផងដែរ ។
« ស្តេចបេនយ៉ាមីន » លីវ៉ាយ និង ចាកុប អេហ្វ អាយុ៧ឆ្នាំ និង ១០ឆ្នាំ រ៉ៃន វេសហ្វៀលា ខាងជើង ប្រទេសអាល្លឺម៉ង់
« អេធើរ ២:១៦–១៧ » វេសលី អេស អាយុ១០ឆ្នាំ រដ្ឋខូរ៉ូឡាយណា ខាងជើង ស.រ.អា.
« អ្នកនេសាទមនុស្ស » អ៊ិនធើហ្គ្រីធី ដ័បុលយូ. អាយុ៧ឆ្នាំ រដ្ឋខូរ៉ូឡាយណា ខាងជើង ស.រ.អា.
« ការនិមិត្តដំបូង » ឆាលលុត អ័រ អាយុ១០ឆ្នាំ រដ្ឋចរចា ស.រ.អា.
អេវឺរេត និង អេមម៉ើសិន អេស អាយុ៨ឆ្នាំ និង ៩ឆ្នាំ នៅរដ្ឋណេប្រាស្កា ស.រ.អា.
ខ្ញុំបានឲ្យភេសជ្ជៈទឹកក្រូចឆ្មាដល់អ្នកជិតខាងរបស់ខ្ញុំ នៅពេលដែលពួកគេកំពុងធ្វើការនៅខាងក្រៅផ្ទះ ។ ខ្ញុំមានអារម្មណ៍ល្អនៅក្នុងចិត្ត ។ ខ្ញុំបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយខ្ញុំ !
រ៉ូសាលីន ដ័បុលយូ អាយុ៨ឆ្នាំ រដ្ឋមិសសួរី ស.រ.អា.
ខ្ញុំបានជួយភ្ញៀវពាក់ស្រោមពណ៌សគ្របលើស្បែកជើងរបស់ពួកគេ នៅឯពិធីបើកសម្ពោធព្រះវិហារបរិសុទ្ធ អូគីណាវ៉ា ប្រទេសជប៉ុន ។ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលខ្ញុំចូលទៅក្នុងព្រះវិហារបរិសុទ្ធក្នុងអំឡុងពេលបើកសម្ពោធ ។
នីកូ អេហ្វ អាយុ៩ឆ្នាំ មកពីខេត្តអូគីណាវ៉ា ប្រទេសជប៉ុន
បងប្រុសរបស់ខ្ញុំ និងខ្ញុំកំពុងលេងនៅលើសួនកុមារ ហើយបានដឹងថាក្មេងប្រុសនៅទីនោះបានបាត់លុយរបស់គាត់ ។ ខ្ញុំចង់ជួយគាត់ ដូច្នេះខ្ញុំបានឲ្យលុយខ្ញុំទៅគាត់មួយចំនួន ។
នីណា អិម អាយុ៨ឆ្នាំ ខាលីនណីងរ៉ាដ អូប្លាស់ ប្រទេសរុស្ស៊ី
យើងមានសកម្មភាពវួដមួយដែលយើងតុបតែងនៅលើគម្របនៃព្រះគម្ពីរមរមន ដើម្បីផ្តល់ឲ្យនរណាម្នាក់ជាពិសេស ។ ខ្ញុំបានប្រគល់ព្រះគម្ពីរមរមននោះទៅឲ្យមិត្តភក្តិរបស់ខ្ញុំ ដើម្បីគាត់អាចរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ គាត់បានអរគុណខ្ញុំសម្រាប់វា ហើយបានឱបខ្ញុំយ៉ាងណែន ។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលខ្ញុំអាចចែកចាយដំណឹងល្អជាមួយមនុស្សដែលខ្ញុំស្រឡាញ់ ។
កាព្រីយ៉េឡា អេ អាយុ៦ឆ្នាំ តំបន់ ឡោះ ឡាកូស ប្រទេសឈីលី