« លោកអ័ដាម និង នាងអេវ៉ា » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ៤៦–៤៨ ។
ចូរមកតាមខ្ញុំ
លោកអ័ដាម និង នាងអេវ៉ា
លោកអ័ដាម និងនាងអេវ៉ាគឺជាបុត្រាបុត្រីដំបូងរបស់ព្រះវរបិតាសួគ៌ដែលរស់នៅលើផែនដី ។ ពួកគេបានរស់នៅក្នុងសួនច្បារអេដែន ។
ព្រះបានអនុញ្ញាតឲ្យពួកគេបរិភោគផ្លែឈើគ្រប់មុខ លើកលែងតែផ្លែឈើមួយដើម ។ បើពួកគេបានបរិភោគផ្លែឈើដឹងខុសត្រូវ នោះពួកគេនឹងត្រូវចាកចេញពីសួនច្បារនោះ ហើយនៅទីបំផុតនឹងស្លាប់ ។ ប៉ុន្តែសាតាំងបានកុហកដល់ពួកគេ ។ សាតាំងបាននិយាយថា បើពួកគេបរិភោគផ្លែឈើនោះ ពួកគេនឹងដឹងខុសត្រូវ ប៉ុន្តែពួកគេនឹងពុំស្លាប់ឡើយ ។
នាងអេវ៉ាបានជ្រើសបរិភោគផ្លែឈើនោះ ។
នាងអេវ៉ាបានឲ្យផ្លែឈើនោះមួយចំនួនទៅលោកអ័ដាម ។ លោកក៏បានជ្រើសបរិភោគផ្លែឈើនោះដែរ ។
ព្រះ និងព្រះយេស៊ូវគ្រីស្ទបានយាងមកជួបពួកគេ ប៉ុន្តែលោកអ័ដាម និងនាងអេវ៉ាបានភ័យខ្លាច ហើយបានលាក់ខ្លួន ។ ព្រះបានសួរថា តើពួកគេបានបរិភោគផ្លែឈើមកពីដើមឈើនេះឬ ។
លោកអ័ដាម និងនាងអេវ៉ាបាននិយាយថា ពួកគេបានបរិភោគផ្លែឈើនោះ ។ ឥឡូវនេះ ពួកគេត្រូវចាកចេញពីសួនច្បារអេដែន ។ ប៉ុន្តែព្រះមានផែនការមួយសម្រាប់ពួកគេ ។ ឥឡូវនេះ ពួកគេបានដឹងខុសត្រូវ និងអាចមានកូន ។
លោកអ័ដាម និងនាងអេវ៉ាបានសន្យានឹងគោរពតាមបទបញ្ញត្តិទាំងអស់របស់ព្រះ ។ ពួកគេបានរៀនបន្ថែមអំពីព្រះរាជបុត្រារបស់ព្រះ គឺព្រះយេស៊ូវគ្រីស្ទ ។ ពួកគេមានអំណរយ៉ាងខ្លាំង ដោយសារទ្រង់នឹងជួយគ្រួសាររបស់ពួកគេឲ្យត្រឡប់ទៅរកព្រះវិញ ។