« ក្លាហាននៅក្នុងថ្នាក់អង្គការបឋមសិក្សា » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ៣០–៣១ ។
ក្លាហាននៅក្នុងថ្នាក់អង្គការបឋមសិក្សា
ដំណើររឿងពិតមកពីប្រទេសអូទ្រីស ។
អេមមីលី ខ្លាចក្នុងការទៅថ្នាក់អង្គការបឋមសិក្សាដោយខ្លួនឯង ។ នាងសូមឲ្យម្តាយទៅជាមួយនាង ។
ម៉ាក់និយាយ « ម៉ាក់អាចទៅថ្នាក់របស់ម៉ាក់ និងរៀនពីរបៀបដែលព្រះយេស៊ូវអាចជួយម៉ាក់ »។
« ហើយកូនអាចទៅថ្នាក់អង្គការបឋមសិក្សា ហើយរៀនពីរបៀបព្រះយេស៊ូវគ្រីស្ទអាចជួយកូន » ។
ម៉ាក់ឱប អេមមីលី ។ « ព្រះយេស៊ូវអាចជួយយើងបាន ទោះបីជាវាពិបាកក៏ដោយ » ។
ម៉ាក់ដើរជាមួយ អេមមីលី ទៅថា្នក់អង្គការបឋមសិក្សា ហើយលើកដៃលា ។
ពួកគេរៀនចម្រៀងមួយអំពីព្រះយេស៊ូវ ។ អេមមីលី ចូលចិត្តតន្ត្រី ។ នាងមានអារម្មណ៍ថាមានសុវត្ថិភាព និងសប្បាយរីករាយ ។
ម៉ាក់មិននៅក្នុងថា្នក់អង្គការបឋមសិក្សាទេ ។ ប៉ុន្តែព្រះយេស៊ូវកំពុងជួយ អេមមីលី ឲ្យមានភាពក្លាហាន !
រចនារូបភាពដោយ ណាតាលី ប្រ៊ីស្កូ