ប្រិយមិត្ត
« ខ្ញុំ​នឹង​មាន​អាយុ​៨​ឆ្នាំ​ក្នុងពេល​ឆាប់ៗ »
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ខ្ញុំ​នឹង​មាន​អាយុ​៨​ឆ្នាំ​ក្នុងពេល​ឆាប់ៗ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ២០–២១ ។

« ខ្ញុំ​នឹង​មាន​អាយុ​៨​ឆ្នាំ​ក្នុងពេល​ឆាប់ៗ »

នៅពេល​កូនស្រី​របស់​ខ្ញុំ​មាន​អាយុ​ប្រហែល​ប្រាំមួយ​ឆ្នាំ យើង​បាន​ធ្វើការ​ព្យាយាម​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​ឲ្យ​នាង​មើល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​កុមារ​ផ្សេងទៀត ។ បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នីមួយៗ យើង​បាន​និយាយ​ជាមួយ​នាង​អំពី​អ្វី​ដែល​បាន​កើតឡើង ។ យើង​បាន​ជួយ​នាង​ឲ្យ​យល់​ថា នៅពេល​ដែល​នាង​មាន​អាយុ​គ្រប់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក នាង​នឹង​អាច​ធ្វើការ​វិនិច្ឆ័យខុស និង​ត្រូវ​បាន ។ បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នីមួយៗ នាង​នឹង​និយាយ​ថា « ខ្ញុំ​នឹង​មាន​អាយុ​៨​ឆ្នាំ​ក្នុងពេល​ឆាប់ៗ ហើយ​ខ្ញុំ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ផងដែរ » ។

ទីបំផុត កូនស្រី​របស់​ខ្ញុំ​បាន​ឈានដល់​អាយុ​ប្រាំបីឆ្នាំ ។ នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់ ។ ឥឡូនេះ នាង​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​បាន​ប្រាប់​នាង​ថា វិធី​ដ៏ល្អ​បំផុត​មួយ​ដើម្បី​រក្សា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់នៅ​ជាមួយ​នឹង​នាង​គឺ ទទួល​ទាន​សាក្រាម៉ង់ ។

នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​សន្យា​ថា នឹង​ចងចាំ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ក្មួយ​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន និង​រំឭក​ក្មួយ​នូវ​អ្វី​ដែល​ក្មួយ​រៀន​អំពី​ទ្រង់​នៅ​ផ្ទះ និង​នៅក្នុង​អង្គការ​បឋមសិក្សា​ផងដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ជាមួយ​នឹង​សំឡេង​តូច​រហៀង ហើយ​នឹង​ជួយ​ក្មួយ​ឲ្យ​យល់ពី​អ្វី​ដែល​ត្រឹមត្រូវ និង​អ្វី​ដែល​ខុសឆ្គង ។

ឥឡូវនេះ កូនស្រី​របស់​ខ្ញុំ​ស្រឡាញ់​ពិធី​សាក្រាម៉ង់​ខ្លាំងណាស់ ! ហើយ​ក្មួយៗ​ក៏​អាច​រកឃើញ​អំណរ​នោះ​បាន​ផងដែរ ។ នៅពេល​ក្មួយ​ទទួល​ទាន​សាក្រាម៉ង់​ជារៀងរាល់​សប្តាហ៍ ហើយ​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ នោះ​ក្មួយនឹង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ច្រើន ហើយ​ទ្រង់​នឹង​បន្ត​ដឹកនាំ​ក្មួយ ។ ក្មួយ​នឹង​អាច​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជានិច្ច​បាន ។

ជំហាន​នៃ​សេចក្តីសញ្ញា

ផាត់​ពណ៌​ឈុតឆាក​នីមួយៗ​ដើម្បី​តាមដាន នៅពេល​ដែល​កូនស្រី​របស់​អែលឌើរ អូជីឌីរ៉ាន រៀបចំខ្លួន​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​នាង ។

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបភាព​ដោយ សាម៉ាន់ថា វីនលី