« អាហារ & ភាពសប្បាយៗ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ១២–១៣ ។
អាហារ & ភាពសប្បាយៗ
ដៃនៃការបម្រើ
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ក្មួយៗខ្លាំងណាស់ ! សូមបង្កើតកាតដ៏សប្បាយនេះដើម្បីប្រាប់ដល់នរណាម្នាក់ថា ក្មួយស្រលាញ់ពួកគេផងដែរ ។
-
បត់ក្រដាសទទេពាក់កណ្តាល ។
-
ដាក់កូនដៃរបស់ក្មួយតាមបណ្តោយកន្លែងបត់ ហើយគូសដានបាតដៃរបស់ក្មួយ ។
-
កាត់ជុំវិញកន្លែងដានគូសនោះ ។ សូមកុំកាត់តាមកន្លែងដែលមានស្នាមបត់នោះ !
-
បើកកាតរបស់ក្មួយ ហើយសរសេរ ឬគូរសារល្អៗនៅខាងក្នុងសម្រាប់នរណាម្នាក់ ។
ម៉ោងបរិភោគ
ដាក់គ្រឿងផ្សេងៗពីលើ តាមការជ្រើសរើសរបស់ក្មួយនៅលើសំបកនំធូទាស ។ ក្មួយអាចសាកល្បងប៊ឺសណ្តែកដី និងដំណាប់ សាច់ ភិបភើរ៉ូនីនិង ឈីស ស្ពីណាច និងសាច់មាន់ទួរគី ឬអ្វីដែលក្មួយចូលចិត្ត ! បន្ទាប់មករុំសំបកនំធូទាស ហើយកាត់វាដោយប្រុងប្រយ័ត្នទៅជាចំណិតៗ ។ ដាក់តម្រៀបឲ្យឃើញខាងដុំខ្សែរមូរ ។
ក្រុមដៃជំនួយ
នៅពេលដែលព្រះយេស៊ូវគ្រីស្ទគង់នៅលើផែនដី ទ្រង់បានស្រឡាញ់ និងបម្រើមនុស្សគ្រប់គ្នា ។ យើងអាចធ្វើតាមគំរូរបស់ទ្រង់បានសព្វថ្ងៃនេះ ។ តើក្មួយបានបម្រើនរណាម្នាក់ដោយរបៀបណា ?
នៅពេលដែលខ្ញុំជួយនរណាម្នាក់ វាមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ពិតជាមានមោទនភាព និងសប្បាយព្រះទ័យ ។
ហ្វេលីក ជី. អាយុ១១ឆ្នាំ ខោនធី គីសសូម៉ូ ប្រទេសកេនយ៉ា
ខ្ញុំបានជួយក្មេងម្នាក់ដែលបានរងរបួសនៅសួនកុមារ ។ ខ្ញុំមានអារម្មណ៍រីករាយ ព្រោះខ្ញុំបានជួយ ។
ហេហ្សិល អិល. អាយុ៧ឆ្នាំ រដ្ឋកាលីហ្វូញ៉ា ស.រ.អា
ស្នាដៃសិល្បៈដោយ អាណាអូលដ្រយឌ៍