« សូមស្វាគមន៍ មិត្ដទាំងឡាយ ! » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ១ ។
សូមស្វាគមន៍ មិត្តទាំងឡាយ !
យើងបានធ្វើការផ្លាស់ប្តូរមួយចំនួននៅឆ្នាំនេះ ! ផ្នែក ចូរមកតាមខ្ញុំ របស់យើង នៅពេលនេះគឺស្ថិតនៅ ខាងក្រោយ របស់សៀវភៅទស្សនាវដ្តីនេះ ។ ( សូមចូលទៅមើល ! ) យើងលែងមានផ្នែក « សម្រាប់កុមារធំៗ » និង « សម្រាប់កុមារតូចៗ » ដាច់ដោយឡែកទៀតហើយ ប៉ុន្តែទំព័រសប្បាយៗដូចមុនទាំងអស់នៅតែមានដដែល គ្រាន់តែមានដោយកន្លែងក្នុងទស្សនាវដ្តី—សម្រាប់គ្រប់គ្នា ។
ហើយដូចរាល់ដងដែរ យើងមានហត្ថកម្ម ល្បែងកម្សាន្ដ តន្ត្រី និងដំណើររឿងរបស់កុមារពិតៗដូចជាប្អូនដែលកំពុងដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ឆ្នាំនេះ យើងក៏ស្នើសុំអ្នកអានរបស់យើងឲ្យផ្ញើនូវរូបបាតដៃ និងប្រាប់យើងពីរបៀបដែលពួកគេបានបម្រើផងដែរ ។ សូមចូលទៅ ទំព័រ ១៣ ដើម្បីរៀនបន្ថែមទៀត ។
យើងនឹងមានភាពសប្បាយរីករាយជាច្រើន នៅពេលដែលយើងធ្វើតាមព្រះយេស៊ូវជាមួយគ្នានៅឆ្នាំនេះ !
ទស្សនាវដ្តី ប្រិយមិត្ត