« ថូម៉ាស ជាអ្នកប្រមូលផ្តុំ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ១៧ ។
ថូម៉ាស ជា អ្នកប្រមូលផ្តុំ
ខ្ញុំឈ្មោះ ថូម៉ាស ហើយខ្ញុំជាអ្នកប្រមូលផ្តុំ ។
ឆ្នាំនេះនៅក្នុងអង្គការបឋមសិក្សា យើងកំពុងរៀនពីរបៀបប្រមូលផ្តុំ ។ ថ្នាក់ដឹកនាំរបស់យើងបានស្នើសុំឲ្យយើងប្រមូលផ្តុំគ្រួសាររបស់យើង សម្រាប់ការអធិស្ឋាន និងការសិក្សាបទគម្ពីរ ។ ពួកលោកចង់ឲ្យយើងអនុវត្តការប្រមូលផ្តុំ ដើម្បីយើងនឹងដឹងពីរបៀបប្រមូលផ្តុំនៅពេលឥឡូវនេះ និងនៅពេលដែលយើងធំឡើង—នៅបេសកកម្ម នៅឯសាលារៀន ឬសូម្បីតែនៅពេលដែលយើងនៅតែម្នាក់ឯងផងដែរ ។ តាមរបៀបនោះ យើងអាចប្រមូលផ្តុំខាងវិញ្ញាណជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងស្វែងរកភាពសុខសាន្តនៅក្នុងទ្រង់ជានិច្ចបាន ។
ការងាររបស់ខ្ញុំគឺ ដើម្បីប្រមូលផ្តុំគ្រួសាររបស់ខ្ញុំសម្រាប់ការអធិស្ឋាននៅពេលព្រឹក ។ ខ្ញុំសួរ « តើអ្នកចូលរួមជាមួយខ្ញុំសម្រាប់ការអធិស្ឋានបានទេ ? » បងប្រុសរបស់ខ្ញុំ ហែនរី ប្រមូលផ្តុំយើងសម្រាប់ការអធិស្ឋាននៅពេលល្ងាច និងសម្រាប់ការសិក្សាបទគម្ពីរ ។
ព្រឹកមួយនៅថ្ងៃសៅរ៍ យើងបានចេញតាំងពីព្រឹកដើម្បីលេងបាល់បោះ ។ បន្ទាប់មក យើងបានធ្វើកិច្ចការផ្សេងៗទៀត ។ ភ្លាមៗនោះខ្ញុំបាននឹកឃើញ ហើយបាននិយាយថា « ម៉ាក់ យើងភ្លេចប្រមូលផ្តុំគ្នាដើម្បីអធិស្ឋាន » ។ គាត់បានប្រាប់ខ្ញុំថា យើងអាចប្រមូលផ្តុំនៅពេលដែលយើងទៅដល់ផ្ទះ ។ ប៉ុន្តែខ្ញុំបាននិយាយថា « យើងត្រូវប្រមូលផ្តុំគ្នា ហើយអធិស្ឋានឥឡូវនេះ ! » គាត់បានសុំឲ្យខ្ញុំផ្តល់ការអធិស្ឋាន ប៉ុន្តែគាត់បានបើកភ្នែករបស់គាត់ ដោយសារតែគាត់កំពុងបើកបរ ។
ម៉ាក់ និងប៉ាប្រាប់ ហែនរី និងខ្ញុំថា ពួកគាត់អរគុណយ៉ាងខ្លាំងដែលយើងប្រមូលផ្តុំគ្រួសាររបស់យើងសម្រាប់ការអធិស្ឋាន និងការសិក្សាបទគម្ពីរ ។ ពួកគាត់និយាយថា សំឡេងដ៏តូចរបស់យើងធ្វើឲ្យមានភាពផ្លាស់ប្តូរយ៉ាងធំនៅក្នុងផ្ទះរបស់យើង ។ ពួកគាត់ប្រាប់យើងថា ដោយសារតែយើងប្រមូលផ្តុំ នោះគ្រួសាររបស់យើងត្រូវបានប្រទានពរ ។
រចនារូបភាពដោយ អាកូស្តូ ស្សាមបូណាតូ