ប្រិយមិត្ត
ការប្រើ​ទឹក​ធ្វើ​ជាតន្រ្តី​សប្បាយៗ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« ការប្រើ​ទឹក​ធ្វើ​ជាតន្រ្តី​សប្បាយៗ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ២៨ ។

ការប្រើ​ទឹក​ធ្វើ​ជាតន្រ្តី​សប្បាយៗ

បង្កើត​តន្ត្រី​នៅ​ផ្ទះ​ដោយ​ប្រើ​តែ​ទឹក និង​កែវទឹក !

  1. តម្រៀប​កែវ ឬ​ក្រឡ​ជាជួរ ។

  2. បំពេញ​កែវ​នីមួយៗ​ជាមួយ​នឹង​បរិមាណ​ទឹក​ខុសៗគ្នា ។ កែវ​ដំបូង​គួរតែ​មាន​ទឹក​ច្រើន​ជាងគេ​បំផុត ហើយ​កែវ​ចុងក្រោយ​គួរតែ​មាន​តិច​ជាងគេ​បំផុត ។

  3. បន្ថែម​ពណ៌​អាហារ​ទៅក្នុង​ទឹក​របស់​ប្អូន​ប្រសិនបើ​ប្អូន​ចង់ ។

  4. ប៉ះ​កែវ​ទាំងនោះ​ជាមួយ​ស្លាបព្រា​ដោយ​ថ្មមៗ ហើយ​ស្តាប់​សំឡេង​ផ្សេងៗគ្នា​ដែល​កែវ​នីមួយៗ​បង្កើត​ឡើង ។ បន្ថែម​ទឹក​ចូលទៀត​ដើម្បី​ធ្វើ​ឲ្យ​ណោតភ្លេង​ទាប ឬ​ចាក់​ទឹកចេញ​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​វា​មាន​សំឡេង​កាន់តែ​ខ្ពស់ ។

  5. សាកល្បង​លេង​ណោតភ្លេង​ពីរបី​ចេញពី​បទ « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » នៅលើ​ទំព័រ​បន្ទាប់ ឬ​បង្កើត​បទចម្រៀង​ផ្ទាល់ខ្លួន​របស់​ប្អូន !

អាន​ពាក្យ​ក្នុង​បទចម្រៀង « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » នៅលើ​ទំព័រ​បន្ទាប់ ។ បន្ទាប់​មក​គូរ​រូប​អំពី​របៀប​ដែល​បទចម្រៀង​នេះ​ធ្វើ​ឲ្យ​ក្មយយ​មាន​អារម្មណ៍ ហើយ​ចែកចាយ​វា​ជាមួយ​នរណា​ម្នាក់ !

ទំព័រ​ទម្រង់ ភី.ឌី.អែហ្វ

រូបថត​ដោយ គ្រីស្ទី ផោវែល