ប្រិយមិត្ត
រៀបចំខ្លួន​ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះយេស៊ូវ
ទស្សនាវដ្ដី​ប្រិយមិត្ដ ខែមករា ឆ្នាំ២០២៦


« រៀបចំខ្លួន​ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះយេស៊ូវ » ប្រិយមិត្ត ខែមករា ឆ្នាំ២០២៦ ទំព័រ ៤–៥ ។

រៀបចំខ្លួន​ដើម្បី​ដើរ​ជាមួយ​នឹង​ព្រះយេស៊ូវ

ក្មេងស្រី​ភ្លោះ​កំពុង​កាន់​ច្បាប់ចម្លង​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​របស់​ទស្សនាវដ្តី​ប្រិយមិត្ត

ជម្រាប​សួរ !

យើង ហៃលី និង វ៉ាយអូឡែត ជា​បងប្អូន​ស្រី​ភ្លោះ​មកពី​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អាមេរិក ។ យើង​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដូច្នេះ​យើង​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក !

ក្មេងស្រីៗ​កំពុង​ឈរ​នៅក្នុង​ទន្លេ​ជាមួយ​ម្តាយ និង​ឪពុក​របស់​ពួកគេ

យើង​ចូលចិត្ត​ដើរ​តាម​ដងទន្លេ​នៅជិត​ផ្ទះ​របស់​យើង ។ នៅពេល​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​នឹង​ចាប់ផ្តើម​ការដើរ​ខាងវិញ្ញាណ​ថ្មី​មួយ​ជាមួយនឹង​ព្រះយេស៊ូវ ! ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់នៅ​ជាមួយ​យើង នៅពេល​ដែល​យើង​ព្យាយាម​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ជារៀង​រាល់ថ្ងៃ ។

ក្មេងស្រីៗ​ប្រមូល​សំបក​ខ្យងខ្ចៅ​នៅតាម​បណ្តោយ​ច្រាំង​ទន្លេ

ពេល​ខ្លះ​យើង​ប្រមូល​សំបក​ខ្យងខ្ចៅ​ពណ៌​ស​តូចៗ​នៅតាម​ដង​ទន្លេ ។ សំបក​ទាំងនេះ​រំឭក​យើង​អំពី​អ្វីមួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា ៖ « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ( អេសាយ ១:១៨ ) ។ ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ប្រែចិត្ត ហើយ​បាន​ស្អាតស្អំ​ម្ដងទៀត ក្រោយពី​យើង​ធ្វើ​ការជ្រើសរើស​ខុស ។ យើង​នឹង​ស្លៀកពាក់​ពណ៌ស​នៅថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ដើម្បី​ចងចាំ​រឿង​នេះ​ផងដែរ ។

ក្មេងស្រីៗ​កំពុង​គប់​ដុំថ្ម​ទៅលើ​ទឹក​ទន្លេ​ជាមួយ​ឪពុក​របស់​ពួកគេ

ឪពុក​របស់​យើង​ពិតជា​ពូកែ​ក្នុង​ការគប់​ដុំថ្ម​ប៉ប្រះ​នៅលើ​ទឹក​ទន្លេ ! គាត់​កំពុង​បង្រៀន​យើង​ពីរបៀប​គប់​វា ហើយ​យើង​គប់​កាន់តែ​ប្រសើរឡើង​បន្តិចម្តង​រាល់ពេល​ដែល​យើង​ព្យាយាម ។ ការណ៍​នេះ​គឺ​ដូចជា​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​គឺជា​គ្រូ​ដ៏​ល្អឥតខ្ចោះ ។ ទ្រង់​សព្វព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​រៀន និង​រីកចម្រើន ។

ក្មេងស្រីៗ​កំពុង​ដើរ​នៅក្នុង​ទន្លេ​ខណៈពេល​កំពុង​កាន់ដៃ​ជាមួយ​ម្តាយ​របស់​ពួកគេ

ថ្ម​នៅក្នុង​ទន្លេ​នេះ​គឺ​រអិល​ណាស់ ហើយ​ការកាន់​ដៃ​ម្តាយ​របស់​យើង​ជួយ​កុំ​ឲ្យ​រអិល ។ ព្រះយេស៊ូវ​គឺ​តែងតែ​គង់នៅ​ទីនោះ​ជាមួយ​យើង នៅពេល​ដែល​យើង​ត្រូវការ​ជំនួយ ។ ហើយ​នៅពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​នឹង​សន្យា​ជួយ​ដល់​អ្នកដទៃ​តាម​របៀប​ដែល​ទ្រង់​នឹង​ធ្វើ​ដែរ !

យើង​ចូលចិត្ត​ដើរ​តាម​ដង​មាត់​ទន្លេ​ជាមួយ​គ្រួសារ​របស់​យើង ។ នៅពេល​ដែល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​នឹង​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ដែល​ដឹកនាំ​ត្រឡប់​ទៅរក​ផ្ទះ​ស្ថានសួគ៌​របស់​យើង ។ យើង​អាច​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​ជា​និរន្តរ​បាន !

ខ្ញុំ​រំភើបចិត្ត​ណាស់​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ពីព្រោះ​ខ្ញុំ​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ។ ខ្ញុំ​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា ខ្ញុំ​ចង់​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ ។

វ៉ាយអូឡែត ដ័បុលយូ អាយុ​៧ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

ខ្ញុំ​ចង់​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ខ្ញុំ​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ខ្ញុំ​ឲ្យ​ក្លាហាន ។

ហៃលី ដ័បុលយូ អាយុ​៧ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.