2025
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ​ឧសភា ឆ្នាំ​២០២៥


សកម្មភាព ចូរ​មក​តាម​ខ្ញុំ

ថ្ងៃទី​៣០ ខែ​មិថុនា–ថ្ងៃទី​៦ ខែ​កក្កដា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧១–៧៥

បេះដូង​នៃ​ការបម្រើ

កុមារ​កាត់​រូប​បេះដូង​ក្រដាស​បិទ​នៅលើ​ទ្វារ

ព្រះ​ហៅ​ប៊ីស្សព និង​ប្រធាន​សាខា​ឲ្យ​ជួយ​បម្រើ​មនុស្ស​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគាត់ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧២:២ ) ។ សូម​កាត់​រូប​បេះដូង​ក្រដាស ហើយ​សរសេរ​អ្វី​ដែល​ប្អូន​ចូលចិត្ត​អំពី​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ប្អូន​នៅលើ​ក្រដាស​នីមួយៗ ។ សូម​បិត​រូប​បេះដូង​ទាំងនេះ​លើ​ទ្វារ​ការិយាល័យ ឬ​ទ្វារ​ផ្ទះ​របស់​ពួកគាត់ ។

ថ្ងៃទី​៧–១៣ ខែ​កក្កដា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦

ព្រះអាទិត្យ​សេឡេស្ទាល

កុមារ​កាន់​រូប​ព្រះអាទិត្យ​ធ្វើ​ពី​ក្រដាស​ពណ៌លឿង

នៅ​ថ្ងៃ​ណាមួយ យើង​អាច​រស់​នៅក្នុង​នគរ​សេឡេស្ទាល​ជាមួយ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ក្រុមគ្រួសារ​របស់​យើង ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៦២, ៧០, ៩២ ) ។ ព្រះគម្ពីរ​ប្រៀបធៀប​នគរ​សេឡេស្ទាល ទៅនឹង​ព្រះអាទិត្យ ។ សូម​ប្រើ​ចាន​ក្រដាស ឬ​ក្រដាស​មួយ​សន្លឹក​ដើម្បី​ធ្វើ​រូប​ព្រះអាទិត្យ ។ សូម​កាត់​ក្រដាស​ជារាង​ត្រីកោណ​សម្រាប់​ធ្វើជា​កាំរស្មី​ព្រះអាទិត្យ ហើយ​បិត​កាវ​ជុំវិញ​រង្វង់ ។ សូម​និយាយ​អំពី​អ្វី​ដែល​ប្អូន​អាច​ធ្វើ​បាន​នៅពេល​ឥឡូវនេះ ដើម្បី​រៀបចំ​ខ្លួន​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅថ្ងៃណា​មួយ ។

ថ្ងៃទី​១៤–២០ ខែ​កក្កដា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧–៨០

ធ្វើ​កាយវិការ​ត្រាប់តាម​សត្វ

កុមារ​លើ​កម្រាមដៃ​របស់​ពួកគេ​ដើម្បី​ធ្វើជា​ត្រចៀក​ទន្សាយ

នៅក្រោម​ការដឹកនាំ​របស់​ព្រះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​សត្វ​សព្វសារពើ​នៅ​លើ​ផែនដី ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧:២ ) ។ សូម​លេងល្បែង​ទាយ​ឈ្មោះ​សត្វ ! មនុស្ស​ម្នាក់​ធ្វើ​ត្រាប់​តាម​សត្វ​ជាក់លាក់​មួយ ។ អ្នក​គ្រប់គ្នា​ផ្សេងទៀត​ព្យាយាម​ទាយ​ថា​តើ​ជា​សត្វ​អ្វី ។ នៅពេល​ដែល​ប្អូន​ទាយ​ត្រូវ សូម​និយាយ​អ្វីមួយ​ដែល​ប្អូន​ចូលចិត្ត​អំពី​សត្វ​នោះ ។

ថ្ងៃទី​២១–២៧ ខែ​កក្កដា ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨១–៨៣

ច្រៀង និង​អធិស្ឋាន

កុមារ​កំពុង​ច្រៀង

ព្រះវរបិតា​សួគ៌​តែងតែ​ស្តាប់​ការអធិស្ឋាន​របស់​យើង​ជានិច្ច ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨១:៣ ) ។ សូម​ច្រៀង​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦ ) ជាមួយ​គ្រួសារ​របស់​អ្នក ។ សូម​ចាប់ផ្តើម​ច្រៀង​ដោយ​មនុស្ស​តែម្នាក់​ប៉ុណ្ណោះ ។ បន្ទាប់​មក មនុស្ស​គ្រប់​គ្នា​ចូល​ច្រៀង​រួមគ្នា​ម្ដង​មួយៗ ។ បន្ទាប់ពី​ប្អូន​ច្រៀង​ហើយ សូម​និយាយ​អំពី​អ្វី​ដែល​ប្អូន​អាច​អធិស្ឋាន​ជា​គ្រួសារ​បាន ។

ទំព័រ​ទម្រង់ PDF

រូបថត​ដោយ គ្រីស្ទីណា ស្ម៊ីធ