សូមស្វាគមន៍ មិត្តទាំងឡាយ !
ព្រះទ្រង់សព្វព្រះទ័យឲ្យប្អូនៗរីករាយ ! ទ្រង់បានប្រទានពរដល់យើងជាមួយនឹងផែនការដ៏អស្ចារ្យមួយ ដើម្បីជួយយើងឲ្យរីកចម្រើន និងរៀនសូត្រ និងធ្វើតាមទ្រង់ ។ យើងហៅផែនការនេះថា ផែនការនៃសេចក្ដីសង្គ្រោះ ។ សូមផាត់ពណ៌រូបភាពធំនៅ ទំព័រ ២៤–២៥ ដើម្បីរៀនអំពីផែនការរបស់ទ្រង់សម្រាប់ប្អូនៗ !
នៅក្នុងទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ សូមមើលថា តើមានកុមារប៉ុន្មាននាក់មកពីប្រទេសផ្សេងៗគ្នាដែលប្អូនអាចរាប់បាន ! តើប្អូនអាចរកឃើញ ជេមីហ្សី មកពីប្រទេសហ្វីជី ដែរឬទេ ? ឬ អាឌែលលីន មកពីប្រទេសបារាំង ដែរឬទេ ? ព្រះស្គាល់ ហើយស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ និងមនុស្សទាំងអស់នៅជុំវិញពិភពលោក ។ ផែនការរបស់ទ្រង់គឺសម្រាប់បុគ្គលម្នាក់ៗ និងមនុស្សគ្រប់រូប—និងសម្រាប់ប្អូនៗផងដែរ !
ដោយក្តីស្រឡាញ់
ទស្សនាវដ្តី ប្រិយមិត្ត