2025
ល្បែង​បោះ​កូនបាល់
ខែ​ឧសភា ឆ្នាំ​២០២៥


តោះ​ចាប់ផ្ដើម​ធ្វើ​ចលនា

ល្បែង​បោះ​កូនបាល់

  1. សូម​ជ្រើសរើស​របស់​ទន់​មួយ​ដើម្បី​បោះ ដូចជា​មូល​ស្រោមជើង​ចង​ជា​កូនបាល់ បាល់​ជ័រ​ទន់ៗ អាវយឺត—អ្វី​ក៏​បាន !

  2. សូម​អង្គុយ​ជា​រង្វង់​មួយ ហើយ​ដាក់​ម៉ោង​កំណត់​ត្រឹម ៣០ វិនាទី ។ សូម​បោះ​បាល់​នោះ​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត ឲ្យ​បានលឿន​តាម​ដែល​ប្អូន​អាច​ធ្វើ​បាន ។ នៅពេល​ដែល​ដល់​ម៉ោង​កំណត់​ហើយ អ្នកណា​ដែល​កាន់​បាល់​នោះ​គឺ​ត្រូវ​ចាកចេញ​ពី​រង្វង់ ។

  3. សូម​ដាក់​ម៉ោង​កំណត់ ហើយ​លេង​ម្តង​ហើយ​ម្តង​ទៀត​រហូត​ដល់​សល់​តែ​មនុស្ស​ម្នាក់ ។ អ្នកសល់​ចុងក្រោយ​គេ​គឺជា​អ្នកឈ្នះ ! ប្អូន​ក៏​អាច​លេង​ល្បែង​នេះ​ដោយ​ចាក់​តន្ត្រី និង​បញ្ឈប់​វា​ដោយ​ព្រាវៗ​បាន​ផងដែរ ។ អ្នកណា​ដែល​មាន​បាល់​ក្នុង​ដៃ​នៅពេល​តន្ត្រី​ឈប់​គឺ​ត្រូវ​ចាកចេញ​ពី​រង្វង់ ហើយ​មនុស្ស​ចុងក្រោយ​ដែល​នៅសល់​គឺជា​អ្នក​ឈ្នះ ។

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ យ៉េវ ហៃដាម៉ាកា