សម្រាប់កុមារធំៗ
ពាក្យពេចន៍មកពីប្អូនៗ
ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលខ្ញុំជួយប៉ារបស់ខ្ញុំបម្រើអ្នកដទៃ ។
ណៃអា អិល អាយុ ១០ ឆ្នាំ មកពីស៊ីនស៊ូខោនធី តៃវ៉ាន់
ខ្ញុំបានជួយកាត់ស្មៅអ្នកជិតខាងរបស់ខ្ញុំ ។ ខ្ញុំកាត់បានល្អណាស់ ។ ខ្ញុំដឹងថា នៅពេលដែលខ្ញុំខិតខំធ្វើការ វាធ្វើឲ្យអ្នកដទៃសប្បាយចិត្ត ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ !
រ៉ូនិន អេហ្វ អាយុ ១០ ឆ្នាំ មកពីរដ្ឋយូថាហ៍ ស.រ.អា.
ពិភពលោកចម្រុះពណ៌របស់ព្រះ
ព្រះវរបិតាសួគ៌បានប្រទានឲ្យយើងនូវពិភពលោកដ៏ស្រស់ស្អាតមួយ ដែលពោរពេញទៅដោយពណ៌គ្រប់ប្រភេទ ។ សូមផាត់ពណ៌រូបភាពនេះដោយប្រើគន្លឹះខាងក្រោម ។ សូមរកមើលព្រះគម្ពីរនីមួយៗដើម្បីដឹងថា តើពណ៌ណាត្រូវនឹងលេខមួយណា ។
-
ពណ៌ខៀវ = ចំនួនវង់ដ៏នៅអស់កល្បជានិច្ច ( គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:១ )
-
ពណ៌ស្វាយ = ចំនួនឆ្នាំ ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:២១ )
-
ពណ៌ក្រហម = ពាក់កណ្តាលនៃអាយុទទួលបុណ្យជ្រមុជទឹក ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៧ )
-
ពណ៌លឿង = ចំនួននៃបព្វជិតភាព ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:៣៣ )
-
ពណ៌ត្នោត = អាយុរបស់ណូអេដក ៤ ឆ្នាំចេញ ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:៥២ )
-
ពណ៌បៃតង = ចំនួនស្ថានសួគ៌នៅក្នុងនគរសេឡេស្ទាល ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១:១ )
Tapatan
សូមលេងល្បែងមួយមកពីប្រទេសហ្វីលីពីនជាមួយមិត្តម្នាក់ ! សូមគូរក្តារហ្គេមដូចជាក្តារមួយនៅខាងឆ្វេងដៃនេះ ។ ប្អូនៗម្នាក់ៗនឹងត្រូវការរបស់តូចៗចំនួនបី ដូចជាថ្ម ឬកាក់ជាដើម ។ សូមដាក់វេនគ្នាដាក់វត្ថុរបស់ប្អូននៅលើរង្វង់មួយ ។ នៅពេលវត្ថុទាំងនោះមាននៅលើក្តារអស់ហើយ សូមដាក់វេនគ្នាផ្លាស់ទីវត្ថុនោះទៅក្នុងរង្វង់មួយក្នុងទិសដៅណាមួយក៏បាន ។ អ្នកណាដាក់បានបីរង្វង់ជាប់គ្នាឈ្នះ !
អ្នកជួយអាថ៌កំបាំង
មនុស្សម្នាក់មកពីអង្គការបឋមសិក្សាបានធ្វើឲ្យបងប្រុស និងបងស្រី មូលលើរ ភ្ញាក់ផ្អើលដោយបានកាត់ស្មៅក្នុងសួនរបស់ពួកគាត់សម្រាប់ពួកគាត់ ។ តើគេជានរណាទៅ ? សូមធ្វើតាមតម្រុយ ដើម្បីស្វែងរកចម្លើយនេះ ។
-
អ្នកជួយអាថ៌កំបាំងមិនបានលើកដៃទេ ។
-
អ្នកជួយអាថ៌កំបាំងនោះមានសក់រួញ ។
-
អ្នកជួយអាថ៌កំបាំងនោះមិនមានសម្លៀកបំពាក់ឆ្នូតទេ ។
-
អ្នកជួយអាថ៌កំបាំងកំពុងញញឹម ។
-
យ៉ាកុប
-
អេមីលា
-
លីណា
-
ហ្វីលីក
-
ថូប៊ីអាស
រចនារូបភាពដោយ ប្រាយអិន ប៊ិកស៍