មិត្តទាំងឡាយនៅជុំវិញពិភពលោក
រីកា អរ អាយុ ៧ ឆ្នាំ មកពីខេត្តរ៉ូវ៉ា ប្រទេសហ្វីជី
ប្រេឌី ធី អាយុ ៩ ឆ្នាំ មកពីរដ្ឋអារីហ្សូណា ស.រ.អា.
ឌុងយ៉េអុង ខេ អាយុ ១០ ឆ្នាំ មកពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
បែកឃី និង លីអូ វ៉ាយ ទាំងពីរនាក់អាយុ ១០ ឆ្នាំ មកពីរដ្ឋតិចសាស់ ស.រ.អា.
យើងស្លៀកពាក់ លេងហ្គេមត្រួសត្រាយផ្លូវ ធ្វើប៊ឺដាក់ក្នុងកែវ និងធ្វើរទេះចេញពីប្រអប់ដើម្បីអបអរសាទរទិវាអ្នកត្រួសត្រាយផ្លូវ ! យើងដឹងគុណដល់បុព្វការីជនជាអ្នកត្រួសត្រាយផ្លូវរបស់យើង ដែលបានឆ្លងកាត់វាលទំនាប និងមានសេចក្តីស្មោះត្រង់ក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ជេមស៍, អេននី, អាលីស និង ណូរ៉ា ជី អាយុ ៧, ៩, ៣ និង ៥ ឆ្នាំ មកពីរដ្ឋអូរ៉េហ្គិន ស.រ.អា.
ខ្ញុំចូលចិត្តទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ហើយច្រៀងចម្រៀងអង្គការបឋមសិក្សា ។
ទេវីន អិន អាយុ ១០ ឆ្នាំ មកពីទីក្រុងហេរ៉ារី ប្រទេសហ្ស៊ីមបាវ៉េ
មុនពេលយើងចាកចេញពីផ្ទះទៅសាលារៀន ខ្ញុំពោលពាក្យអធិស្ឋានពេលព្រឹករបស់ខ្ញុំ ។ ខ្ញុំអរព្រះគុណដល់ព្រះវរបិតាសួគ៌សម្រាប់ខ្លួនខ្ញុំ សម្រាប់ម៉ាក់របស់ខ្ញុំ និងសម្រាប់អ្វីៗគ្រប់យ៉ាង ។
ខាឡូតា វី អាយុ ៨ ឆ្នាំ មកពី លីសបោន រីជិន ប្រទេសព័រទុយហ្គាល់
ការរៀនអំពីអ្នកត្រួសត្រាយផ្លូវបានបំផុសគំនិតខ្ញុំឲ្យធ្វើរទេះត្រួសត្រាយផ្លូវ និងរទេះអូសដៃ ។
ខយ អេស អាយុ ៨ ឆ្នាំ មកពីរដ្ឋយូថាហ៍ ស.រ.អា.
ខ្ញុំចូលចិត្តធ្វើនំឃុកគី ។ ខ្ញុំតែងតែដាក់គ្រឿងផ្សំដ៏ពិសេសបំផុតមួយ ពោលគឺសេចក្ដីស្រឡាញ់ ! នៅពេលដែលខ្ញុំចែករំលែកនំឃុកគីជាមួយអ្នកដទៃ ខ្ញុំមានអារម្មណ៍សុខសាន្ត និងរីករាយ ។
មីស៊ី អិន អាយុ ៩ ឆ្នាំ រដ្ឋធេនណេស៊ី ស.រ.អា.
កុមារអង្គការបឋមសិក្សា និងថ្នាក់ដឹកនាំនៅ ទីក្រុងលីម៉ា ប្រទេសប៉េរូ បានរៀបចំកញ្ចប់អាហារ និងប្រគល់វាឲ្យជនភៀសខ្លួន ។