ការរៀនសូត្រ និង ការរីកចម្រើន
យើងមកកាន់ផែនដី ដើម្បីយើងអាចរៀនសូត្រ រីកចម្រើន និងប្រែក្លាយដូចជាព្រះវរបិតាសួគ៌នៅថ្ងៃណាមួយ ( សូមមើល ម៉ូសេ ១:៣៩ ) ។ ពេលខ្លះ យើងធ្វើការជ្រើសរើសដែលធ្វើឲ្យយើងមានអារម្មណ៍ពុំមានមោទនភាពឡើយ ។ នៅពេលយើងធ្វើអំពើបាប ឬធ្វើខុស នោះវាជាឱកាសមួយសម្រាប់យើងដើម្បីងាកទៅរកព្រះយេស៊ូវគ្រីស្ទ ។
ប្អូនៗតែងតែអាចរីកចម្រើន ហើយព្យាយាមម្តងទៀតបានជានិច្ច នៅពេលប្អូនធ្វើខុស ឬជ្រើសយកជម្រើសមិនល្អ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ប្អូនយ៉ាងឥតខ្ចោះ ហើយអាចជួយប្អូនៗបានជានិច្ច !
មនុស្សគ្រប់រូបអាចប្រែចិត្តបាន
ការជ្រើសរើសដើម្បីធ្វើអ្វីមួយដែលប្អូនដឹងថាប្រឆាំងនឹងព្រះបញ្ញត្តិរបស់ព្រះគឺជាអំពើបាប ។ ព្រះវរបិតាសួគ៌បានជ្រាបថា យើងទាំងអស់គ្នានឹងធ្វើបាប និងធ្វើការជ្រើសរើសមិនល្អ ។ នោះហើយជាមូលហេតុដែលទ្រង់បានបញ្ជូនព្រះរាជបុត្ររបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ដោយសារទ្រង់ យើងអាចប្រែចិត្ត ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ និងធ្វើការជ្រើសរើសកាន់តែល្អប្រសើរបាន ( សូមមើល អេណុស ១:៥–៦ ) ។ សូមចងចាំអ្វីដែលព្រះអម្ចាស់បានសន្យា « អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២ ) ។
ការរៀនសូត្រពីកំហុស
កំហុសគឺជាអ្វីមួយដែលប្អូនធ្វើដោយអចេតនា ។ ពេលខ្លះ កំហុសអាចធ្វើឲ្យប្អូនមានអារម្មណ៍សោកសៅ ឬអាម៉ាស់ ។ ប៉ុន្តែ យើងមិនចាំបាច់ផ្តោតលើកំហុសរបស់យើងនោះទេ ! យើងអាចរៀនពីវាបាន ហើយអនុញ្ញាតឲ្យវាកន្លងទៅ ។ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យឆ្លងកាត់រឿងនេះផងដែរ ។
រចនារូបភាពដោយ ថាតស៊ីអាណា ប៊ឺហ្គោដ