2025
គំរូ​របស់​លោក​យាយទួត​ខ្ញុំ
ខែ​ឧសភា ឆ្នាំ​២០២៥


មកពី​គណៈប្រធាន​ទីមួយ

គំរូ​របស់​លោក​យាយទួត​ខ្ញុំ

កែសម្រួល​មកពី « ភាពសាមញ្ញ​គឺជា​គោលលទ្ធិ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ទំព័រ​៩៦–៩៩ ។

ស្ត្រី​ម្នាក់​កំពុង​ត្បាញ​ក្រណាត់ ដែល​ហ៊ុមព័ទ្ធ​ដោយ​មជ្ឈិមវ័យ និង​កុមារ​កំពុង​ស្តាប់​គាត់

លោក​យាយទួត​របស់​ខ្ញុំ​ឈ្មោះ ម៉ារី បមមែលី មាន​ចិត្ត​ស្មោះ​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្រុមគ្រួសារ​របស់​គាត់​បាន​រៀន​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​ស្វីស នៅពេល​គាត់​មាន​អាយុ ២៤ ឆ្នាំ ។

បន្ទាប់​ពីគាត់​បាន​ជ្រមុជ​ទឹក​រួចហើយ លោកយាយ​ម៉ារី​បាន​ផ្លាស់​ទៅ​ប្រទេស​អាល្លឺម៉ង់ ។ ប៉ុន្តែ​លោកយាយ​ទួត​ឃើញ​ថា គាត់​មិន​អាច​ឈប់​ចែកចាយ​អ្វី​ដែល​គាត់​បាន​រៀន​នោះ​ទេ ។ មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​គាត់ ដើម្បី​ស្តាប់​គាត់​បង្រៀន នៅពេល​ដែល​គាត់​ត្បាញ​ក្រណាត់ ។

លោកយាយ​ម៉ារី​បាន​និយាយ​អំពី​ព្រះគម្ពីរ​មរមន និង​ព្រះវរបិតា​សួគ៌ និង​ការយាង​មក​ជួប​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់ យ៉ូសែប ស្មីធ ។ គាត់​បាន​បង្រៀន​អំពី​ការរស់​ឡើង​វិញ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ក្រុមគ្រួសារ​អាច​រស់នៅ​ជាមួយគ្នា​ជា​និរន្ដរ៍​បាន ។

ការបង្រៀន​ដល់​បុត្រា​បុត្រី​របស់​ព្រះវបិតា​សួគ៌​អំពី​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​កិច្ចការ​ដ៏ពិសិដ្ឋ ។ នៅពេល​យើង​បង្រៀន​គោលការណ៍​ទាំងនេះ​ដល់​អ្នក​ទាំងឡាយ​ដែល​យើង​ស្រឡាញ់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្តីពិត ។

គូរ​ដំណើររឿង​គ្រួសារ

ប្រធាន អាវរិង បាន​ទទួល​ការបំផុស​គំនិត​ពី​លោក​យាយទួត​របស់​លោក ។ តើ​អ្នកណា​នៅក្នុង​គ្រួសារ​របស់​ប្អូន ដែល​បំផុស​គំនិត​ប្អូន​ឲ្យ​ជ្រើសរើស​អ្វី​ដែល​ត្រូវ ? សូម​ប្រើ​ប្រអប់​ខាងក្រោម​ដើម្បី​គូរ​ដំណើរ​រឿង​គ្រួសារ ។

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ស្សនណា ជេ ស៊ី ថែននី