សំណេរដោយប្អូនៗ
តើមានព្រះយេស៊ូវពិតមែនឬ ?
ថ្ងៃមួយ ខ្ញុំបានចូលរួមជាមួយបងប្អូនរបស់ខ្ញុំនៅតុសិក្សាព្រះគម្ពីរជាគ្រួសាររបស់យើង ។ ម៉ាក់របស់ខ្ញុំបានចាប់ផ្តើមមេរៀន ចូរមកតាមខ្ញុំ របស់យើង ប៉ុន្តែខ្ញុំមិនសូវជាយកចិត្តទុកដាក់ទេ ។ ខ្ញុំបានគិតអំពីអ្វីផ្សេងទៀត ៖ តើមានព្រះយេស៊ូវពិតមែនឬ ?
នៅក្នុងព្រះវិហារ និងនៅក្នុងអង្គការបឋមសិក្សា យើងបានរៀនថា មានទ្រង់ពិតមែន ប៉ុន្តែខ្ញុំមិនបានដឹងដោយខ្លួនឯងទេ ។ ខ្ញុំបានគិតហើយគិតទៀត ប៉ុន្តែខ្ញុំមិនអាចរកឃើញចម្លើយទេ ។
បន្ទាប់ពីការសិក្សាព្រះគម្ពីរ ខ្ញុំបានសួរម៉ាក់របស់ខ្ញុំថា « តើមានព្រះយេស៊ូវពិតមែនឬ ? »
ម៉ាក់បានតបថា « ជាសំណួរល្អ » ។ « ហេតុអ្វីកូនមិនអធិស្ឋានអំពីរឿងនេះទៅ ? »
ខ្ញុំបានឆ្លើយថា « យល់ព្រម » ។
នៅយប់នោះ ខ្ញុំបានពោលពាក្យអធិស្ឋានមួយ ហើយបានទូលសួរថា « ព្រះវរបិតាសួគ៌អើយ តើព្រះរាជបុត្រារបស់ទ្រង់មានពិតមែនឬ ? » បន្ទាប់មក ខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងចិត្ត ។ ខ្ញុំដឹងថា ព្រះបានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។ បន្ទាប់ពីនោះមក ខ្ញុំពោលពាក្យអធិស្ឋានអរព្រះគុណដល់ព្រះវរបិតាសួគ៌ដែលបានឆ្លើយតបដល់ខ្ញុំ ។ ខ្ញុំដឹងថា ទ្រង់ស្តាប់ការអធិស្ឋានរបស់ខ្ញុំ ហើយទ្រង់ក៏នឹងស្តាប់ការអធិស្ឋានរបស់អ្នកផងដែរ ។
រចនារូបភាពដោយ អិមមីលី ដេវីស