ជម្រាបសួរពីកោះតៃវ៉ាន់ !
តៃវ៉ាន់គឺជាកោះមួយនៅជិតទីក្រុងហុងកុង ។ ប្រជាជនជាង ២៣ លាននាក់រស់នៅទីនោះ ។ ប្រជាជនភាគច្រើននិយាយភាសាចិនកុកងឺ ហុកឃីន និងហាក់កា ។
ពេលគេងថ្ងៃ !
នៅកោះតៃវ៉ាន់ វាជារឿងធម្មតានៅក្នុងសាលារៀន និងនៅក្នុងការិយាល័យដើម្បីគេងថ្ងៃបន្ទាប់ពីអាហារថ្ងៃត្រង់ ។
ផ្កាដ៏ពិសេសមួយ
ផ្កាព្រូនបានក្លាយជានិមិត្តសញ្ញាផ្លូវការរបស់កោះតៃវ៉ាន់ក្នុងឆ្នាំ ១៩៦៤ ។ ពួកគេបានជ្រើសរើសវា ដោយសារវារីកសូម្បីតែក្នុងអំឡុងរដូវរងាក្ដី ។
ការដឹកជញ្ជូនលឿន
អគារតៃប៉ិ ១០១ គឺជាអគារខ្ពស់ជាងគេបំផុតនៅកោះតៃវ៉ាន់ ។ វាមានជណ្តើរយន្តលឿនខ្លាំងណាស់ ដែលចំណាយពេលត្រឹមតែ ៣៧ វិនាទីប៉ុណ្ណោះដើម្បីទៅពីជាន់ទី ៥ ដល់ជាន់ទី ៨៩ ។
ភ្នំជាច្រើន
ជាងពាក់កណ្តាលនៃកោះតៃវ៉ាន់ត្រូវបានគ្របដណ្តប់ដោយភ្នំ ។ វាក៏មានភ្នំភ្លើងជាច្រើនផងដែរ ប៉ុន្តែវាមិនបានផ្ទុះអស់រយៈពេលរាប់រយឆ្នាំមកហើយ ។
ឥន្ទធនូដ៏ស្រស់ស្អាត
ឥន្ទធនូដែលមានរយៈពេលយូរបំផុតរបស់ពិភពលោកបានកើតឡើងនៅកោះតៃវ៉ាន់ ។ មនុស្សអាចមើលឃើញវាជិតប្រាំបួនម៉ោង !
ការប្រារព្ធពិធីបង្ហោះចង្កៀងគោម
ពិធីបុណ្យចង្កៀងគោមរបស់តៃវ៉ាន់គឺជានិមិត្តរូបនៃសេចក្តីសង្ឃឹម សេចក្តីអំណរ និងសាមគ្គីភាព ។ ក្នុងអំឡុងពេលធ្វើពិធីបុណ្យដ៏ធំនេះ មនុស្សធ្វើចង្កៀងគោម ហើយបង្ហោះវាទៅលើមេឃ ។
រចនារូបភាពដោយ Book of Lai