2025
កាត​ព្រះវិហារ​បរិសុទ្ធ
ខែ​ឧសភា ឆ្នាំ​២០២៥


កាត​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ ខាតស្តុន អាល់ប៊ើរតា

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​ដែល​បាន​សាងសង់​នៅ​ខាងក្រៅ ស.រ.អា. ។

  • ព្រះវិហារ​បរិសុទ្ធ​នេះ​មាន​អាយុ​ជាង ១០០ ឆ្នាំ !

  • នេះ​គឺជា​ព្រះវិហារបរិសុទ្ធ​ដំបូង​គេ​បង្អស់ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​គ្មាន​កំពូល ។

ព្រះវិហារ​បរិសុទ្ធ តៃប៉ិ តៃវ៉ាន់

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ទីបី​ដែល​បាន​សាងសង់​នៅ​ទ្វីប​អាស៊ី ។

  • ដំបូល​ព្រះវិហារ​បរិសុទ្ធ​នេះ​ប្រក់​ក្បឿង​ពណ៌ខៀវ​ដ៏ស្រស់​ស្អាត ។

  • ព្រះវិហារ​បរិសុទ្ធ​នេះ​មាន​កំពូល​ប្រាំមួយ​នៅជុំ​វិញ​អគារ ។

ព្រះវិហារ​បរិសុទ្ធ អាប៉ៃ សាម័រ

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​នៅ​សាម័រ ។

  • ក្នុង​ឆ្នាំ​២០០៣ អគ្គិភ័យ​បាន​បំផ្លិច​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ​នេះ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​សាងសង់​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ ២០០៥ ។

  • រូបសំណាក​ទេវតា​មរ៉ូណៃ គឺជា​របស់​តែមួយ​គត់​ដែល​នៅ​សេសសល់​បន្ទាប់​ពី​ភ្លើង​ឆេះ ។ ក្រោយមក រូបសំណាក​នេះ​ត្រូវបាន​ដាក់​នៅលើ​ព្រះវិហារ​បរិសុទ្ធ​វិញ បន្ទាប់ពី​បាន​សាងសង់​ឡើង​វិញ​ហើយ ។

ទំព័រ PDF ជាមួយនឹង​ការរចនា​រូបភាព​ព្រះវិហារ​បរិសុទ្ធ

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន