ការធ្វើតាមព្រះយេស៊ូវនៅ កោះតៃវ៉ាន់
ជួបជាមួយ អែលលី
អែលលី ធ្វើតាមព្រះយេស៊ូវគ្រីស្ទ តាមរយៈការជួយគ្រួសាររបស់នាងធ្វើសកម្មភាពរាត្រីជួបជុំក្រុមគ្រួសារ ។ នាងបានបង្រៀនប្អូនប្រុសស្រីរបស់នាងអំពីមាត្រានៃសេចក្តីជំនឿទីបួនសម្រាប់សកម្មភាពមួយ ។ នាងបានទន្ទេញមាត្រានៃសេចក្តីជំនឿដោយសូត្រវាម្តងហើយម្តងទៀតនៅពេលថ្ងៃ ។ អែលលីនិយាយថា « ការធ្វើដូច្នេះអាចជួយខ្ញុំឲ្យខិតទៅកាន់តែជិតព្រះគ្រីស្ទមួយជំហានទៀត » ។
អែលលីគឺជាអ្នកផ្សះផ្សាគេនៅក្នុងគ្រួសាររបស់នាង ។ នាងជួយប្អូនស្រីតូចរបស់នាងពាក់ស្បែកជើង និងបញ្ចុកអាហារដល់នាង នៅពេលម្តាយរបស់នាងរវល់ ។ នៅពេលប្អូនៗរបស់នាងកំពុងឈ្លោះគ្នាដណ្តើមអាហារ ឬកៅអី នាងចែករំលែកជាមួយពួកគេ ។ អែលលីនិយាយថា « នៅពេលខ្ញុំធ្វើតាមព្រះយេស៊ូវ ខ្ញុំមានអារម្មណ៍កក់ក្តៅនៅក្នុងដួងចិត្តរបស់ខ្ញុំ » ។
អំពី អែលលី
អាយុ ៖ ៧ ឆ្នាំ
មកពី ៖ តៅយ័ន តៃវ៉ាន់
ភាសា ៖ តៃវ៉ាន់ ចិនកុកងឺ អង់គ្លេស
គោលដៅ ៖ លេងព្យាណូឲ្យបានល្អ រៀនមាត្រានៃសេចក្តីជំនឿ និងរៀនលេងវាយសី
ចំណង់ចំណូលចិត្ត ៖ លេងព្យាណូ សិល្បៈ និងសិប្បកម្ម ឡើងភ្នំ និងច្រៀង
គ្រួសារ ៖ អែលលី ប៉ា ម៉ាក់ ប្អូនប្រុស និងប្អូនស្រី
ចំណូលចិត្តរបស់អែលលី
ដំណើររឿងព្រះគម្ពីរ ៖ នីហ្វៃក្លែងធ្វើជាឡាបាន់ ដើម្បីទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី១ ៤ )
ផ្លែឈើ និងបន្លែ ៖ ផ្លែប៉ែសទឹកឃ្មុំ ទំពាំងបាយជូរ និងផ្សិតអ៊ីណូគី
អាហារ ៖ មីកញ្ចប់
ពណ៌ ៖ ឥន្ទធនូ
ចម្រៀងកុមារ ៖ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ )