2025
ពិភពលោក​ដ៏​ស្រស់ស្អាត​របស់​យើង
ខែ​ឧសភា ឆ្នាំ​២០២៥


ពិភពលោក​ដ៏​ស្រស់ស្អាត​របស់​យើង

បាន​ដកស្រង់​ពី « ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៥៧–៥៩ ។

រូបភាព​ធ្វើឡើង​ពី​ចម្រៀក​ក្រដាស​រហែក​នៃ​សួនច្បារ​ដែល​មាន​ស្ពាន និង​ស្រះ​ទឹក

ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​យកចៅៗ​របស់​យើង​ពីរ​បី​នាក់​ទៅលេង​សួនច្បារ​ដ៏អស្ចារ្យ​មួយ​នៅ​ប្រទេស​បារាំង ។ យើង​កោត​សរសើរ​ដល់​រោង​ផ្កា​ដ៏​ស្រស់ស្អាត ផ្កាព្រលិត និង​ស្រះទឹក ។

សួនច្បារ​នេះ​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ក្លូត ម៉ូណេ ។ គាត់​ជា​វិចិត្រករ​ដ៏​អស្ចារ្យ​ម្នាក់ ។ គាត់​បាន​ថែ​សួនច្បារ​របស់​គាត់​យ៉ាង​ប្រុងប្រយ័ត្ន​អស់​រយៈពេល ៤០ ឆ្នាំ ។ គាត់​បាន​គូរ​គំនូរ​រាប់រយ​សន្លឹក​ដែល​ត្រូវបាន​បំផុស​គំនិត​ដោយ​សួនច្បារ​របស់​គាត់ ។

ភាពស្រស់ស្អាត​នៃ​ធម្មជាតិ​អាច​ជួយ​យើង​ឲ្យ​មាន​ការដឹងគុណ​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​ទ្រង់​បាន​បង្កើត​ផែនដី​ដ៏​ស្រស់ស្អាត​នេះ​មក​ជាមួយ​នឹង​ភ្នំ ទឹកអូរ រុក្ខជាតិ និង​សត្វពាហនៈ​ជាច្រើន ។

ការបង្កបង្កើត​ដ៏អស្ចារ្យ​ទាំង​នេះ​បង្ហាញ​ថា ព្រះ​ស្រឡាញ់​យើង​ខ្លាំង​ប៉ុនណា ។ ទោះជា​យ៉ាងណា ទ្រង់​ក៏ភ្ជាប់​មកជាមួយ​នូវ​កាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​ផងដែរ ។ ការណ៍​នេះ​ត្រូវបាន​គេ​ហៅថា ការកាន់កាប់​ត្រួតត្រា ។ យើង​ត្រូវ​ថែរក្សា​អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះ​បាន​បង្ក​បង្កើត​សម្រាប់​យើង ។

ព្រះវរបិតាសួគ៌​របស់​យើង​ក៏អញ្ជើញ​យើង​ឲ្យ​ចូលរួម​ក្នុង​ការងារ​ច្នៃប្រតិដ្ឋ​របស់​ទ្រង់​ផងដែរ ។ យើង​អាច​បង្កើត​ជា​សិល្បៈ តន្ត្រី និង​អ្វីៗ​ជាច្រើន​ផ្សេងទៀត​ដើម្បី​បំភ្លឺ​ជីវិត​របស់​យើង និង​ផ្ដល់​ពរជ័យ​ដល់​អ្នកដទៃ ។

ព្រះ​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដ៏អស្ចារ្យ នៅពេល​ដែល​យើង​ស្រឡាញ់ និង​ថែទាំ​ដល់​ផែនដី​នេះ និង​ថែរក្សា​គ្នា​ទៅវិញ​ទៅមក ។ នៅពេល​ប្អូន​ធ្វើ​ដូច្នោះ នោះ​ប្អូន​នឹង​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ជីវិត​របស់​ប្អូន ។

សិល្បៈ​ធ្វើពី​ក្រដាស​រហែក

ប៊ីស្សព ឃូសេ បាន​បង្រៀន​ថា យើង​អាច​ក្លាយជា​អ្នកបង្ក​បង្កើត​ផងដែរ ! នេះ​គឺជា​ហត្ថកម្ម​ដែល​ប្អូន​អាច​ធ្វើបាន​ដើម្បី​រំឭក​ប្អូន​អំពី​ការបង្ក​បង្កើត​ដ៏​ស្រស់ស្អាត​របស់​ព្រះវរបិតា​សួគ៌ ។

  1. សូម​ស្វែងរក​រូបភាព​នៃ​អ្វី​មួយ​នៅក្នុង​ធម្មជាតិ​ដែល​បំផុស​គំនិត​ដល់​ប្អូន ។

  2. នៅលើ​ក្រដាស​មួយ​សន្លឹក សូម​ប្រើ​ខ្មៅដៃ​ដើម្បី​គូរ​ផ្នែក​ផ្សេងៗ​នៃ​រូបភាព​នេះ ។

  3. សូម​ហែក​ក្រដាស​ពណ៌ ដើម្បី​ប្រើ​នៅ​លើ​រូបភាព​របស់​ប្អូន ។

  4. សូម​បិត​បំណែក​ក្រដាស​ពណ៌​នៅ​ខាងក្នុង​គ្រោង​គំនូរ​របស់​ប្អូន ។

ទំព័រ​ទម្រង់ PDF

រចនា​រូបភាព​ដោយ ម៉ាឌី ប៊េកឺ