មូលដ្ឋានគ្រឹះនៃដំណឹងល្អ
បង្រៀនខ្ញុំអំពីការនិយាយសុំទោស
ពេលខ្លះយើងធ្វើការជ្រើសរើសខុស ។
ដើម្បីធ្វើឲ្យអ្វីៗបានប្រសើរឡើងវិញ យើងអាចនិយាយថា « ខ្ញុំសុំទោស » ។
បន្ទាប់មក យើងអាចជួយដោះស្រាយបញ្ហានេះបាន ។
យើងអាចទូលទៅព្រះវរបិតាសួគ៌ថា យើងក៏សោកស្ដាយផងដែរ ។ ទ្រង់នឹងជួយយើងឲ្យធ្វើបានកាន់តែល្អប្រសើរជានិច្ច !
ម៉ោងនិទានរឿង
សូមចង្អុលទៅរូបភាពនីមួយៗដើម្បីដាក់តាមលំដាប់លំដោយ ។ តើប្អូនអាចប្រាប់នរណាម្នាក់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពទាំងនេះបានទេ ?
រចនារូបភាពដោយ អេនី ចេន