2025
ទទួល​យក​អំណោយ​របស់​ទ្រង់
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ទទួល​យក​អំណោយ​របស់​ទ្រង់

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ខ្ញុំ​ចង់​និយាយ​អំពី អំណោយ​មួយ​ដែល​គ្របដណ្ដប់​គ្រប់ទាំងសេចក្តីពិត​ដ៏​នៅ​អស់កល្បជានិច្ច ដែល​គាំទ្រ​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល​បាន​អ្វីៗ​ផ្សេង​ទៀត ដែល​ព្រះវរបិតា​យើង​ចង់​ប្រទាន​ឲ្យ​យើង—គឺជា​អំណោយ​ដ៏​សំខាន់​នៃ​ចំណេះដឹង​ដែល​នៅ​ពេល​យល់ព្រម​ទទួលនិង​ទទួលយក​យ៉ាង​ជ្រៅ​ពេញលេញ​ទៅក្នុង​ព្រលឹងផ្ដល់​ឲ្យ​នូវ​អំណរ និង​សម្រាល​ការលំបាក​នៃ​ជីវិត ហើយ​ឆ្លើយ​សំណួរ​ដែល​មិន​មាន​ចម្លើយ​របស់​យើង ៖ គឺថា យើង​ពិត​ជា​បុត្រាបុត្រី​របស់​ព្រះ​ប្រាកដ​មែន ។ វា​គួរ​ឲ្យ​រំភើប​ណាស់ ! អស្ចារ្យ​ណាស់ ! ហើយ​សេចក្ដីពិត​នេះ​គឺ​ការពិត ។

… ហើយ​ផ្លូវ​ដែល​បងប្អូន​កំពុងដើរ​នេះ​គឺជា​ផែនការ​នៃ​សុភមង្គល​របស់ទ្រង់ ។ … ឱ ទ្រង់​ពិត​ជា​ចង់​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ថ្ងៃ​ណា​មួយ​ខ្លាំង​ណាស់ ដើម្បី​ទទួល​គោលបំណង​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​អំណោយ​ដ៏​ស្រស់ស្អាត​របស់​ទ្រង់គឺ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់ ។ …

… បងប្អូន​អាច​មក​រក​ព្រះគ្រីស្ទ​ដោយ​ទំនុកចិត្ត​លើ​សេចក្តីសប្បុរស​របស់​ទ្រង់ ហើយ​ទទួល​អំណោយ​ទាំងអស់​នៃ​អំណរ សេចក្តីសុខសាន្ត ក្តីសង្ឃឹម ពន្លឺ សេចក្តីពិត វិវរណៈ ចំណេះដឹង និង​ប្រាជ្ញា—ដោយ​មាន​ទំនុកចិត្ត លាតដៃ ហើយ​លាដៃ​របស់​បងប្អូន​ជាស្រេច​ដើម្បី​ទទួល ។ ហើយ​បងប្អូន​អាច​ទទួល​បាន​អំណោយ​ទាំងនេះ ដោយសារ​បងប្អូន​ការពារ និង​ចាក់គ្រឹះ​នៅក្នុង​ចំណេះដឹងថា បងប្អូន​ជា​បុត្រី​ជា​ទីស្រឡាញ់​របស់​ព្រះ បងប្អូន​គឺជា​បុត្រា​ជាទី​ស្រឡាញ់​របស់​ព្រះ ហើយ​ទ្រង់​បានប្រទាន​អំណោយ​ដល់​បងប្អូន​នូវ​ព្រះរាជបុត្រា​ដ៏​វិសុទ្ធ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ដើម្បី​ប្រោសលោះ​បងប្អូន រាប់​ជា​សុចរិត និង​ញែក​បងប្អូន​ជា​បរិសុទ្ធ ។

… សូមទទួល​យក​អំណោយ​នេះ​ម្តងទៀត ឬ​ប្រហែល​ពិត​ជា​ទទួល​អំណោយ​នេះ​ជា​លើកដំបូង​ក្តី នោះ​សូម​អនុញ្ញាត​ឲ្យ​វា​ផ្លាស់ប្តូរ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​បងប្អូន ។ នេះ​គឺជា​របៀប​ដ៏​ឥតខ្ចោះ​ដែល​ព្រះ​បានរៀបចំ​សម្រាប់​បងប្អូន តាមរយៈ​អំណោយ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។ មាន​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​សេចក្ដីអំណរ !