2025
« ចូរ​ចូល​មក​ជិត​យើង »
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

« ចូរ​ចូល​មក​ជិត​យើង »

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

មាន​ពេល​ខ្លះ​ដែល​យើង​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ តែ​ពេលខ្លះ​អំឡុង​ការសាកល្បង​នៃ​ជីវិត​រមែងស្លាប់​របស់​យើង យើង​មាន​គម្លាត​ខ្លះ​ពីទ្រង់ ហើយ​ចង់​បាន​ការធានា​មួយ​ថា ទ្រង់​ស្គាល់​អ្វី​ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​យើង ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។ …

ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ម្នាក់ៗ ។ ទ្រង់​ប្រទាន​ឲ្យ​នូវ​ឱកាស​ដើម្បី​ចូល​ទៅ​កាន់តែ​ជិត​ទ្រង់ ។ ដូច​ជាមួយ​មិត្ត​ជាទី​ស្រឡាញ់​ដែរ បងប្អូន​នឹង​ធ្វើវា​តាម​របៀប​ដូចគ្នា ដោយធ្វើ​ការទំនាក់ទំនង​តាមរយៈ​ការអធិស្ឋាន ការស្ដាប់​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ និង​ការបម្រើ​អ្នកដទៃ​ជំនួស​ព្រះអង្គសង្គ្រោះ​ដោយ​ក្ដីរីករាយ ។ …

គឺ​ដូចជា​សិស្ស​ជាទី​ស្រឡាញ់​របស់​ទ្រង់​ដែរ បុត្រ​ម្នាក់ៗ​របស់​ព្រះវរបិតា​សួគ៌ ដែល​បាន​ជ្រើសរើស​ចូល​តាម​ទ្វារ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​នៅក្រោម​សេចក្ដីសញ្ញា​ដើម្បី​ធ្វើជា​សាក្សី​របស់​ព្រះអង្គ​សង្គ្រោះ និង​ថែទាំ​ដល់​អស់​អ្នក​ដែល​ទ័លក្រ​ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់​យើង ។ …

នៅពេល​បងប្អូន​ស្មោះត្រង់​នឹង​ការសន្យា​ទាំងនេះ បងប្អូន​នឹង​ឃើញ​ថា ព្រះអម្ចាស់​រក្សា​ការសន្យា​របស់​ទ្រង់​ថា​នឹង​រួបរួម​ជាមួយ​បងប្អូន ហើយ​គាំទ្រ​បងប្អូន​ក្នុង​ការបម្រើ​របស់​បងប្អូន ធ្វើឲ្យ​បន្ទុក​របស់​បងប្អូន​បាន​ស្រាល ។ បងប្អូន​នឹង​ស្គាល់​ព្រះអង្គសង្គ្រោះ ហើយ​នៅ​ទីបំផុត បងប្អូន​នឹង​ក្លាយ​ដូចជា​ទ្រង់ ហើយ « ឲ្យ​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ » ។ តាមរយៈ​ការជួយ​អ្នកដទៃ​សម្រាប់​ព្រះអង្គសង្គ្រោះ បងប្អូន​នឹង​ឃើញ​ថា បងប្អូន​កំពុង​តែ​ខិត​ទៅ​កាន់តែ​ជិត​ទ្រង់ ។ …

នៅពេល​បងប្អូន​ចូល​ទៅ​រុំ​របួស​ឲ្យ​អ្នក​ដែល​ទ័លក្រ នោះ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នឹង​គាំទ្រ​ដល់​បងប្អូន ។ ព្រះហស្ត​របស់​ទ្រង់​នឹង​លាត​សន្ធឹង​ជាមួយ​នឹង​ដៃ​របស់​បងប្អូន ដើម្បី​ជួយ និង​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង ។

អ្នកបម្រើ​ក្នុង​សេចក្ដីសញ្ញា​គ្រប់រូប​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ទទួល​បាន​ការដឹកនាំ​របស់​ទ្រង់​ពី​ព្រះវិញ្ញាណបរិសុទ្ធ កាល​ពួកគេ​ផ្ដល់​ពរជ័យ និង​បម្រើ​ដល់​អ្នកដទៃ​សម្រាប់​ទ្រង់ ។ រួចហើយ​ពួកគេ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ហើយ​រកឃើញ​អំណរ​ក្នុង​ការខិត​ទៅ​កាន់តែ​ជិត​ទ្រង់ ។