2025
គ្រា​តាំង​របស់​ទាំងអស់​ឡើង​វិញ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

គ្រា​តាំង​របស់​ទាំងអស់​ឡើង​វិញ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ការបង្កើតឡើង​ជា​ផ្លូវការ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​លំដាប់លំដោយ​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ ។ …

ការបង្ហាញ​ព្រះកាយ​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ចំពោះ យ៉ូសែប ស្ម៊ីធ ការបកប្រែ និង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន និង​ការស្ដារឡើងវិញ​នៃ​កូនសោ និង​សិទ្ធិអំណាច​បព្វជិតភាព គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​បង្កើត​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​កាល​ពី ១៩៥ ឆ្នាំ​កន្លង​ទៅ មក​ទល់នឹង​សព្វថ្ងៃនេះ ។

… មួយ​ឆ្នាំ​បន្ទាប់ពី​ការបង្កើត​សាសនាចក្រ ព្រះអម្ចាស់​បានណែនាំ យ៉ូសែប ស្ម៊ីធ ថា​កូនសោ​នគរ​នៃ​ព្រះ « ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី » ហើយ « ដំណឹង​ល្អ [ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង ] ត្រូវ​រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ​រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » ជា​ថ្មី​ម្តង​ទៀត​ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ៖ ព្រះអម្ចាស់​បាន​បំពេញ​ការសន្យា​របស់​ទ្រង់ ។ …

… ដោយ​ជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​ដែល​បាន​ព្យាករ​នៃ​អ្វីៗ​ទាំងអស់​នៅក្នុង​ថ្ងៃចុងក្រោយ ពួក​ព្យាការី និង​ពួកសាវក​ពី​បុរាណ បានប្រគល់​សិទ្ធិអំណាច​ដល់ យ៉ូសែប ស្ម៊ីធ ដោយ​ផ្ទាល់ ហើយ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​បព្វជិតភាព​ដល់​លោក ។ …

កិច្ចការ​នៅ​ថ្ងៃចុងក្រោយ​របស់​ព្រះអម្ចាស់ « គឺ​ជា​បុព្វហេតុ​ដែល​ប្រជារាស្ត្រ​របស់​ព្រះ​ចាប់​អារម្មណ៍​នៅក្នុង​គ្រប់​សម័យកាល វា​គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ព្យាការី សង្ឃ និង​ស្តេច​បាន​រស់នៅ​ក្នុង​គ្រា​ដ៏​រីករាយ​អស្ចារ្យ ពួកគេ​បាន​ទន្ទឹង​ចាំ​ដោយ​អំណរ​នា​ជំនាន់​ដែល​ពួកយើង​រស់នៅ ហើយ​បាន​រីករាយ​ដោយ​អំណរ និង​សេចក្ដី​សង្ឃឹម​ពី​សួគ៌ា​រហូត​ដល់​ពួកគេ​បាន​ច្រៀង ហើយ​សរសេរ ព្រមទាំង​បាន​ព្យាករ​ពី​ជំនាន់​របស់​យើង​នេះ » ។ …

« ដំណឹង​ល្អ » ដ៏​សំខាន់ និង​រុងរឿង​បំផុត គឺជា​សារលិខិត​ដែល​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បានស្ដារ​ដំណឹងល្អ និង​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​នៅក្នុង​ថ្ងៃចុងក្រោយ​នេះ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅក្នុង​គម្ពីរ​សញ្ញាថ្មី​ដែល​បាន​ស្ដារឡើងវិញ ។