តើការនៅក្នុង ក្រុមចម្រៀងសន្និសីទទូទៅ មានអារម្មណ៍បែបណា ?
ការច្រៀងនៅចំពោះមុខពិភពលោកទាំងមូលគឺមិនមានបញ្ហាសម្រាប់យុវវ័យដ៏អស្ចារ្យទាំងនេះនោះទេ !
ពីឆ្វេងទៅស្តាំ ៖ ហ្រ្គេនធ៍, លីនឌី, អ៊ីមីកូ និង យ៉ស
« ទំនុកច្រៀងអាចជ្រួតជ្រាបទៅក្នុងគំនិត និងដួងចិត្តរបស់យើង ប៉ុន្តែខ្ញុំគិតថា តន្រ្តីអាចចាក់ចូលជ្រៅទៅក្នុងដួងព្រលឹងតែម្ដង » ។
លីនឌី អិម
« អំណោយទាននៃការច្រៀងមិនមានន័យថា ត្រូវលាក់ទុកសម្រាប់ខ្លួនឯងនោះទេ ។ អំណោយទាននេះមានបំណងឲ្យចែកចាយដូចជាទីបន្ទាល់មួយ » ។
អ៊ីមីកូ អេ
« ម្នាក់ៗនៅក្នុងក្រុមចម្រៀងមានសាមគ្គីភាពខ្លាំងណាស់ ។ យើងពិតជាមានចិត្តចងក្រងរួមគ្នាតែមួយណាស់ » ។
ហ្រ្គេនធ៍ ស៊ី
« តន្ត្រីដែលផ្តោតលើព្រះយេស៊ូវគ្រីស្ទពិតជាមានឥទ្ធិពលខ្លាំងមកលើជីវិតរបស់ខ្ញុំ ហើយខ្ញុំដឹងថា ដោយមានសន្និសីទទូទៅ យើងអាចចែកចាយសេចក្តីស្រឡាញ់នោះជាមួយមនុស្សនៅជុំវិញពិភពលោកផងដែរ » ។
យ៉ស អេច