2025
នៅ​ចំពោះ​មុខ​យើង
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

នៅ​ចំពោះ​មុខ​យើង

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

យើង​មាន​អំណរ​គុណ​ដែលបាន​នៅលើ​ផែនដី នៅពេល​ដែល​សាសនា​ចក្រ​មាន​កំណើន​តួលេខ និង​មាន​ឥទ្ធិពល​កាន់​តែខ្លាំង ប៉ុន្ដែ​អ្វី​ដែល​សំខាន់​ជាងនេះ​នោះ​គឺ​ឥទ្ធិពល​ដែល​សាសនាចក្រ​បាន​មាន​នៅក្នុង​ដួងចិត្ដ និង​ជីវិត​របស់​សមាជិក​ទាំងឡាយ ។ …

សព្វថ្ងៃនេះ​សាសនាចក្រ​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៣៦៧ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការរចនា សាងសង់ ឬ​ដំណើរការ ។ … បងប្អូន​ប្រុសស្រី យើង​កំពុង​ពន្លឿន​បរិសុទ្ធ​ភាព​របស់​យើង នៅពេល​យើង​រស់នៅ​ដោយ​ស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ នៅពេល​យើង​ថ្វាយបង្គំ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ និង​នៅពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ​សម្រាប់​ខ្លួនយើង និង​សម្រាប់​បុព្វការីជន​របស់​យើង​ដែល​នៅ​ម្ខាង​ទៀត​នៃ​វាំងនន ។ …

យើង​មើលឃើញ​ព្រះអម្ចាស់​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅក្នុង​បេសកកម្ម​ទាំងឡាយ ។ … សំខាន់​ជាង​តួលេខ គោលបំណង​នៃ​ការប្រមូល​ផ្ដុំ​គឺ​ការនាំ​ព្រលឹង​ទាំងអស់​មករក​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ …

យើង​មើល​ឃើញ​ព្រះអម្ចាស់​ពន្លឿន​ឱកាស​ការអប់រំ​សម្រាប់​សមាជិក​របស់​យើង និង​សូម្បី​តែ​សម្រាប់​អ្នក​មិន​មាន​ជំនឿ​ដូច​យើង នៅ​ជុំវិញ​ពិភពលោក​ផងដែរ ។ …

ថ្មីៗ​នេះ សិស្ស​ជាង ៨០០,០០០ នាក់​នៅ​ទូទាំង​ពិភពលោក បាន​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ជា​តួលេខ​នៃ​ការចុះឈ្មោះ​ដ៏​ខ្ពស់​បំផុត​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្ដិ​សាសនាចក្រ ។ …

ផ្នែក​មួយ​ផ្សេងទៀត​ដែល​បង្ហាញ​ពី​ការរីក​ចម្រើន​នៃ​ផ្នែក​អប់រំ​នៅក្នុង​សាសនាចក្រ​នោះ គឺ BYU–Pathway Worldwide ។ … ការបញ្ចប់​វគ្គសិក្សា​ទាំងឡាយ​មានន័យ​ថា​ការទទួល​បាន​ការងារ ហើយ​ការទទួល​បាន​ការងារ​មានន័យ​ថា​ជីវិត​ល្អប្រសើរ​សម្រាប់​ក្រុមគ្រួសារ និង​ឱកាស​បន្ថែម​ទៀត​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ …

ខ្ញុំ​ទទួល​ស្គាល់​ថា​នៅក្នុង​ការណ៍​ដ៏​ល្អៗ​នៃ​ដំណឹងល្អ មាន​នូវ​អ្នក​ដែល​ពុះពារ អ្នក​ដែល​មាន​បញ្ហា​សេចក្ដី​ជំនឿ ការសង្ស័យ និង​សំណួរ​ដែល​ហាក់ដូច​ជា​គ្មាន​ចម្លើយ ។ បងប្អូន​ប្រុសស្រី ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចម្លើយ ។ សូម​ចាប់ផ្ដើម​ពី​ទ្រង់ ។ សូម​រកមើល​ព្រះហស្ដ​របស់​ទ្រង់​ក្នុង​ជីវិត​របស់​បងប្អូន ។ សូម​ស្ដាប់តាម​ទ្រង់​ចុះ ។ …

សូម​ដឹង​ថា​ទ្រង់​ជា្របដឹង ។