2025
ទ្រង់​ជា​ព្រះគ្រីស្ទ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ល្ងាច​ថ្ងៃ​សៅរ៍

ទ្រង់​ជា​ព្រះគ្រីស្ទ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

អ្វី​ដែល​ទ្រង់​បាន​អធិស្ឋាន មិនអាច​យកមក​សរសេរ​បាន​ឡើយ ដោយ ខាស៊ី ឆាលស៍

នៅពេល​កូនប្រុស​របស់​យើង អ៊ីឡាយ​រៀន​ថ្នាក់​ទីបួន ថ្នាក់​របស់គាត់​បានបង្កើត​រដ្ឋាភិបាល​សាកល្បង​មួយ ដែល​គាត់​ត្រូវបាន​បោះឆ្នោត​ដោយ​មិត្តភក្តិ​របស់​គាត់​ឲ្យ​បម្រើ​ជាចៅក្រម​ក្នុង​ថ្នាក់ ។ ថ្ងៃមួយ ចៅក្រម​មួយរូប​មកពី​តុលាការ​មណ្ឌល​ទី​២ រដ្ឋ​យូថាហ៍​បានមក​ធ្វើ​ទស្សនកិច្ច ហើយ​យក​ឯកសណ្ឋាន​ផ្លូវការ​របស់គាត់​ពាក់​ឲ្យ​អ៊ីឡាយ ហើយ​បន្ទាប់​មក​បាន​ប្រកាស​ពីការ​ចូលកាន់​តំ​ណែង​សម្រាប់​ថ្នាក់​របស់​ពួកគេ ។ រឿងនេះ​បាន​បញ្ឆេះ​ចំណាប់​អារម្មណ៍​នៅក្នុង​ព្រលឹង​ដ៏​ក្មេងខ្ចី​របស់​អីឡាយ ឲ្យ​មាន​ចំណង់​សិក្សា​ផ្នែក​ច្បាប់ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ផ្ទាល់​ជា​អង្គ​បង្កើត​ច្បាប់ ។

បន្ទាប់​ពីការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ជាច្រើន​ឆ្នាំ អ៊ីឡាយ​បាន​ទទួល​ការអញ្ជើញ​ឲ្យ​សម្ភាស​ជាមួយ​សាលាច្បាប់​ជម្រើស​កំពូល​មួយ ។ គាត់​បាន​និយាយថា « …សំណួរ​ចុងក្រោយ​គឺ ‹ តើ​អ្នកទទួល​បាន​ត្រីវិស័យ​ដែល​ដឹកនាំ​អ្នក​ឲ្យ​ដឹង​ខុស​ត្រូវ​នៅឯណា ? › … ខ្ញុំ​បានថ្លែងថា ប្រសិនបើ​មនុស្ស​ជាតិ​ទាំងអស់​គោរព​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ទេសនកថា​នៅ​លើ​ភ្នំ​នោះ​ពិភពលោក​នឹង​ក្លាយជា​កន្លែង​ដ៏ល្អ​ប្រសើរ​ជាង មាន​ភាព​សុខសាន្ដ​ជាងមុន » ។ បន្ទាប់​មក​បទសម្ភាស​នោះ​បានបញ្ចប់ ហើយ​គាត់​បានគិត​ក្នុង​ចិត្តថា « ក្ដី​សុបិន​ពី​កុមារភាព​របស់​ខ្ញុំ​រលាយ​អស់​ហើយ ។ គ្មាន​នរណាម្នាក់​នៅក្នុង​វិស័យ​សិក្សា​អប់រំ​ខាង​លោកិយ​ចង់​ឮ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ » ។

ពីរ​សប្តាហ៍​ក្រោយមក​អ៊ីឡាយ ត្រូវបាន​សាលា​ផ្ដល់​អាហារូបករណ៍​ឲ្យ​ចូល​សិក្សា ។ មុន​ចូល​រៀន ពួកយើង​បាន​ទៅមើល​បរិវេណ​សាលា ។ … អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅពេល​ដែល​យើង​ដើរឆ្លង​កាត់​បណ្ណាល័យ​ដ៏​ស្កឹមស្កៃ និង​ច្រក​របៀង​ដ៏​វែង​ យើង​បាន​ឃើញ​នៅ​លើបដា និង​ចម្លាក់​នៅលើថ្ម​គឺមាន​នូវ​កាយវិការ​ដកស្រង់​ចេញ​ពី​ទេសនកថា​លើភ្នំ ។

ទេសនកថា​លើភ្នំ​គឺជា​សុន្ទរកថា​ពិសេស​ដ៏​គួរឲ្យ​កត់សម្គាល់​ដែល​មិនធ្លាប់មាន​ពីមុនមក ។ ជា​ទេសនកថា​បង្រៀន​ដ៏​វិសេសបំផុត ។ គ្មាន​ទេសនកថា​ណា​ផ្សេង​ទៀត​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គុណ​លក្ខណៈ​ដ៏ទេវភាព​របស់​ទ្រង់ និង​គោលបំណង​ដ៏​ធំ​របស់​យើង​ដើម្បី​ក្លាយ​ដូចជា​ទ្រង់​ឡើយ ។ …

យើង​ត្រូវ​បញ្ចូល​ពន្លឺ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៅ​គ្រប់​ជ្រុង​ទាំងអស់​ក្នុង​ជីវិត​របស់​យើង ។ …