2025
ទំនុកចិត្ត​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ទំនុកចិត្ត​នៅ​ក្នុង​ទីវត្តមាន​របស់​ព្រះ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

នៅពេល​យើង​ចុះ និងរក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ នោះ​យើង​អាច​មាន​ទំនុកចិត្ត​ដែល​បាន​កើត​មកពី​ព្រះវិញ្ញាណ ។ ព្រះអម្ចាស់បាន​ប្រាប់​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា​ទំនុកចិត្ត​របស់​យើង​អាច « នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្ត​មាន​នៃ​ព្រះ » ។ …

នៅពេល​ខ្ញុំ​និយាយ​អំពី​ការមាន​ទំនុកចិត្ត​នៅចំពោះ​ព្រះ ខ្ញុំ​កំពុង​សំដៅ​ទៅលើ​ការមាន​ទំនុកចិត្ត​ទៅលើ​ការចូល​ទៅកាន់​ព្រះ ក្នុង​ពេល​ឥឡូវនេះ ! …

ឥឡូវ តើ​យើង​ទទួល​បាន​ទំនុកចិត្ត​ដូច្នោះ​ដោយ​របៀបណា ? …

… នៅក្នុង​បន្ទូល​របស់​ព្រះអម្ចាស់​ផ្ទាល់ សេចក្ដី​សប្បុរស និង​គុណធម៌​បើក​ច្រកផ្លូវ​ទៅកាន់​ការមាន​ទំនុកចិត្ត​នៅ​ចំពោះ​ព្រះ ! …

ទីមួយ សេចក្ដី​សប្បុរស ។ …

សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ទាំងអស់​ដោយពិត គឺជា​សញ្ញា​សម្គាល់​នៃ​អ្នកផ្សះផ្សាគេ ! វា​គឺជា​ការចាំបាច់​ដែល​យើង​មាន​សេចក្ដី​សប្បុរស​នៅក្នុង​ការសន្ទនា​របស់​យើង ទាំង​ជា​សាធារណៈ និង​ជា​ឯកជន ។ …

ចូរ​យើង​ទូល​អង្វរ​ទៅកាន់​ព្រះវរបិតាសួគ៌​ឲ្យ​បំពេញ​នៅក្នុង​ដួងចិត្ត​យើង​ជាមួយ​សេចក្ដី​សប្បុរស​កាន់តែ​ច្រើន—ជាពិសេស​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ពិបាក​នឹង​ស្រឡាញ់—ដ្បិត​សេចក្ដី​សប្បុរស​គឺជា​អំណោយ​មួយ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង​សម្រាប់​អ្នកដើរតាម​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ឥឡូវ ចូរ​យើង​និយាយ​អំពី​គុណធម៌ ។ ព្រះអម្ចាស់​ប្រាប់​យើង​ឲ្យ​យក​គុណធម៌​តុបតែង​គំនិត​របស់​យើង ដោយ​ឥត​ឈប់ឈរ ឡើយ ។ … គុណធម៌​ធ្វើ​ឲ្យ​អ្វីៗ​កាន់តែ​ល្អប្រសើរ និង​កាន់តែ​អរសប្បាយ ! … គុណធម៌​នឹង​ធ្វើ​ឲ្យ​បងប្អូន​មាន​សេរី​ពី​ភាពតានតឹង គំនិត​ស្មុគស្មាញ ។ …

… ឱកាស​ដ៏​ល្អ​មាន​នៅ​ចំពោះ​មុខ​យើង គឺ​ដើម្បី​ប្រែក្លាយ​ជា​មនុស្ស​ដែល​ព្រះ​ត្រូវការ​ឲ្យ​យើង​ប្រែក្លាយ ។ …

… ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​បោះជំហាន​ដើម្បី​ពង្រីក​ទំនុកចិត្ត របស់​បងប្អូន នៅចំពោះ​ព្រះអម្ចាស់ ។ បន្ទាប់មក នៅពេល​យើង​ចូល​ទៅ​កាន់​ព្រះវរបិតាសួគ៌​យើង​ដោយ​មាន​ទំនុកចិត្ត​ខ្លាំងឡើង នោះយើង​នឹង​មានពេញ​ដោយ​អំណរ​កាន់តែខ្លាំង ហើយ​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នឹង​កើន​ឡើង ។ យើង​នឹង​ចាប់ផ្ដើម​ទទួល​បទពិសោធន៍​អំណាច​ខាងវិញ្ញាណ​ដែល​ហួស​ពី​ក្ដីសង្ឃឹម​ដ៏​ធំបំផុត​របស់​យើង ។