2025
« គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង »
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

« គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង »

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » ។ « គេ​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដីនេះ​ឯង » ។ ជាញឹកញាប់ ទីបន្ទាល់ ដំបូង​របស់​មនុស្ស​ម្នាក់​អំពី​ព្រះយេស៊ូវគ្រីស្ទ​កើត​មាន​នៅពេល​គាត់ ឬ​នាង​ទទួលអារម្មណ៍​ក្ដីស្រឡាញ់​នៅក្នុង​ចំណោម ពួកសិស្ស របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

នរណា​ដែល​កំពុង​ស្វែងរក​ជំនឿ​កាន់តែខ្លាំង​ទៅលើ​ព្រះគ្រីស្ទ ឬ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និតទៅនឹង​ព្រះវរបិតាសួគ៌ គួរតែ​ដឹងថាវាមាន​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ …

ដូច្នេះ​ខណៈដែល​យើង​កាន់តាមបទដ្ឋាន​ដ៏​ខ្ពស់​របស់​ព្រះអម្ចាស់ ចូរ​យើង​អត់ធ្មត់​ចំពោះ​គ្នា​ទៅវិញទៅមក​ផងដែរ ។ …

… ដើម្បី​មាន​ដួងចិត្ត តែមួយ នោះ​យើង​ត្រូវតែ​មាន​ដួងចិត្ត បរិសុទ្ធ ហើយ​វា​តម្រូវ​ឲ្យ​មាន ការផ្លាស់ប្ដូរ​ក្នុង​ដួងចិត្ត​ដ៏ធំ ។

ប៉ុន្តែ​នោះ​ពុំមានន័យថា​ត្រូវផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ខ្ញុំ​ដើម្បី​ឲ្យ​ត្រូវ​នឹង​បងប្អូន​នោះទេ ។ ហើយ​ក៏​ពុំ​មានន័យ​ថា​ត្រូវ​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​បងប្អូន​ឲ្យ​ត្រូវ​នឹង​ខ្ញុំនោះដែរ ។ វា​មានន័យ​ថា​យើង​ទាំងអស់​គ្នា​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​យើង​ដើម្បី​ឲ្យ​ត្រូវ​ទៅនឹង​ព្រះអង្គសង្គ្រោះ ។ …

ហើយ​បើសិន​ជាបងប្អូន​មានអារម្មណ៍​ថា​បងប្អូន​មិន​ចុះចំណោម​គេ សូមដឹងថា​បងប្អូន​ពុំ​ឯកោ​ឡើយ ។ …

… យើង​រួបរួមគ្នា​តែមួយ ពុំមែន​ដោយសារ​តែ​កន្លែង​ដែល​យើង​ធ្លាប់​នៅនោះទេ ប៉ុន្តែ​ជាកន្លែង​ដែល​យើង​កំពុង​ព្យាយាម​ទៅ ពុំ​មែន​ព្រោះតែ​យើង​ជានរណា​ទេ ប៉ុន្តែ​ជាមនុស្ស​ដែល​យើង​ព្យាយាម​ប្រែក្លាយ ។

នោះហើយ​គឺជា​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ ។ …

ហើយ​ចុះ​បើ​បងប្អូន​ខុសប្លែក​ពីមនុស្ស​ដែល​នៅជុំវិញ​បងប្អូន​វិញ​នោះ ? រឿង​នោះ​ពុំ​ធ្វើឲ្យ​បងប្អូន​ពុំ​សម​នោះឡើយ—វា​ធ្វើ​ឲ្យ​បងប្អូន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រូបកាយ​របស់​ព្រះគ្រីស្ទ​វិញ ។ …

នោះ​ពុំ​មាន​ន័យ​ថា ការងារ​របស់​បងប្អូន​គឺ​ត្រូវ​ផ្លាស់ប្ដូរ​មនុស្ស​គ្រប់រូប​ដើម្បី​ឲ្យ​ក្លាយ​ដូចជា​បងប្អូន​នោះទេ ។ ប៉ុន្តែ​វា​មានន័យ​ថា បងប្អូន​មាន​អ្វីមួយ​សំខាន់​ដើម្បី​ចូលរួមចំណែក—ហើយ​ថា​បងប្អូន​មានអ្វីមួយ​សំខាន់​ដើម្បី​រៀនសូត្រ !