សម័យប្រជុំល្ងាចថ្ងៃសៅរ៍
ហើយ យើងនិយាយអំពីព្រះគ្រីស្ទ
សេចក្តីដកស្រង់
ព្យាការីនៅរស់នៅជំនាន់របស់យើង—ដែលទទួលវិវរណៈពីព្រះឲ្យបង្រៀន និងដឹកនាំយើង—គឺបានបង្កើនការអញ្ជើញយើងឲ្យមករកព្រះគ្រីស្ទ ។ … យើងអាចដកស្រង់នូវឧទាហរណ៍នៃការកែសម្រួល និងការរីកចម្រើនជាច្រើនដែលបានប្រកាសដោយគណៈប្រធានទីមួយ ដែលបានរៀបរៀងឡើងដើម្បីឲ្យយើងផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។ …
ចូរយើងមើលឲ្យកាន់តែជាក់ច្បាស់ទៅលើឥទ្ធិពលនៃការណ៍មួយចំនួនទាំងនេះ ។ ទីមួយ និមិត្ដរូបរបស់សាសនាចក្រ ។
… និមិត្ដរូបនេះឆ្លុះបញ្ជាំងអំពីសេចក្ដីពិតដែលថា ព្រះគ្រីស្ទគឺជាចំណុចសំខាន់នៃសាសនាចក្ររបស់ទ្រង់ ហើយគួរតែជាចំណុចសំខាន់នៅក្នុងជីវិតយើងផងដែរ ។ …
… និមិត្ដរូបនេះគឺជាការបង្ហាញនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ និងជាការរំឭកដ៏ខ្ជាប់ខ្ជួនអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ …
ឥឡូវនេះ ចូរយើងគិតពិចារណាអំពីសារៈសំខាន់នៃបុណ្យអ៊ីស្ទើរ ។ … និយាយយ៉ាងខ្លី យើងត្រូវបានលើកទឹកចិត្ដឲ្យផ្លាស់ទីទៅកាន់ការប្រារព្ធបុណ្យអ៊ីស្ទើរដែលខ្ពស់ជាង និងបរិសុទ្ធជាង ។ …
បុណ្យអ៊ីស្ទើរអនុញ្ញាតឲ្យយើងគោរពនូវពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រមទាំងការមានព្រះជន្មរស់ឡើងវិញដ៏ពិត និងដ៏ពេញដោយអំណររបស់ទ្រង់ ។ …
… ខណៈដែលវាមើលទៅហាក់ដូចជានិន្នាការដែលកំពុងរីកសាយក្នុងចំណោមពួកអ្នកសិក្សាអំពីភាពជាគ្រីស្ទានជាច្រើន ឲ្យមើលទៅកាន់ការរស់ឡើងវិញថាជាការតំណាង និងនិមិត្ដរូបក្ដី ក៏យើងអះអាងពីគោលលទ្ធិរបស់យើងថា « ការរស់ឡើងវិញមានន័យថា មនុស្សទាំងអស់ដែលធ្លាប់បានរស់នៅ នឹងរស់ឡើងវិញ ហើយការរស់ឡើងវិញគឺពិត » ។ … ព្រះយេស៊ូវគ្រីស្ទបានផ្ដាច់ចំណងនៃសេចក្ដីស្លាប់ដល់គ្រប់ព្រលឹងដែលរស់នៅ ។ …
ជាចុងបញ្ចប់ ខ្ញុំថ្លែងទីបន្ទាល់ថា អស់អ្នកដែលទទួលយកការអញ្ជើញពីព្យាការីនៅរស់របស់យើង និងការប្រឹក្សារបស់លោក ដើម្បីរំឭកចងចាំដល់ព្រឹត្ដិការណ៍ដ៏បរិសុទ្ធនានាដែលបុណ្យអ៊ីស្ទើរតំណាងឲ្យដោយចេតនាកាន់តែខ្លាំង នោះនឹងឃើញថាចំណងរបស់ពួកគេជាមួយនឹងព្រះយេស៊ូវគ្រីស្ទនឹងកាន់តែមានភាពរឹងមាំ ។