សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
អំណោយទានដ៏មហិមារបស់ព្រះ ៖ ដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
សេចក្តីដកស្រង់
ជាច្រើនឆ្នាំកន្លងទៅ ថ្នាក់ដំណឹងល្អពេលព្រឹកព្រលឹមរបស់យើងទន្ទេញខគម្ពីរព្រះគម្ពីរប៊ីប ។ តាមធម្មតា ខ្ញុំចង់ទន្ទេញតែវគ្គបទគម្ពីរខ្លីៗទេ ។ ខនេះរួមមាន យ៉ូហាន ១១:៣៥—ខគម្ពីរដែលខ្លីជាងគេបំផុតនៅក្នុងព្រះគម្ពីរ មានតែពីរពាក្យប៉ុណ្ណោះជាភាសាអង់គ្លេស—« ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង » ។
សម្រាប់ខ្ញុំនៅពេលនេះ ការពិតដែលថាព្រះយេស៊ូវទ្រង់ព្រះកន្សែងដោយក្ដីសោកសៅ និងក្ដីអំណរ ថ្លែងទីបន្ទាល់អំពីភាពពិតដ៏អព្ភូតហេតុ ៖ ព្រះរាជបុត្រានៃព្រះដ៏ទេវភាពបានយាងមកក្នុងជីវិតរមែងស្លាប់មានរូបកាយជាសាច់ឈាម ហើយរៀនស្របតាមសាច់ឈាម ពីរបៀបដើម្បីគង់នៅ និងប្រទានពរដល់យើងជានិច្ច ។
នៅពេលយើងយំដោយសារទុក្ខសោក ឬដោយសារអំណរ ព្រះយេស៊ូវគ្រីស្ទយល់យ៉ាងឥតខ្ចោះ ។ ទ្រង់អាចមានវត្តមាននៅគ្រាទាំងនោះ នៅពេលយើងត្រូវការអំណោយទានដ៏មហិមារបស់ព្រះខ្លាំងបំផុត ៖ គឺដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
បុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឲ្យយើងទទួលអារម្មណ៍នៃការអនុម័តរបស់ព្រះ ។ ពិភពលោកនេះប្រាប់យើងថា យើងខ្ពស់ពេក ទាបពេក ធំពេក តូចពេក—មិនឆ្លាត មិនស្អាត ឬមិនមានភាពខាងវិញ្ញាណគ្រប់គ្រាន់ទេ ។ តាមរយៈការផ្លាស់ប្តូរខាងវិញ្ញាណនៅក្នុងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចគេចផុតពីភាពឥតខ្ចោះនិយម ដែលធ្វើឲ្យយើងទន់ខ្សោយ ។ …
ផែនការនៃសីលធម៌ និងសិទ្ធិជ្រើសរើសខាងសាច់ឈាមរបស់ព្រះ អនុញ្ញាតឲ្យយើងរៀនតាមរយៈបទពិសោធន៍របស់យើងផ្ទាល់ ។ … ដោយសេចក្ដីស្រឡាញ់ ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅស្ថានខ្ពស់ ក៏ដូចជាទ្រង់បានយាងចុះក្រោមគ្រប់ទាំងអស់ ។ ទ្រង់អរព្រះទ័យនឹងសមត្ថភាពដ៏ទេវភាពរបស់យើងសម្រាប់ភាពច្នៃប្រឌិដ្ឋ និងភាពរីករាយ សន្ដានចិត្តល្អដោយមិនសង្ឃឹមចង់បានរង្វាន់ សេចក្ដីជំនឿលើការប្រែចិត្ត និងការអភ័យទោស ។ ហើយទ្រង់ព្រះកន្សែងសោកស្ដាយនឹងទំហំដ៏ធំនៃទុក្ខវេទនា ភាពព្រៃផ្សៃ ភាពមិនយុត្តិធម៌របស់មនុស្សលោកយើង —ដែលជារឿយៗកើតឡើងដោយសារជម្រើសរបស់មនុស្ស —ហើយស្ថានសួគ៌ និងព្រះនៃស្ថានសួគ៌ក៏សោយសោកនឹងអ្វីទាំងនោះដែរ ។ …
នេះគឺជាបុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទ ៖ ទ្រង់ប្រោសព្រលឹងដែលសង្វាតឲ្យបានស្កប់ស្កល់ ហើយឆ្លើយសំណួរនៃព្រលឹងរបស់យើង ។ ទ្រង់នឹងជូតទឹកភ្នែកពីមុខយើង លើកលែងតែទឹកភ្នែកនៃសេចក្ដីអំណររបស់យើង ។