សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
ជំនួយដ៏ទេវភាពសម្រាប់ជីវិតរមែងស្លាប់
សេចក្តីដកស្រង់
មកដល់ពេលនេះ ជំនួយដ៏ខ្លាំងបំផុតរបស់ព្រះសម្រាប់បុត្រទ្រង់ក្នុងជីវិតរមែងស្លាប់គឺការប្រទានព្រះអង្គសង្រ្គោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលនឹងរងទុក្ខដើម្បីបង់ថ្លៃ និងប្រទានការអភ័យទោសសម្រាប់អំពើបាបដែលបានប្រែចិត្ត ។ …
ផែនការរបស់ព្រះវរបិតាសួគ៌របស់យើងប្រទាននូវជំនួយទាំងឡាយផ្សេងទៀតដើម្បីដឹកនាំយើងក្នុងដំណើរនៃជីវិតរមែងស្លាប់របស់យើង ។ ខ្ញុំនឹងនិយាយទាំងបួនចំណុចនេះ ។ …
ទីមួយ ខ្ញុំនិយាយពីពន្លឺ ឬព្រះវិញ្ញាណនៃព្រះគ្រីស្ទ ។ នៅក្នុងការបង្រៀនដ៏អស្ចារ្យរបស់លោកក្នុងព្រះគម្ពីរមរ៉ូណៃ មរ៉ូណៃបានដកស្រង់សម្តីរបស់ឪពុកលោកថា « ព្រះវិញ្ញាណត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និងត្រូវ » ( មរ៉ូណៃ ៧:១៦ ) ។ …
ទីពីរ ជំនួយដ៏អស្ចារ្យដែលព្រះអម្ចាស់ប្រទានឲ្យ ដើម្បីជួយយើងជ្រើសរើសអ្វីដែលត្រឹមត្រូវគឺជាចង្កោមនៃទិសដៅដែលទាក់ទងគ្នានៅក្នុងបទគម្ពីរដែលជាផ្នែកមួយនៃផែនការនៃសេចក្តីសង្គ្រោះ ( ផែនការនៃសុភមង្គល ) ។ ទិសដៅទាំងនេះគឺជាបទបញ្ញត្តិ ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា ។
បទបញ្ញត្តិ កំណត់ផ្លូវដែលព្រះវរបិតាសួគ៌បានគូសដានសម្រាប់យើងដើម្បីឲ្យយើងរីកចម្រើនទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ …
ពិធីបរិសុទ្ធ និង សេចក្តីសញ្ញា គឺជាផ្នែកនៃក្រឹត្យវិន័យដែលបង្ហាញផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។ …
ជំនួយផ្សេងទៀតមកពីព្រះសម្រាប់ការជ្រើសរើសត្រឹមត្រូវគឺជា ការបើកសម្តែង នៃព្រះវិញ្ញាណបិរសុទ្ធ ។ …
ជំនួយមួយដ៏សំខាន់នៃជំនួយរបស់ព្រះសម្រាប់បុត្រាបុត្រីដែលស្មោះត្រង់របស់ទ្រង់ គឺជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ …
ដោយមានជំនួយដ៏មានឥទ្ធិពលជាច្រើនដើម្បីដឹកនាំយើងក្នុងដំណើរជីវិតរមែងស្លាប់របស់យើង នោះវាជាការខកចិត្តដែលមនុស្សជាច្រើននៅតែមិនបានត្រៀមខ្លួនសម្រាប់ជំនួបរបស់ពួកគេជាមួយព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ …
ការបន្ទាបខ្លួន និងការទុកចិត្តលើព្រះអម្ចាស់ គឺជាដំណោះស្រាយសម្រាប់ការងាកចេញបែបនេះ ។