2025
ការស្រឡាញ់​ជីវិត
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ការស្រឡាញ់​ជីវិត

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

ពេលខ្លះ ការលំបាក​ដ៏​ខ្លាំងក្លា និង​ទុក្ខព្រួយ​ជា​ទម្ងន់​ដែល​មកពីភាព​មិន​ច្បាស់លាស់ អាច​ជា​ការអម​នឹង​ការការពារ​ជីវិត​ផងដែរ ។

មាន​ពាក្យ​ពីរ​ពាក្យ​បាន​ភ្ជាប់​ជាញឹកញាប់​ទៅនឹង​ភាពបរិសុទ្ធ​នៃ​កំណើត​នៃ​ជីវិត​រមែង​ស្លាប់ ៖ ជីវិត និង​ការជ្រើសរើស ។ ជីវិត​គឺជា​ផ្នែក​មួយ​ដ៏​មាន​តម្លៃ​បំផុត​នៃ​ផែនការ​ដ៏​ឥតខ្ចោះ​របស់​ព្រះវរបិតា ហើយ​ដោយតាម​បញ្ជា​របស់​ទ្រង់ នោះយើង​ស្រឡាញ់ និង​ថែរក្សា​ជីវិត ហើយ​យើង​ជ្រើសរើស​ការបន្ត​ជីវិត​នៅពេល​មាន​គភ៌ ។ យើង​ក៏​ឲ្យ​តម្លៃ​ចំពោះ​អំណោយទាន​នៃ​ជម្រើស នៃ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​ដែរ—ដោយ​ការជួយពង្រឹង​ជម្រើស​ដ៏​សុចរិត ដែល​នាំមក​នូវ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​ព្រះ​បានអនុម័ត​ឲ្យ ។ …

ការចិញ្ចឹមបីបាច់ និង​ការការពារ​ជីវិត​ដែល​មិន​ទាន់​កើត​មិន​មែន​ជា​ជំហរ​ខាង​នយោបាយ​នោះ​ទេ។ វា​គឺជា​ច្បាប់​ខាងសីលធម៌​ដែល​បាន​បញ្ជាក់​ដោយ​ព្រះអម្ចាស់ តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

… សូម​ឲ្យ​យើង​និយាយ​ឲ្យ​បានញឹកញាប់​ដោយ​សេចក្តី​ជំនឿ និង​ដោយ​ក្ដី​អាណិត​អាសូរ​ទៅកាន់​យុវវ័យ​នៅក្នុង​ផ្ទះ​របស់​យើង និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការប្រជុំ​សមាគមសង្គ្រោះ និង​កូរ៉ុម​អែលឌើរ​របស់​យើង​អំពី​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ភាពបរិសុទ្ធ​នៃ​ជីវិត និង​ការមើល​ថែទារក​ដែល​មិន​ទាន់​កើត និង​ម្តាយ​របស់​ពួកគេ ។ …

សម្រាប់​អ្នក​ស្តាប់​រូប​ណា​ដែល​បានដកពិសោធន៍​នូវ​ការឈឺចាប់ និង​សោកស្ដាយ​យ៉ាងខ្លាំង​ពី​ការបាន ឬ​ការចូលរួម​ក្នុង​ការរម្លូត​កូន សូម​ចងចាំ​ថា ៖ ទោះជា​យើង​មិន​អាច​ផ្លាស់ប្តូរ​អតីតកាល​ក្តី ព្រះ​អាច​ព្យាបាល​អតីតកាល​បាន ។ ការអភ័យទោស​អាច​មក​តាមរយៈ​អព្ភូតហេតុ​នៃ​ព្រះគុណ​ដ៏​ធួន​របស់​ទ្រង់ នៅពេល​បងប្អូន​ងាក​ទៅរក​ទ្រង់​ដោយ​ដួងចិត្ដ​នៃ​ការប្រែចិត្ដ និង​មានភាព​រាបសា ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ការចុះ​ថយ​សេចក្តីស្រឡាញ់​ចំពោះ​ទារក​ដែល​មិន​ទាន់កើត​នៅ​ទូទាំង​ពិភពលោក​គឺជា​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ ព្រះ​ស្រឡាញ់​ជីវិត ។ នេះ​គឺជា​កិច្ចការ​របស់​ទ្រង់ និង​សិរីរុងរឿង​របស់​ទ្រង់​ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្រឡាញ់​ជីវិត ។