2025
ការរៀបចំ​ផ្ទាល់ខ្លួន​ដើម្បី​ជួប​ព្រះអង្គ​សង្រ្គោះ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

ការរៀបចំ​ផ្ទាល់ខ្លួន​ដើម្បី​ជួប​ព្រះអង្គ​សង្រ្គោះ

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

នៅពេល​ប្រធាន ណិលសុន ថ្លែង​អំពី​ការយាង​មក​ជា​លើក​ទីពីរ វា​ពេញ​ដោយ​សុទិដ្ឋិនិយម​ដ៏​រីករាយ​ជានិច្ច ។ ប៉ុន្ដែ​នៅពេល​ថ្មីៗ​នេះ មាន​កុមារី​ម្នាក់​នៅ​អង្គការ​បឋម​សិក្សា​ប្រាប់​ខ្ញុំ​ថា នាង​បែរជា​មាន​ចិត្ត​អន្ទះសា​ទៅវិញ នៅពេល​ណា​ដែល​គេ​លើកឡើង​អំពី​ការយាង​មក​ជា​លើក​ទីពីរ ។ នាង​បាន​និយាយ​ថា « ខ្ញុំ​ភ័យខ្លាច ព្រោះ​រឿង​អាក្រក់ៗ​នឹង​កើតឡើង មុនពេល​ព្រះយេស៊ូវ​យាង​មក​ម្តងទៀត » ។

… ដំបូន្មាន​ដ៏ល្អ​បំផុត​សម្រាប់​នាង សម្រាប់​បងប្អូន និង​សម្រាប់​ខ្ញុំ គឺ​ការធ្វើតាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ …

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ គេ​បាន​ទូលសួរ​ព្រះយេស៊ូវ​គ្រីស្ទ​ថា តើ​ទ្រង់​នឹង​យាងមក​ម្តងទៀត​នៅពេល​ណា ។ …

ដំបូង ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​អំពី​រឿង​ប្រៀប​ប្រដូច​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ។ …

មេរៀន​ដ៏​សំខាន់​នៃ​រឿង​ប្រៀប​ប្រដូច អំពី​ស្រីព្រហ្មចារី​ដប់នាក់​នេះ​គឺ​ថា យើង​មាន​ប្រាជ្ញា នៅពេល​យើង​ទទួលយក​ដំណឹងល្អ ខិតខំ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​យើង និង​ចៀសវាង​ពី​ការបោក​បញ្ឆោត ។ … យើង​ត្រូវតែ​ធ្វើ​ការណ៍​នេះ​ដោយ​ខ្លួនឯង ។

បន្ទាប់មក ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​ប្រាក់ ។ …

សារលិខិត​មួយ​នៃ​រឿង​ប្រៀប​ប្រដូច​នេះ​គឺ​ថា ព្រះ​រំពឹង​ឲ្យ​យើង​ពង្រីក​សមត្ថភាព​ដែល​យើង​ទទួល​បាន ប៉ុន្តែ​ទ្រង់​មិន​ចង់​ឲ្យ​យើង​ប្រៀបធៀប​សមត្ថភាព​របស់​យើង ទៅនឹង​សមត្ថភាព​របស់​អ្នកដទៃ​ទៀត​ឡើយ ។ …

ជា​ចុងក្រោយ ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​សត្វ​ចៀម និង​សត្វ​ពពែ ។ …

មេរៀន​មកពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​សត្វ​ចៀម និង​សត្វ​ពពែ​គឺ​ថា យើង​ត្រូវ​ប្រើ​អំណោយទាន​ដែល​យើង​ទទួល​បាន—ពេលវេលា ទេពកោសល្យ និង​ពរជ័យ​នានា—ដើម្បី​បម្រើ​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌ ជាពិសេស​អ្នកងាយ​រងគ្រោះ និង​អ្នកទ័លក្រ​បំផុត ។

ការអញ្ជើញ​របស់​ខ្ញុំ​ទៅកាន់​កុមារ​អង្គការ​បឋម​សិក្សា ដែល​មាន​ការថប់​បារម្ភ ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​នេះ និង​ទៅកាន់​បងប្អូន​ម្នាក់ៗ​គឺ សូម​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ជឿជាក់​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​ដែល​បងប្អូន​ជឿជាក់​លើ​កល្យាណ​មិត្ត​ម្នាក់​ដែរ ។