2025
ការដើរតាម​ព្រះគ្រីស្ទ
ដើម្បី​កម្លាំង​នៃ​យុវជន ខែឧសភា ឆ្នាំ២០២៥


សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត

សេចក្តី​ដកស្រង់

alt text

ទាញ​យក​ឯកសារ ភី.ឌី.អែហ្វ

បទពិសោធន៍​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​ផ្តល់​ដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នូវ​ប្រពៃណី​ខាង​ប្រវត្តិសាស្រ្ត​ដ៏​ពិសេស និង​កេរដំណែល​ខាង​វិញ្ញាណ​ជារួម​ដ៏​មាន​ឥទ្ធិពល ។ …

ភាគច្រើន​នៃ​ពួកបរិសុទ្ធ​ដែល​ធ្វើដំណើរ​ជាមួយ​នឹង​រទេះរុញ​ជួប​ការលំបាក ប៉ុន្តែ​ពួកគេ​បាន​ចៀសផុត​ពី​ព្រឹត្តិការណ៍​មិន​អនុគ្រោះ​ធំៗ​ជាច្រើន ។ ប៉ុន្តែ​ក្រុម​រទេះរុញ​ពីរ​គឺ​ក្រុម វីលី និង ម៉ាទីន បាន​ជួប​ប្រទះ​ការអត់ឃ្លាន អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការស្លាប់​ជាច្រើន ។ …

ប្រធាន ព្រិកហាំ យ៉ង់ បាន​ដឹង​ជា​លើក​ដំបូង​អំពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​របស់​ក្រុម​ទាំងនេះ​នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៨៥៦ ។ …

លោក​បាន​ស្នើ​ប៊ីស្សព​ជាច្រើន​ឲ្យ​ផ្តល់​ក្រុមសេះ​ចំនួន ៦០ រទេះ​ចំនួន ១២ ឬ​ច្រើន​ជាង​នេះ និង​ម្សៅ ១២ តោន ( ១០,៨៨៦ គីឡូ ) ហើយ​បាន​ប្រកាស​ថា « ចូរ​ទៅ ហើយ​នាំ​មនុស្ស​ទាំងនោះ​ដែល​នៅលើ​វាលទំនាប​មក​ឥឡូវ​នេះ » ។

… បើ​គ្មាន​ការសង្គ្រោះ​ទាន់​ពេល​វេលា​ទេ មនុស្ស​ជាច្រើន​ទៀត​នឹង​ស្លាប់ ។ …

បើ​គ្មាន​ដង្វាយធួន​ទេ យើង​មិន​អាច​សង្គ្រោះ​ខ្លួនឯង​ពី​អំពើបាប និង​សេចក្ដីស្លាប់​បាន​ទេ ។ …

អំឡុង​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ ការផ្តោត​របស់​យើង​គឺ​លើ​ព្រះអង្គ​សង្គ្រោះ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ដង្វាយធួន​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម និង​ពន្លឺ​នៅ​គ្រា​ដែល​ហាក់ដូច​ជា​ងងឹត និង​អាប់អួរ​សម្រាប់​មនុស្ស​ជាច្រើន ។ …

ខ្ញុំ​សូម​ចែកចាយ​អនុសាសន៍​ចំនួន​បី​ដែល​ខ្ញុំ​គិត​ថា ពាក់ព័ន្ធ​ជា​ពិសេស​សម្រាប់​ជំនាន់​របស់​យើង ។

ទីមួយ សូម​កុំ​មើលស្រាល​សារៈសំខាន់​នៃ​ការធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​សង្គ្រោះ​អ្នកដទៃ​ពី​ឧបសគ្គ​ខាង​រាងកាយ និង​ជា​ពិសេស​ខាង​វិញ្ញាណ​ឡើយ ។

ទីពីរ ទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​អំណរគុណ ។ …

ដំបូន្មាន​ទីបី​របស់​ខ្ញុំ​គឺ​ត្រូវ​កំណត់​ពេលវេលា​ដ៏​ខ្ជាប់ខ្ជួន ដើម្បី​ជញ្ជឹងគិត​ដោយ​ស្មោះត្រង់​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​រឿង​នេះ​នៅក្នុង​ការគោរព​ខាង​សាសនា​ផ្ទាល់ខ្លួន​របស់​យើង ។ ទោះជា​យ៉ាងណា ការចូលរួម​ការប្រជុំ​សាក្រាម៉ង់ និង​ការទទួលទាន​សាក្រាម៉ង់​គឺ​មាន​សារៈសំខាន់​ជា​ពិសេស ។

សំខាន់​ដូចគ្នា​នេះ​ដែរ​គឺ​ការចូលរួម​ជា​ប្រចាំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​កន្លែង​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ។ …

… ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការសង្គ្រោះ​ដ៏​ធំធេង​បំផុត​ពី​ការសាកល្បង​ដែល​យើង​ប្រឈម​នៅក្នុង​ជីវិត​នេះ ។